មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀសចេញ​បន្ទាប់ពី​លាន់ឮ​សំឡេង​ប្រេះ​អគារ​ខ្ពស់​Opal Tower​នៅ​អូ​ស្រា​លី​

629
ចែករម្លែក
  • 269
    Shares

​មនុស្ស​ប្រមាណ​៣.០០០​នាក់​ត្រូវបាន​ជម្លៀសចេញ បន្ទាប់ពី​ប្រជាជន​ដែល​រស់នៅ​ប្លុក​អគារ​ថ្មី​នេះ​នៅ​ប្រទេស​អូស្ត្រាលី បានឮ​សំឡេង​ប្រេះ​អគារ កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​។​

ប៉ូលិស​បាន​រកឃើញ​ការ​ប្រេះ​អគារ​មួយកន្លែង​នៅ​អគារ​ខ្ពស់​Opal Tower​ដែលមាន​កម្ពស់​៣៣​ជាន់​នេះ​នៅ​ទីក្រុង​ស៊ីដនី​បន្ទាប់ពី​មានការ​រាយការណ៍​អំពី​ការ​លាន់​​សូរ​ប្រះ​អគារ​នៅ​ជាន់​ទី​១០​នៃ​អគារ​ខ្ពស់​នេះ​។​

​ក្រុម​វិស្វករ​បាន​និយាយថា​អគារ​ខ្ពស់​នេះ​មាន​ស្នាម​ប្រេះ​ជាង​២​មី​លី​ម៉ែត្រ​។​

​មួយ​គីឡូម៉ែត្រ នៅ​ជុំវិញ​អគារ​នេះ មានការ​ជម្លៀស​មនុស្ស​ចេញ ដែល​បានធ្វើ​ប៉ះពាល់​ផងដែរ​ដល់​អគារ​ជាច្រើន​ទៀត​នៅក្បែរៗ​នោះ ដោយមាន​ការភ័យខ្លាច​អំពី​សុ​វ​​ត្ថិ​ភាព​។​

​សារព័ត៌មាន​Sydney Morning Herald បាន​និយាយថា ការជម្លៀសចេញ ត្រូវបាន​ធ្វើឡើង​ដោយសារតែ អគារ​ខ្ពស់​នេះ អាច​នឹង​រលំ​។

​ក្រុម​អ្នកឯកទេស បាន​ទៅដល់​ជាន់​ទី​១០​នៃ​អគារ​ខ្ពស់​នេះ​ដើម្បី​ពិនិត្យ​និង​វាយតម្លៃថា​តើ​អាគារ​នេះ មាន​សុវត្ថិភាព​ដែរ​ឬ​អត់​នោះ​។​

​អគារ​ខ្ពស់​Opal Tower​នេះ​ទើបតែ​បានបញ្ចប់​ការសាងសង់​រួច កាលពីដើម​ឆ្នាំនេះ​៕​ដោយ​:​សុខា​/sn

អគារ​ខ្ពស់​Opal Tower​នេះ ទើបតែ​បានបញ្ចប់​ការសាងសង់​រួច កាលពីដើម​ឆ្នាំនេះ​