មនុស្ស​រាប់ពាន់នាក់​ប​ន្ថែ​ម​ទៀត​ចាក​ចេញពី​តំបន់​ហ្គោ​តា​នៅ​ស៊ី​រី បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​

3158
ចែករម្លែក

​ក្រុម​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​Observatory បាន​និយាយថា មនុស្ស​ប្រមាណ​ជា​៧.០០០​នាក់​បាន​ចាក​ចេញពី​តំបន់​ហ្គោ​តា​(Ghouta) ភាគ​ខាងកើត​នៃ​ប្រ​ទេ​ស៊ី​រី ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី នៅ​ជិត​ព្រំដែន​តួ​ក​គី កាលពី​ថ្ងៃ​អង្គារ ក្រោម​កិច្ច​ព្រម​​ព្រៀង​មួយ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រគល់​តំបន់​នោះ ទៅឱ្យ​រដ្ឋាភិបាល​ស៊ី​រី គ្រប់គ្រង​។​

​ក្រុម​អ្នកឃ្លាំមើល​Observatory​នេះ បាន​និយាយថា​ក្បួន​រថយន្តក្រុង​ចំនួន​ប្រហែល​១០០​គ្រឿង​បាន​ចាកចេញ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ឆ្ពោះទៅកាន់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។ ក្រុម​អ្នក​ជម្លៀស​ទាំងនោះ រួមមាន​ពួក​ឧទ្ទាម ក្រុមគ្រួសារ និង​ជន​ស៊ីវិល​ដទៃទៀត​៕​ដោយ​៖​សុខា​/sn

​ក្បួន​រថយន្តក្រុង​ដែល​ដឹក​ពួក​ឧទ្ទាម និង ក្រុមគ្រួសារ​របស់​ពួកគេ រង់ចាំ​នៅលើ​ផ្លូវ​មួយ​​នៅ​ខាងក្រៅ​ទីក្រុង​Jobar ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ចន្ទ​