មនុស្ស​ម្នាក់​ស្លាប់​និង​១១​នាក់​រងរបួស​ បន្ទាប់ពី​ចេតិយ​ចាស់​ដួលរលំ នៅក្រុង​បាងកក

1281
ចែករម្លែក

មនុស្សម្នាក់បានស្លាប់និង១១នាក់របួសបន្ទាប់ពីចេតិយមួយបានដួលរលំនៅអំឡុងពេលមានការជួសជុលឡើងវិញនៅវត្តវត្តមួយនៅទីក្រុងបាងកក កាលពីពីថ្ងៃអង្គារទី២៥ខែកញ្ញា។

ក្រុមអ្នកសង្គ្រោះ ​បានជួយសង្គ្រោះដោយទាញកម្មករ១១នាក់ពីគំនរបាក់បែកនោះ ហើយហើយរកឃើញមនុស្ស៣នាក់រងរបួសធ្ងន់។ នៅពេលល្ងាចថ្ងៃនោះ មនុស្សម្នាក់ ត្រូវបានរកឃើញស្លាប់បន្ទាប់ពីបានជាប់ខ្លួននៅក្នុងបំណែកបាក់បែកនោះ។

ប៉ូលិសបាននិយាយថា​ កម្មករទាំងនេះ បានកំពុងជុសជុលចេតិយនេះឡើងវិញ នៅពេលវា​បានដួលរលំ។

ចេតិយនេះ ត្រូវបានកសាងឡើងនៅសម័យស្តេច Rama ទី៣នៅទសវត្សរ៍ឆ្នាំ១៨០០។ វាត្រូវបានជុលជួលឡើងវិញដោយក្រសួងវិចិត្រសិល្បថៃ ចាប់តាំងពីខែឧសភាឆ្នាំនេះ។

ក្រសួងវិចិត្រសិល្បបាននិយាយថា​ ខ្លួននឹងស៊ើបអង្កេតការរលំបាក់ចេតិយនេះ៕ដោយ៖សុខា/sn

ចេតិយចាស់ក្នុងវត្តក្នុងក្រុងបាងកកត្រូវបានជួសជុល តែបានរលំបាក់សង្កត់មនុស្ស