មនុស្ស​យន្ត​ចិន​ប្រឡង​ជាប់​តេស្ត​សរសេរ អាច​ធ្វើជា​ជំនួយការ​វេជ្ជបណ្ឌិត​

426

​មនុស្ស​យន្ត​មួយ​បាន​ប្រឡង​ជាប់​ការធ្វើ​តេស្ត​សរសេរ​សម្រាប់​ការប្រឡង​យក​អាជ្ញា​បណ្ណ​វេជ្ជសាស្ត្រ​ជាតិ​របស់​ចិន ដែលជា​ការប្រឡង​ចូល​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់​មួយ ដោយ​ធ្វើឱ្យ​វា​ក្លាយជា​មនុស្ស​យន្ត​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​អាច​ប្រឡង​ជាប់​តេស្ត​ដូច្នេះ​។​

​ក្រុមហ៊ុន​ផលិត iFlytek Co Ltd ដែលជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខួរក្បាល​សិប្បនិម្មិត (AI) ឈានមុខ​គេ​របស់​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​វិច្ឆិកា​ថា មនុស្ស​យន្ត​នេះ​ទទួលបាន ៤៥៦ គឺ​ខ្ពស់ជាង​ពិន្ទុ​ដែល​តម្រូវ ចំនួន ៩៦ ពិន្ទុ​។​

​មនុស្ស​យន្ត​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ AI អាច​ចាប់យក​និង​វិភាគ​ដោយ​ស្វ័យប្រវត្តិ​នូវ​ព័ត៌មាន​អ្នកជំងឺ​និង​ធ្វើ​រោគវិនិច្ឆ័យ​បឋម​។ យោងតាម​ក្រុមហ៊ុន iFlytek បានឱ្យដឹងថា មនុស្ស​យន្ត​នេះ​នឹង​ត្រូវដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែមីនា​ឆ្នាំក្រោយ ហើយនឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​វេជ្ជបណ្ឌិត​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​នាពេល​អនាគត​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​របស់​ក្រុមហ៊ុន iFlytek ប្រឡង​ជាប់​តេស្ត​សរសេរ ដើម្បី​ក្លាយជា​ជំនួយការ​វេជ្ជបណ្ឌិត