មនុស្ស​រាប់រយ​នាក់​បង្ហាញ​ការគាំទ្រ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ខណៈដែល​ការវិនិច្ឆ័យ​ទោស​អំពី​គម្រោង​ទិញស្រូវ​អង្ករ ជិត​ចប់​

963
ចែករម្លែក

លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​មកដល់​តុលាការក្រុង​បាងកក ស្របពេល​ដែលមាន​សម្រែ​ក​គាំទ្រ​ពី​ក្រុម​អ្នកគាំទ្រ​របស់លោក​ស្រី​ច្រើន​នាក់ នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែកក្កដា គឺ​២​សប្តាហ៍ នៅ​មុនពេល​ដំណាក់កាល​ចុងក្រោយ​នៃ​ករណី​ចោទប្រកាន់​អំពី​ការជាប់​ពាក់ព័ន្ធ​របស់លោក​ស្រី​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ដែល​បាត់បង​ថវិការដ្ឋ​ដ៏​ច្រើន​។​

លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អាច​ប្រឈម​ការជាប់គុក​ចំនួន​១០​ឆ្នាំ បើសិនជា​លោកស្រី ត្រូវបាន​រកឃើញ​ទោសកំហុស​ពីបទ​ធ្វេសប្រហែស​ចំពោះ​តួនាទី​របស់លោក​ស្រី​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​នេះ ។​

លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ និង​ក្រុម​អ្នកប្រឆាំង និយាយថា ការវិនិច្ឆ័យ​ទោស​នេះ ជា​ហេតុផល​នយោបាយ​និង​ដើម្បី​បន្ថយ​ចលនា​ប្រជា​និយម ដែល​បានឈ្នះ​ការបោះឆ្នោត​រាល់​លើក ចាប់តាំងពី​ឆ្នាំ​២០០១​មក ។ ចលនា​នេះ​ត្រូវបាន​ជំទាស់​ប្រឆាំង​ដោយ​យោធា​និង​ក្រុម​មេទ័ព​ដ៏​មាន​ឥទ្ធិពល​នៅ​ថៃ ។​

ប៉ូលិស​បាន​និយាយថា អ្នកគាំទ្រ​របស់លោក​ស្រី​ប្រហែល​៥០០​នាក់ ដែលជា​ចំនួន​ច្រើនឡើង​ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ បាន​ស្ថិតនៅ​ខាងក្រៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ ។ អ្នកគាំទ្រ​កាន់​បដា​ដែល​សរសេរថា “​ស្រឡាញ់​នាយករដ្ឋមន្ត្រី​” ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​ផ្សេងទៀត ស្រែកថា “​តស៊ូ​! តស៊ូ​!” ។

លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ។​

កងទ័ព​បាន​និយាយថា ខ្លួន​នឹងដាក់​ពង្រាយ​កងទ័ព​ច្រើន​នាក់ ដើម្បី​ការពារ​សន្តិសុខ​នៅ​ថ្ងៃទី​២១​ខែកក្កដា គឺ​នៅពេល ដែល​សវនាការ​ចុងក្រោយ​អំពី​ករណីនេះ ត្រូវបាន​រំពឹងថា​នឹងធ្វើ​ឡើង​នោះ​៕ ​ដោយ ៖សុខា

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​
#