មនុស្ស​ពីរ​នាក់​ត្រូវបាន​លង់ទឹក​ស្លាប់​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​

1311
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​មុន​ស្ស​ពីរ​នាក់​ត្រូវបាន​លុងទឹក​ស្លាប់​នៅ​ចំណុច​ស្ទឹង​ក្រាំង​ពន្លៃ​ដើម​ជ្រៃ​ធំ​ភូមិ​តាំង​សំរោង​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​លង់ទឹក​ស្ទឹង​ស្លាប់​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​អម​លាំង​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ​មុំ​សេង​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​សាលា​លេខ​៥​ឃុំ​សាលា​លេខ​៥​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​នឹង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ​គឺ​ម​ផាន​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល​ឃុំ​អម​លាំង​ស្រុក​ថ្ពង​។​ពួកគាត់​បាន​នាំ​កូនក្មួយ​មកលេង​តំបន់​ទឹកធ្លាក់​ជ្រាវ​និង​បន្ត​កម​លេង​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​ក្រុម​ជនរងគ្រោះ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​នោះ​គ៏​មាន​ភ្លៀង​មួយ​មេ​ធំ​នៅ​ចំណុច​ភ្នំ​ជ្រាវ​ទើប​បង្ក​ឱ្យ​ទឹកស្ទឹង​ខាង​ជន​ឡើង​ខ្លាំង​ភ្លាមៗ​។​ទឹកជំនន់​ហូរ​ពី​ខាងលើ​យ៉ាង​កំ​ហុក​បាន​បោក​ជនរងគ្រោះ​ឈ្មោះ មុំ សេង ពេល​ឃើញ​ដូចនេះ ឈ្មោះ គឺ​ម ផាន់​ក៏បាន​ស្ទុះ​លោត​ទៅ​ជួយ ក៏បាន​ទឹក​បោក​បាត់​ខ្លួន​ទាំងពីរ​នាក់​តែម្ដង​។

​ពេល​ឃើញ​ហេតុការណ៍​ដូច​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង ដោយ​សហការ​ជាមួយ​ប្រជា​ការពារ ដែល​ការពារ​នៅ​ទី​នោះបាន​អន្តរាគមន៍​ចុះ​រាវរក​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទើប​រកឃើញ​សព​នៅ​ចំណុច​ក្រោម​ស្ពាន​ភូមិ​ទឹក​ចេញ​ចំងាយ​២០០​ម៉ែត្រ​។​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយពី​ជួយ​រក​សព​ឃើញ​ក៏បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ៕S/