មនុស្ស​យន្ត​ទំហំ​ប៉ុន​ថ្នាំ​គ្រាប់​ចុះទៅ​ពិនិត្យមើល​ជុំវិញ​ក្រពះ​របស់​អ្នកជំងឺ​

422
ចែករម្លែក

​វេជ្ជបណ្ឌិត​មួយរូប​បានបង្ហាញ​មនុស្ស​យន្ត​ទំហំ​ប៉ុន​ថ្នាំ​គ្រាប់ ដែល​ប្រមូល​ព័ត៌មាន​ពី​អ្នកជំងឺ​ជាង ៨០ នាក់​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន​កាលពី​ថ្ងៃទី ៣ ខែមករា​ឆ្នាំ ២០១៩​។ មនុស្ស​យន្ត​ដែលមាន​ឈ្មោះថា Gastroscope Capsule ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន Ankon​។

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា មនុស្ស​យន្ត​រាង​ប៉ុន​ថ្នាំ​គ្រាប់​នេះ​អាចធ្វើ​ការពិនិត្យ​លើ​បំពង់​រំលាយ​អាហារ​បាន​ដល់​ទៅ​កម្រិត ៣៦០ ដឺ​ក្រេ​នៅក្នុង​ពោះ​របស់​អ្នកជំងឺ ដោយ​គ្មាន​ការឈឺចាប់ គ្មាន​ការ​ស៊ក​បំពង់​តាម​មាត់ គ្មាន​ការចាក់​ថ្នាំស្ពឹក គ្មាន​ការបារម្ភ​អំពី​បរាជ័យ និង​គ្មាន​ការបារម្ភ​អំពី​ការឆ្លង​មេរោគ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​ទំហំ​ប៉ុន​ថ្នាំ​គ្រាប់ Gastroscope Capsule ផលិត​ដោយ​ក្រុមហ៊ុន Ankon