មនុស្ស​យន្ត​ចេះ​ធ្វើ​អាហារ​ស៊ូ​ស៊ី ចាក់​ស្រា​បៀរ និង​លេងអុក ត្រូវបាន​តាំង​បង្ហាញ​នៅ​បាងកក​

554
ចែករម្លែក

​ពួក​អ្នកឯកទេស​ខាង​ប្រាជ្ញា​សិប្បនិម្មិត (AI) បានបង្ហាញ​នូវ​ទំនិញ​ថ្មីៗ​បំផុត​របស់​ពួកគេ​នៅឯ​សន្និសីទ​ពាណិជ្ជកម្ម​មួយ រួមបញ្ចូល​ទាំង​មនុស្ស​យន្ត​ដែល​អាចធ្វើ​អាហារ​ស៊ូ​ស៊ី ចាក់​ស្រា​បៀរ និង​លេងអុក​។​

​អ្នកចូលរួម​ក្នុង​ពិព័រណ៍​ផលិតកម្ម​មនុស្ស​យន្ត​ឆ្នាំ ២០១៩ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​មនុស្ស​យន្ត​ដៃ​ពីរ​ជាច្រើន​គ្រឿង​។​

​មនុស្ស​យន្ត​របស់​ក្រុមហ៊ុន​ស្វី​ស ABB អាច​កាន់​កែវ​ដៃ​ម្ខាង នៅ​មុំ​៩០​ដឺ​ក្រេស​ម្រា​ប់​ការចាក់​ស្រា​បៀរ​ដ៏​ល្អឥតខ្ចោះ ខណៈ​ដៃ​ម្ខាង​ទៀត​ចាក់​ស្រា​បៀរ​។​

​បន្ទាប់ពី​ចាក់​ស្រា​បៀរ​ដោយ​ជោគជ័យ ម៉ាស៊ីន​នេះ​ថែមទាំង​អង្រួន​ដប​ដើម្បី​ប្រាកដថា​ចាក់​ស្រា​បៀរ​អស់រលីង​ពី​ដប​ទៀតផង​។​

​មនុស្ស​យន្ត​ទំនើប​ផ្សេងទៀត រួមទាំង​មនុស្ស​យន្ត SCARA របស់​ក្រុមហ៊ុន​ជប៉ុន Kawasaki អាច​រៀបចំ​ម្ហូប​ស៊ូ​ស៊ី​ប្រពៃណី​របស់​ប្រទេស​ជប៉ុន​។​

​មនុស្ស​យន្ត​នេះ​ប្រើ​ដៃ​ពីរ​របស់​វា​ដើម្បី​វិចបាយ​ជាមួយ​ត្រី មុននឹង​លើក​វា​ដាក់​លើ​ចាន​។ បន្ទាប់មក មនុស្ស​យន្ត​នេះ​បាន​ចុច​កណ្តឹង​ដើម្បីឱ្យ​អតិថិជន​ដឹងថា​ម្ហូបអាហារ​របស់​ពួកគេ​បាន​ត្រៀម​រួចហើយ​។​

​មនុស្ស​យន្ត​មួយ​ផ្សេងទៀត​នៅក្នុង​ការតាំង​បង្ហាញ​ផលិតកម្ម​មនុស្ស​យន្ត ដែល​នឹង​ដំណើរការ​រហូតដល់​ថ្ងៃ​សៅរ៍ គឺអាច​លេងអុក​ទល់នឹង​ខ្លួន​វា​បាន​។​

​ពួក​អ្នករៀបចំ​និយាយថា ពិព័រណ៍​ពាណិជ្ជ​កម្មនេះ​គឺជា​ព្រឹត្តិការណ៍​គ្រប់​ជ្រុងជ្រោយ​បំផុត​អំពី​មនុស្ស​យន្ត​ផលិតកម្ម សូ​ហ្វ​វែ ដំណោះស្រាយ និង ឧស្សាហកម្ម​ទ្រទ្រង់​នៅ​អាស៊ាន​”៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​ចេះ​ធ្វើ​ស៊ូ​ស៊ី ចាក់​ស្រា​បៀរ និង លេងអុក​ត្រូវបាន​តាំង​បង្ហាញ​នៅ​បាងកក ប្រទេស​ថៃ
#