មនុស្ស​ល្បី​ដែល​កើត​ថ្ងៃ ទី​១៦​មីនា​

1285

-១៤៤៥៖ ចូ​ហាន់ ហ្សេ​អ៊ី​ឡេ វ៉ុ​ន កៃ​សេ​ប៊ើ​ក (Johann Geiler von Kaisersberg) ជា​អ្នក​ទេសនា​កំណើត​ស្វ៊ី​ស ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុងចំណោម អ្នក​ទេសនា​ជាច្រើន​ទៀត​នា សតវត្សរ៍ ទី​១៥ ។ លោក​ស្លាប់​ឆ្នាំ ១៥១០ ។​
​ ​
-១៥៨១៖ ភី​អេ​ធើ កូន​លី​ស ហ្ស៊ូ​ន ហូ​ហ្វ (Pieter Corneliszoon Hooft) ជា​អ្នកប្រវត្តិសាស្ត្រ ជនជាតិ​ហូ​ឡង់​, កវី និង​ជា​អ្នកជា​និពន្ធ​រឿងល្ខោន​ផងដែរ ។ លោក​ស្លាប់​ឆ្នាំ​១៦៤៧​។​
​ ​
-១៥៨៥៖ ហ្ស៊ែ​ប្រង់ អា​ឌ្រី យ៉ា​អង់ ប្រេ​ដេ​រ៉ូ (Gerbrand Adriaensz Bredero) ជា​កវី​ជនជាតិ ហូ​ឡង់​និង​ជា អ្នកនិពន្ធ​រឿងល្ខោន​ក្នុង​សម័យកាល មាស​នៃ​ប្រទេស​ហូ​ឡង់ ។ លោក​ស្លាប់ ឆ្នាំ​១៦១៨ ។​
​ ​
-១៦៥៤៖ អង់​ដ្រេ​អាស អា​កូ លុ​ធុ​ស (Andreas Acoluthus) ជា​អ្នកសិក្សា​ទំនៀមទម្លាប់ អាស៊ី​ជនជាតិ អាល្លឺម៉ង់ និង​ជា​សាស្ត្រាចារ្យ​ផ្នែក សាសន​វិទ្យា​នៅ​ទីក្រុង Wrolcaw ។ លោក​ស្លាប់​ឆ្នាំ​១៧០៤ ។​
​ ​
-១៦៨៧៖ សូ​ហ្វី​យ៉ា ដូ​រូ​ធៀ ដឺ ហេ​ណូ​វើ​រ (Sophia Dorothea of Hanover) ជា​ព្រះមហា​ក្ស ត្រី​យ៉ា​នី​នៃ​ប្រទេស​ព្រុស និង​ជា​មហេសី​របស់​ស្តេច Frederick William I ។ សោយ​ទិវង្គត ឆ្នាំ​១៧៥៧​។​
​ ​
-១៧៥១៖ ជេ​ម មេ​ឌី​សាន់ (James Madison) ជា​ប្រធានាធិបតី​ទី​៤ នៃ​សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ ទី​៤​មីនាឆ្នាំ​១៨០៩​ដល់​ថ្ងៃទី​៤​មីនា ឆ្នាំ​១៨១៧ ។ លោក​ស្លាប់​ឆ្នាំ​១៨៣៦ ។​
​ ​
-១៧៧៣៖ ហ្សា​ន រ៉ា​ម៉ុង បាល​កាស់ (Juan Ramón Balcarce) ជា​មេ ដឹកនាំ​យោធា​ជនជាតិ អា​ហ្ស​ង់​ទីន និង ជា​អ្នកនយោបាយ ។ លោក​ស្លាប់​ឆ្នាំ ១៨៣៦ ។​
​ ​
-១៨០០៖ នី​ន​កុ (Ninko) ជា រាជា​ធិ​រាជ​ទី​១២០ នៃ​ប្រទេស​ជប៉ុន សោយរាជ្យ​ពីថ្ងៃ​ទី​៣១ តុលា ឆ្នាំ​១៨១៧ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​២១​កុម្ភៈ ឆ្នាំ​១៨៤៦ ។​
​ ​
-១៨៧១៖ ហាន​ស៍ មេ​រិ​ន​ស្គី (Hans Merensky) ជា​ភូ​តុ​ព្ភ​វិទូ​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង​, បុរេសី (​អ្នក ស្វែងរក​), អ្នកវិទ្យាសាស្ត្រ , អ្នក​អភិរក្ស និយម ព្រមទាំង​ជា​អ្នកស្នេហាជាតិ​ផង ដែរ ។ លោក​ស្លាប់​ឆ្នាំ​១៩៥២ ។​
​ ​
-១៩០៣៖ ម៉ៃ មែ​នស៍​ហ្វៀ​ល (Mike Mansfield) ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋ​ម៉ន​ថា​ណា នៃ​សហរដ្ឋអាមេរិក កាន់ តំណែង​ពីថ្ងៃ​ទី​៣​មករា​ឆ្នាំ​១៩៥៣​ដល់ ថ្ងៃទី​៣​មករា​ឆ្នាំ​១៩៧៧​។ លោក​ស្លាប់ ឆ្នាំ​២០០១ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​ជេ​ម មេ​ឌី​សាន ប្រធានាធិបតី​ទី​៤ នៃ​សហរដ្ឋអាមេរិក​