មនុស្ស​យន្ត​ដូច​មនុស្ស​និយាយ​អំពី​ឧស្សាហកម្ម​4.0​ក្នុង​ដំណើរ​នៅ​វៀតណាម​

3557
ចែករម្លែក
  • 24
    Shares

Sophia​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ពលរដ្ឋ​មនុស្ស​យន្ត​លើកដំបូង​របស់​ពិភពលោក រីករាយ​នឹង​ការចេញ​មុខមាត់​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នៅ​ក្រុង​ហាណូយ ប្រ​​ទេស​វៀតណាម​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កក្កដា ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​វៀតណាម​។​

​មនុស្ស​យន្ត​(​រ៉ូ​បូត​)​ដូច​មនុស្ស​ដែល​ដំណើរការ​ដោយ​ខួរក្បាល​សិប្បនិម្មិត​(AI)​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Hanson Robotics​នៅ​ហុងកុង​។​វា​បានធ្វើអោយ​អ្នកចូលរួម​ប្រមា​​ណ​១.៨០០​នាក់​នៅ​ជំនួប​កំពូល​Industry 4.0 Summit​និង​ពិព័រណ៍​Expo 2018​មានការ​ភ្ញាក់ផ្អើល​នៅពេល​នាង​ពាក់អាវ​ផាយ​បែប​ប្រពៃណី​វៀតណាម​និង​និយាយ​ពន្យល់​​ដូច​អ្នកជំនាញ​ម្នាក់​។​

​រៀបចំ​ធ្វើ​ដោយ​រដ្ឋាភិបាល​វៀតណាម ព្រឹត្តិការណ៍​ថ្ងៃ​១២-១៣ កក្កដា ក្រោម​ឈ្មោះថា​”​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​ការអភិវឌ្ឍ​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​4.0″​មាន​​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ​ក្នុងស្រុក​និង​បរទេស ធុរជន​និង​ទូត​។​

Sophia បាន​ណែនាំ​ខ្លួនឯង​ជា​ភាសា​អង់គ្លេស​ថា​” ខ្ញុំ​ត្រូវបាន​រៀបចំឡើង​សំរាប់​បញ្ញា​សិប្បនិម្មិត ខ្ញុំ​ចង់អោយ​ពិភពលោក​ដឹង​អំពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​រ៉ូ​បូត​ដូច​ខ្ញុំ​នឹង​​ជួយ​សំរេច​គោលដៅ​នេះ​អោយបាន​ឆាប់រហ័ស​”​។​

​មនុស្ស​យន្ត​នេះ​បន្ទាប់មក​បាន​ឆ្លើយ​សំណួរ​ផ្សេងៗ​ទាក់ទង​នឹង​ការអភិវឌ្ឍ​ដោយ​ចីរភាព សក្កា​នុព​ល​ចំពោះ​ការប្រើ​AI​នៅក្នុង​ផលិតកម្ម និង​ឱកាស​ព្រមទាំង​ការ​ប្រឈម​​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤( Industry 4.0)​អាច​នាំ​មកកាន់​វៀតណាម​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​Industry 4.0​អាច​ជះឥទ្ធិពល​យ៉ាងណា​លើ​ជំនាន់​យុវជន​វៀតណាម Sophia​បានចង្អុលបង្ហាញ​ថា “​ការ​ប្រឈម​មាន​ច្រើន​ដូច​ឱកាស​។​នៅ​​ពេល​យើង​សម្លឹង​ទៅរក​ការ​ប្រឈម យើង​ត្រូវតែ​សម្លឹង​ទៅកាន់​តំរូវការ​របស់​យុវជន​ក្នុង​ការផ្តល់​ការអប់រំ​ត្រឹមត្រូវ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ការងារ​នៅក្នុង​ឧស្សាហកម្ម​Industry 4.0 ជាពិសេស​ក្នុង​ផ្នែក​វិស្វកម្ម គណិត​និង​បច្ចេកវិទ្យា​។​ពួកគេ​ត្រូវ​ការជំនាញ​សតវត្សរ៍​ទី​២១ ដូចជា​សហគ្រិនភាព​”​។​

​និយាយ​អំពី​ឱកាស​ដែល​បើកទូលាយ​ដោយ​បដិវត្តន៍​Industry 4.0 មនុស្ស​យន្ត​Sophia បាន​បញ្ជាក់ថា “​ឱកាស​មាន​ច្រើន​ក្រៃលែង​។​ចូរ​សម្លឹង​មើលថា​តើ​បច្ចេកវិទ្យា​បាន​​ផ្លាស់ប្តូរ​ពិភពលោក​កំរិតណា​”​។​

​មនុស្ស​យន្ត​នេះ​បាន​និយាយទៀតថា យុវជន​ឥឡូវ​អាច​ប្រើ​កម្មវិធី​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ​ដែល​ជួយ​មនុស្ស​រាល់ថ្ងៃ​ចាប់ពី​ស្វែងរក​គមនាគមន៍​ថោក​និង​ងាយ​​ស្រួល​ដូចជា​Grab​រហូតដល់​ធ្វើ​ទំនាក់ទំនង​តាម Twitter ឬ Facebook​។​

​ដើម្បី​កុំអោយ​ដើរ​ក្រោយ​គេ​ក្នុង​យុគ​Industry 4.0 មនុស្ស​យន្ត​Sophia​បាន​ស្នើអោយ​វៀតណាម​បង្កើន​នវានុវត្តន៍​ខាង​បច្ចេកវិទ្យា​សំរាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​និង​លឿន​៕​ដោយ​៖​វាសនា​

Sophia បានក្លាយ​ជាការ​ចាប់អារម្មណ៍​របស់​ភ្ញៀវ​និង​សារព័ត៌​មាននៅ​នៅ​ជំនួប​កំពូល​Industry 4.0 Summit​និង​ពិព័រណ៍​Expo 2018​កាលពី​ថ្ងៃ​១២​និង​១៣​កក្កដា​នៅ​​ក្រុង​ហាណូយ​