មនុស្ស​យន្ត​ឆ្លាត ចេះ​ជួយ​នាំ​ផ្លូវ​ដល់​អ្នកដំណើរ និង​ជួយ​សម្អាត​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​កូរ៉េខាងត្បូង​

1502
ចែករម្លែក

​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឆន់​របស់​កូរ៉េខាងត្បូង មនុស្ស​យន្ត​គំរូ​ពីរ​គ្រឿង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​មួយ​មាន​ឈ្មោះថា Airport Guide Robot (​មនុស្ស​យន្ត​ម​គុ​ទេស​ក៍​របស់​អាកាសយាន​ដ្ឋា​ន​) និង មួយទៀត​ឈ្មោះ Airport Cleaning Robot (​មនុស្ស​យន្ត​បោសសម្អាត​របស់​អាកាស​យានដ្ឋាន​)​។

​មនុស្ស​យន្ត Airport Guide Robot អាច​នាំ​អ្នកទេសចរ​ទៅដល់​មាត់ទ្វារ​ដោយផ្ទាល់ បង្ហាញ​ផែនទី​អាកាសយានដ្ឋាន និង ផ្តល់ព័ត៌មាន​អំពី​ជើងហោះហើរ ឬ អាកាសធាតុ​ក្នុង​គោលដៅ​ចុងក្រោយ​របស់​អ្នកដំណើរ​។ មនុស្ស​យន្ត​នេះ ដែល​គេ​ហៅថា ត្រ​យ​កា ផងដែរ​នោះ ថែមទាំង​អាច​សួរ​ជា​ភាសា​អង់គ្លេស ចិន ជប៉ុន និង​កូរ៉េ​ទៀតផង​។​

​មនុស្ស​យន្ត Airport Cleaning Robot ត្រូវបាន​បំពាក់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ជួយ​ក្រុម​ថែទាំ​របស់​អាកាសយានដ្ឋាន និង​ប្រមូល​កម្ទេចកម្ទី​នានា​ដែល​វា​ប្រទះ​តាមផ្លូវ​។ ដោយសារ​មនុស្ស​យន្ត​មាន​ផែនទី​បំពាក់​ក្នុង​កម្មវិធី​របស់​វា ដូច្នេះ​វា​អាច​ជ្រើសរើស​ផ្លូវ​ល្អ​បំផុត​ដើម្បី​បោសសម្អាត​៕ ដោយ៖កញ្ញាដាលីស

មនុស្ស​យន្ត​ឆ្លាត​ត្រូវបាន​ដាក់ឱ្យ​បម្រើ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឆន់