មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​រកឃើញ​គ្រាប់បែក​សង្គ្រាមលោក​ទី​២

1187
ចែករម្លែក
  • 153
    Shares

ប៉ូលិស​បាន​និយាយថា មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ជម្លៀស​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែឧសភា បន្ទាប់ពី​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​ត្រូវបានរ​ឃើញ​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ទីក្រុង​ហុងកុង​ដែល​នេះ ជាការ​រកឃើញ​គ្រាប់បែក​ទី​៣​ហើយ​នៅ​កន្លែង​នេះ នៅ​ឆ្នាំ​២០១៨​។​

​ប៉ូលិស​បាន​បិទផ្លូវ​ចេញចូល និង​ជម្លៀស​មនុស្ស​១.២០០​នាក់ ចេញពី​ហាង​លក់ដូរ ភោជនីយដ្ឋាន​និង​ការិយាល័យ នៅ​សង្កាត់​Wanchai នៃ​ទីក្រុង​នេះ ខណៈដែល​ក្រុម​អ្នកជំនាញ​បាន​ព្យាយាម​បំផ្ទុះ​បំផ្លាញចោល​គ្រាប់បែក​ផលិត​នៅ​អាមេរិក​ទម្ងន់ ៤៥០​គីឡូក្រាម​នេះ ។​

​គ្រាប់បែក ដែល​ធ្លាក់​កប់​ក្នុង​ដី​អស់​រយៈពេល​ជាង​៧០​ឆ្នាំ ហើយ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​គឺ​ដូចគ្នា​ទៅនឹង​គ្រាប់បែក​២​ផ្សេងទៀត​ដែល​ត្រូវបាន​រកឃើញ​កាលពី​ខែមករា​នៅ​ទីតាំង​នោះ ដែលជា​ការដ្ឋាន​សាងសង់​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ថ្មី​មួយ​។​

​សូមបញ្ជាក់ថា នៅ​ក្រុង​ហុងកុង មានការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំ​រវាង​កងទ័ព​ជប៉ុន​និង​កងទ័ព​សម្ព័ន្ធមិត្ត​អំឡុង​សង្គ្រាមលោកលើកទី​២ ហើយ​អ្នកដើរ​កម្សាន្ត​និង​កម្មករសំណង់​នៅតែ​ជួបប្រទះ គ្រាប់បែក​មិនទាន់​ផ្ទុះ​ជារឿយៗ​នៅ​ដី​តំបន់​នោះ​៕​

ប៉ូលិស បានព្យាយាមបំផ្ទុះបំផ្លាញចោលគ្រាប់បែកសង្គ្រាមលោកទី២ផលិតនៅអាមេរិកទម្ងន់ ៤៥០គីឡូក្រាមនេះ