មនុស្ស​រាប់ពាន់នាក់​នៅ​ផ្សារ​ដើមថ្កូវ​ចោមរោម​សុំ​ថត​ជាមួយ​តារា​ហ្វេ​ស​ប៊ុ​ក​ស្រីអូន​

755
ចែករម្លែក
  • 731
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ទាំង​សមត្ថកិច្ច​និង​អ្នក​ឆ្លងកាត់​តាមផ្លូវ​មានការ​ភ្ញាក់ផ្អើល​ឃើញ​មនុស្ស​រាប់ពាន់នាក់​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ចោមរោម​ជួប​និង​សុំ​ថត​ជាមួយ​តារា​ហ្វេ​ស​ប៊ុ​ក​ស្រីអូន​ដែល​ឧស្សាហ៍​ជួយ​អ្នក​លំបាក​និង​អ្នកក្រីក្រ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​។

​ការពិត​មនុស្ស​រាប់ពាន់​នាក់មក​ចូលរួម​អបអរ​ពិធី​សម្ពោធ​ហាង​ថ្មី​និង​ផលិតផល​ថ្មី​របស់​តារា​ហ្វេ​ស​ប៊ុ​ក​ស្រីអូន (​អ្នកនាង នួន ស៊ុ​ន្ទ​រី​) សម្រស់​ធម្មជាតិ​” នូវ​សា​រ៉ា​យ​ឃូ​ស៊ី (COOSEA Premium Spirulina) នៅលើ​ទីផ្សារ​ប្រកបដោយ​ជោគជ័យ​កន្លងមក​។​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ឯ​.​ក​បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ស្តង់ដា​លេខ​១​នាំចូល​ផ្តាច់មុខ​ពី​អាមេរិក​នេះហើយ​។

​រឿង​ដែល​អស្ចារ្យ​បំផុត​នោះ​គឺ​នៅ​ព្រឹក​ថ្ងៃនេះ​សម្ពោធ​នោះ​មាន​អតិថិជន​មិនតិចជាង​បី​ពាន់​នាក់​ឡើយ​តំរង់​ជួរ​យ៉ាង​វែង​មុខ​ក្រុមហ៊ុន​ដើម្បី​ចាំ​ទិញ​ផលិតផល​សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី​។​ដែល​ទិដ្ឋភាព​បែបនេះ​កម្រ​កើតមាន​ណាស់​នៅ​ប្រទេស​កម្ពុ​ជាការ​ចរាចរណ៍​លក់​លើ​ទីផ្សារ​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។​ផលិតផល​សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី​(COOSEAPremiumSpirulina)​ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​នឹកស្មាន​មិន​ដល់​ពី​អតិថិជន​ទាំង​ក្នុងប្រទេស និង​ទាំង​ក្រៅប្រទេស​ជាង ៣០​ទៀតផង​។

ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ ក៏​ព្រោះតែ​ជា​ផលិតផល​នេះ ប្រើ​មួយ​ដឹង​មួយ មិន​ស្តាយ​លុយ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​សុទ្ធសាទ​មាន​ស្តង់ដា​ខ្ពស់​របស់​អាមេរិក​និង​មាន​អ្នកប្រើប្រាស់​យ៉ាងច្រើន​បានជា​សះស្បើយ​ពី​ជម្ងឺ​ផ្សេងៗ​ពីគ្នា​។​នេះ​បើតាម​ការបញ្ជាក់​របស់​អតិថិជន​ដែល​បាន​ឈរ​តំរង់​ជួរមុខ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ដើម្បី​ចាំ​ទិញ​ផលិតផល​សា​រ៉ា​យ​សមុទ្រ​ឃូ​ស៊ី​ទាំង​ព្រឹក​ព្រលឹម​។

​អ្នកនាង​នួន​ស៊ុ​ន្ទ​រី​អគ្គនាយិកា​សម្រស់​ធម្មជាតិ​បាន​មានប្រសាសន៍ថា​សុខភាព​គឺជា​ទ្រព្យ​សំខាន់​ជាងគេ ហើយ​អ្នកណា​ក៏​ចង់​មាន​សុខ​ភាពល្អ​ដែរ​។ អ្នកនាង​បន្តថា ក្រុមហ៊ុន សម្រស់​ធម្មជាតិ បានកំណត់​ទស្សន​វិ​ស្ស័​យ​យ៉ាង​មុត​ស្រួច​ថា​“​ក្រុមហ៊ុន​នឹងធ្វើ​អោយ​ប្រជាជន​កម្ពុ​ជាមាន​សុខភាព​ល្អប្រសើរ​ជាង​មុន និង​អាច​រស់​បានយូរ​ជាង​មុន ១០​ឆ្នាំ​បន្ថែមទៀត​នៅ​ឆ្នាំ ២០៣០” ។

លោកស្រី​បន្ថែមថា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​មិន​យកសុខ​ភាព​និង​សម្រស់​របស់​អតិថិជន​មក​លេងសើច​ជាដាច់ខាត​។​លោកស្រី​បញ្ជាក់ដែរថា​ទំនុកចិត្ត​ពី​អតិថិជន​គឺជា​រឿង​សំខាន់​មកលើ​ផលិតផល​មួយ​នេះហើយ​ទំនុកចិត្ត​គឺ​កើតចេញពី​គុណភាព​នៃ​ផលិតផល​ប្រសិទ្ធភាព​នៃ​ផលិតផល​និង​ការសន្យា​របស់​ក្រុមហ៊ុន​ជាមួយ​អតិថិជន​ដែល​មិន​និយាយ​កុហក់​អតិថិជន​យកតែ​លុយ​។​

​តារា​ហ្វេ​ស​ប៊ុ​ក​ស្រីអូន បាន​បន្ថែមថា ផ​លិ​ល​ផល សា​រ៉ា​យ​ឃូ​ស៊ី (COOSEA Premium Spirulina) ជា​ផលិតផល​លេខ​១​ស្តង់ដា​ពិភពលោក​និង​ឆ្លងកាត់​ការពិសោធន៍​ច្បាស់លាស់​ពី​មន្ទី​ពិសោធន៍​នៅ​សហរដ្ឋអាមេរិក​និង​មន្ទី​ពិសោធន៍​នៃ​ប្រទេស​កម្ពុជា​ព្រមទាំង​មាន​បញ្ជិការ​អនុញ្ញាតិ​ពី​ក្រសួង​សុខ​ភិ​បាល​ត្រឹមត្រូវ​ផងដែរ​មុននឹង​ដាក់លក់​ជូន​អតិថិជន​។​

​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​ធ្លាប់​ទិញយក​ទៅប្រើ​ប្រាស់​ហើយ​ជាប់ចិត្ត​គឺ​ផលិតផល​របស់​សម្រស់​ធម្មជាតិ​ជា​ផលិតផល​កម្រ​គុណភាព​លេខ​១​ប្រើ​មួយ​ដឹង​មួយ​ហើយ​អតិថិជន​អាច​ទទួលបាន​ការប្រឹក្សា​ពី​សុខភាព​និង​សម្រស់​ជា​រៀងរហូត​ផងដែរ​។​

តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បានលើកឡើង​ដែរ​ថា​សម្រាប់​ថ្ងៃ​បើក​ប្រកាស​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នេះដែរ​ក្រុមហ៊ុន​ក៏មាន​កម្មវិធី​នៃ​ការលក់​ជូន​ដល់​អតិថិជន​ដ៏​អស្ចារ្យ​ហើយ​មានតែ​ម្តងគត់​គឺ​ការទិញ​២​កំប៉ុង​ថែម​ជូន​១​កំប៉ុង​និង​ថែម​ជូន​ការ​ដូង​ពិសេស​១​កញ្ចប់​ថែមទៀត​ផង​។​

ជា​អ្នកល្បី និង មានការ​គាំទ្រ​លើស​កម្ម​សប្បុ​រធ​ម៍​កន្លង​មកពី​មហាជន ស្រីអូន បាន​សង្ឃឹមថា ការប្រកាស​បើកសម្ពោធ​ដំណើរការ​ផលិតផល​ក​មួយ​នេះ​ជា​ផ្លូវការ​នឹង​កាន់តែ​ផ្តល់​ទំនុកចិត្ត​ខ្ពស់ និង​បន្ថែម​ភាពកក់ក្តៅ​លើ​ផលិតផល​មួយ​នេះ ដល់​អតិថិជន​។
​ ​
​សូម​បញ្ជាក់ដែរថា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ដែល​នាំចូល​ផលិតផល​ពី​សហរដ្ឋអាមេរិក​ផ្ដាច់មុខ មានតែ​មួយគត់​នៅ​ប្រទេស​កម្ពុ​ជាមាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ 35A កែង​ផ្លូវ 510​សង្កាត់​ផ្សារ​ដើមថ្កូវ ចំការមន នៅ​ខាងត្បូង​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ១​គីឡូម៉ែត្រ​៕S/