មនុស្ស​រាប់ពាន់​នាក់​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ការ​ស្អប់ខ្ពើម​ជន​ជី្វ​ហ្វនៅ​បារាំង​បន្ទាប់​ពី​មានកា​រ​បំផ្លាញផ្នូរ​ជ្វី​ហ្វ​

371
ចែករម្លែក
  • 13
    Shares

​ក្រុម​មនុស្ស​រាប់ពាន់​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ជនជាតិជី្វ​ហ្វនៅ​ទីក្រុង​ប៉ារីស​កាលពីយ​ប់​ថ្ងៃ​អង្គារ​ទី​១៩​ខែ​កុម្ភៈ ត្រូវ​បាន​កោះហៅ​មក​ប្រមូលផ្តុំ ដោយ​​គណបក្ស​នយោបាយ​ធំៗ របស់​បារាំង អង្គការ​ជ្វី​ហ្វ​របស់​ប្រទេស​នេះ ក្រោយ​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ហេតុការណ៍​ប្រឆាំងនឹង​ការ​ស្អប់ខ្ពើម​ជន​ជី្វ​ហ្វដែល​រាប់បញ្ចូល​ទាំង​ការ​​បំផ្លិចបំផ្លាញ​ផ្នូរ​ជ្វី​ហ្វ​មួយកន្លែង​កាល​ពី​យប់មុន​នោះ​។​

​ទង្វើ​បំផ្លិចបំផ្លាញ​នេះ​បាន​ទាក់ទាញ​ប្រធានាធិបតី​បារាំង​ទៅកាន់​ភូមិតូច​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​គឺ​ប៉ុន្មាន​ម៉ោង នៅ​មុន​ពេល​ហ្វូងមនុស្ស​ដ៏​ធំ បាន​ប្រមូលផ្តុំ​នៅ​​ទីលាន​ប្រវត្តិសាស្ត្រ​Place de la République នៃ​ទីក្រុង​នេះ ហើយ​បាន​ឈរ​ស្ងៀម​នៅក្នុង​អាកាសធាតុ​ត្រជាក់​រងារ​ដើម្បី​ស្តាប់​សុន្ទរកថា​ដែល​ថ្លែង​ដោយ​មេដឹកនាំ​សាសនា​និង​ស្តាប់​​ចំរៀង​ជាតិ​។​

​នៅ​ទីលាន​នេះ មនុស្ស​ជាច្រើន​បាន​និយាយថា ពួកគេ​បាន​មក ដោយសារតែ​មាន​ការភ័យខ្លាច​ជាថ្មី​។​

​អ្នកស្រី Joelle Malachane បុគ្គលិក​ការិយាល័យ​ចូល​និវត្តន៍​បាន​និយាយ​នៅ​កន្លែង​ប្រមូលផ្តុំ​តវ៉ា​នោះ​ថា​”​ការភ័យខ្លាច​មាន​នៅក្នុង​អារម្មណ៍​របស់​ខ្ញុំ​ជាមួយ​នឹង​អ្វីៗ​ដែល​កំពុង​​កើតឡើង ។ ខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​អនាគត​របស់​ជនជាតិជី្វ​ហ្វ​។ ឥឡូវ​នេះ​វា​មិន​ងាយស្រួល​ទេ​សម្រាប់​ជនជាតិជី្វ​ហ្វ​” ។​

​ស្ទើរតែ​គ្មាន​អ្នកណា​ម្នាក់​នៅ​កន្លែង​ប្រមូលផ្តុះ​នោះ​ពាក់អាវ​កាក់​ពណ៌​ខៀវ​នៃ​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​ចលនា​របស់​ពួកគេ ត្រូវបាន​ធ្វើ​ឱ្យ​សៅហ្មង​កាលពី​ប៉ុន្មាន​​សប្តាហ៍​ថ្មី​នេះ ដោយ​ការប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ជន​ជី្វ​ហ្វដែល​មានឫ​សគល់​នៃ​អារម្មណ៍​ប្រឆាំង​នឹង​ជ្វី​ហ្វ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​បារាំង ចាប់តាំងពី​សតវត្សរ៍​ទី​១៩​មក​។​

​របាយការណ៍​ព័ត៌មាន​បារាំង​បាន​ប៉ាន់ស្មាន​ថា​ហ្វូងមនុស្ស​នៅ​យប់​ថ្ងៃ​អង្គារ​នោះ មាន​មនុស្ស​ចំនួន​២០.០០០​នាក់ ហើយ​នាយក​រដ្ឋមន្ត្រី​មហាផ្ទៃ លោក Édouard Philippe ​អតីត​ប្រធានាធិបតី​ជាច្រើន និង​ក្រុម​អ្នក​នយោបាយ​សំខាន់​ជាច្រើន​នាក់ បាន​ចូលរួម​៕ដោយ៖សុខា/sn

មនុស្ស​ជាច្រើន ចូល​រូ​ម​ការប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ការ​ស្អប់ខ្ពើម​ជន​ជី្វ​ហ្វនៅ​ទីលាន Place de la République នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​អង្គារ​