មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ខ្ញែ​សមុទ្រ​ទិច នៅ​ឆ្នេរសមុទ្រ​អូស្ត្រាលី​

308
ចែករម្លែក
  • 15
    Shares

​ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៧​ខែមករា​ថា​ខ្ញែ​សមុទ្រ​ដែលមាន​ពិស​ខ្លាំង រាប់ម៉ឺន​ក្បាល បាន​ទិច​មនុស្ស​ជាង​៣.០០០​នាក់​នៅតាម​ឆ្នេរ សមុទ្រ​ភាគ​ឦសាន​​នៃ​ប្រទេស​អូស្ត្រាលី ដោយ​បង្ខំ​បិទ​ឆ្នេរសមុទ្រ​ជាច្រើន​កន្លែង​នៅ​ឆ្នេរសមុទ្រ​Gold និង​ឆ្នេរសមុទ្រ​Sunshine ។​

​ការ​ទិច​របស់​ត្រី​សមុទ្រ​នេះ បានធ្វើ​ឱ្យមាន​ការឈឺ​ចុកចាប់​ខ្លាំង ប៉ុន្តែ​ជាទូទៅ​នោះ មិន​បង្ក​គំរាមកំហែង​អាយុជីវិត​នោះទេ ។​ខ្ញែ​សមុទ្រ​ទាំង​ហ្វូងៗ​បាន​មកដល់​ឆ្នេរសមុទ្រ​​នៃ​រដ្ឋ Queensland ។​

​ក្រុម​សន្តិសុខ​ឆ្មាំ​សមុទ្រ បាន​និយាយថា មនុស​ចំនួន​៣.៥៩៥​នាក់ ត្រូវបាន​ខ្ញែ​សមុទ្រ​ទិច ដោយមាន​ស្នាម​និង​ការឈឺចាប់​ខ្លាំង ។​

​យ៉ាងហោចណាស់ ឆ្នេរសមុទ្រ​ចំនួន​៤ ត្រូវបាន​បិទ​នៅឡើយ ខណៈដែល​ក្រុម​សន្តិសុខ​ឆ្មាំ​សមុទ្រ​នេះ​បាន​ព្រមាន​ថា​ខ្ញែ​សមុទ្រ​ច្រើន​ថែមទាំង បាន​កំពុង​មកកាន់​តំបន់ឆ្នេរ​​សមុទ្រ​ទាំងនោះ​៕

ខ្យល់បក់បោក​ខ្លាំង​នៅ​សមុទ្រ បាន​នាំឱ្យ​ហ្វូង​ខ្ញែ​សមុទ្រ មក​ក្បែរៗ​ឆ្នេរសមុទ្រ​