មនុស្ស​យន្ត​នឹង​ដណ្តើម​ការងារ​របស់​ម​នុស្ស​ជាង ២០ លាន​នាក់​នៅត្រឹម​ឆ្នាំ​២០៣០

280
ចែករម្លែក

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​យន្ត​ត្រូវគេ​រំពឹងថា​នឹង​ដណ្តើម​ការងារ​ផ្នែក​ផលិតកម្ម​ជាង ២០ លាន​តំណែង​នៅ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ ២០៣០ ដោយ​ពង្រីក​និន្នាការ​នៃ​វិសមភាព​សង្គម​កាន់តែ​អាក្រក់​ឡើង ខណៈ​បង្កើន​ទិន្នផល​សេដ្ឋកិច្ច​ទាំងមូល​។​

​ការព្យាករណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ខណៈ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ស្វ័យប្រវត្តិកម្ម​និង​មនុស្ស​យន្ត​ បានធ្វើឱ្យ​បាត់បង់​ការងារ​ជំនាញ​ទាប​និង​បង្ក​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​។​

​ការសិក្សា​ដោយ​ក្រុមហ៊ុន Oxford Economics ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​និង​ពិគ្រោះ​យោបល់​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បានឱ្យដឹងថា ការលុបបំបាត់​ការងារ​ពី​ការកើនឡើង​នៃ​មនុស្ស​យន្ត​នឹងមិន​រីក​រាលដាល​ស្មើគ្នា​នៅ​ទូទាំង​ពិភពលោក​ឬ​នៅក្នុង​ប្រទេស​នីមួយៗ​ទេ​។​

​ការសិក្សា​នេះ​បាន​កត់សម្គាល់ថា​ មនុស្ស​យន្ត​បាន​ដណ្តើម​ការងារ​រោងចក្រ​រាប់លាន​រួចទៅហើយ និង​ឥឡូវ​កំពុងផ្តល់​ប្រយោជន៍​ក្នុង​វិស័យ​សេវាកម្ម ដែល​ត្រូវបាន​ជួយ​ដោយ​ការរីកចម្រើន​ផ្នែក​ចក្ខុវិស័យ​កុំព្យូទ័រ ការ​សម្គាល់​សំឡេង​និង​ការរៀនសូត្រ​របស់​ម៉ាស៊ីន​៕ ដោយ៖ កញ្ញាដាលីស/Ha

នៅត្រឹម​ឆ្នាំ​២០៣០​មនុស្ស​យន្ត​នឹង​ដណ្តើម​ការងារ​ផលិតកម្ម​ពី​មនុស្ស​២០​លាន​នាក់