មនុស្ស​យន្ត​ជាច្រើន​ប្រភេទ​នៅ​សន្និសីទ​រ៉ូ​បូត​ពិភពលោក​ឆ្នាំ ២០១៩ ខ្លះ​ចេះ​វះកាត់ ហែល​ទឹក និង​ហោះ​

576
ចែករម្លែក

មនុស្ស​យន្ត​ទំនើបៗ​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​សន្និសីទ​រ៉ូ​បូត​ពិភពលោក​ឆ្នាំ ២០១៩ នៅ​ទីក្រុង​ប៉េកាំង ដោយ​ដំណើរការ​ពីថ្ងៃ​ទី ២០ ដល់ ២៥ ខែសីហា និង​រំពឹង​ទាក់ទាញ​ក្រុមហ៊ុន​ជា​ភ្ញៀវ​ជិត ២០០ មកពី ២២ ប្រទេស​។​

​សន្និសីទ​នេះ​មាន​កន្លែង​តាំងពិព័រណ៍​ជាច្រើន​សម្រាប់​បច្ចេកវិជ្ជា​និង​ផលិតផល​រ៉ូ​បូត​ថ្មីៗ រួមទាំង​រ៉ូ​បូត​វះកាត់​ខាង​វេជ្ជសាស្ត្រ រ៉ូ​បូត​ជើង​ច្រើន និង រ៉ូ​បូត​ភស្តុភារ​វៃឆ្លាត​ក៏ដូចជា​ការប្រកួត​ខាង​មនុស្ស​យន្ត​ចំនួន ៤ ដែល​រំពឹង​មាន​អ្នកជំនាញ​ចូលរួម​ចំនួន ៤.៥០០ នាក់​។​

​មនុស្ស​យន្ត​ជាង ៧០០ ដែលមាន​ជំនាញ​ខាង​ឧស្សាហកម្ម​ជាង ២១ ប្រភេទ នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​ចន្លោះ​ពេលនេះ​និង​ជិត​បញ្ចប់​នៃ​សន្និសីទ​នេះ​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ចូលរួម​ទាំងនេះ​រួមមាន​ក្រុមហ៊ុន HRG Robotics ដែល​ប្រធាន​ឈ្មោះ​វ៉ាង ម៉េង និយាយថា “​យើង​នឹង​បង្ហាញ​ពី​ក្រុមហ៊ុន​ជោគជ័យ​ជាច្រើន​តាមរយៈ​ជំនួយ​របស់​ក្រុមហ៊ុន HRG រួមជាមួយ​ផលិតផល​តំណាង​របស់​យើង​នៅ​ពិ​ព័រ​ពណ៍ WRC 2019 ខណៈដែល​យើង​មាន​គោលបំណង​បង្កើត​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន​នានា​នៅ​ជុំវិញ​ពិភពលោក​”​។​

​មនុស្ស​យន្ត​តាំង​បង្ហាញ​លេចធ្លោ​ជាងគេ គឺ SmartBird ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Festo ដែល​ម៉ូត​របស់​វា​ត្រូវបាន​បំផុសគំនិត​ដោយ​សត្វ​រំពេ​និង​យក​គំរូ​ហោះហើរ​របស់​បក្សី​នេះ​។ រ៉ូ​បូត​នេះ​ចេះ​ហោះ​និង​ចុះចត​ដោយ​ខ្លួន​វា បន្ទាប់ពី​កំណត់ឱ្យ​វា​ហោះហើរ​ដោយ​ខ្លួន​វា​រួចមក​។

​មនុស្ស​យន្ត​ជាច្រើន​ទៀត ដែល​បាន​តាំង​បង្ហាញ ថែមទាំង​ចេះ​ហោះ ហែល​ទឹក និង​វះកាត់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស