មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​៣០​វិច្ឆិកា​

585

-១៤៦៦៖ អង់​ដ្រៀ​រ ដូ​រី​យ៉ា (Andrea Doria)​ជា​មេបញ្ជាការ​ទ័ពជើងទឹក​មកពី​ទីក្រុង Genoa របស់​ប្រ​ទស​អ៊ីតាលី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៦០ ។​

-១៤៩៨៖ អង់​ដ្រេ ដឺ អ៊ួ​រ​ដា​ណេ​តា​(Andrs de Urdaneta)​ជា​អ្នក​នាវាចរណ៍​ជនជាតិ​អេ​ស្ប៉ា​ញ , អ្នករុករក ព្រមទាំង​ជា​អ្នកបួស ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៦៨ ។​

-១៦២៥៖ ហ្ស​ង់ ដូ​ម៉ា​ត​(Jean Domat)​ជា​អ្នកជំនាញ​ខាងច្បាប់​ជនជាតិ​បារាំង គាត់​បានកើត​នៅ​ខេត្ត​អូ​វ៉ែ​ញ (Auvergne) នៃ​ប្រទេស​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៩៦ ។​

-១៦៦៧៖ ចូ​ណា​ថា​ន ស្វី​ត​(Jonathan Swift)​ជា​អ្នកនយោបាយ​អៀរ​ឡង់ និង​ជា​អ្នកនិពន្ធ​។​វណ្ណ​កម្ម គាត់​រួមមាន​សៀវភៅ​មាន​ចំណងជើង​ថា​Gulliver’s Travels, A Modest Proposal, A Journal to Stella, Drapier’s Letters, The Battle of the Books, An Argument Against Abolishing Christianity, និង A Tale of a Tub ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៤៥ ។​

-១៧៥៦៖ អឺ​ន​ស្ត៍ ស្លាដ​នី​(Ernst Chladni)​ជា​អ្នក​រូប​និយម​ជនជាតិ​អាល្លឺម៉ង់ និង​ជា​អ្នកលេង​ភ្លេង ។ គាត់​ត្រូវបាន​គេ​សន្និដ្ឋានថា​ជា​បិតា​នៃ​ការ​ប៉ិនប្រសព្វ​ខាង​ការ​ស្តាប់​សូរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨២៧ ។​

-១៧៦៨៖ ជេ​ដ្រ៍​ហ្សេ​ច ស្នី​យ៉ា​ឌេ​ក​គី​(Jdrzej niadecki)​ជា​អ្នកនិពន្ធ​ប៉ូឡូញ , គ្រូពេទ្យ , គីមី​វិទូ ព្រមទាំង​ជា​ជីវ​វិទូ ។ គាត់​បាន​បង្កើត​ជំនាញ​វិទ្យាសាស្ត្រ​សហ​សម័យ​នៅក្នុង​ផ្នែក​គីមី ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៣៨ ។​

-១៧៩១៖ ខោ​ន ហ្វ្រ​ង់​ហ្ស៍ ហ្វី​លី​បព៍ វ៉ុ​ន ឡា​ម​ប៊ើ​ក​(Count Franz Philipp von Lamberg) ជា​រដ្ឋបុរស​អូទ្រីស និង​ជា​សេនាប្រមុខ ។ គាត់​បានកើត​នៅ​ទីក្រុង Mór នៃ​ប្រទេស​ហុង​គ្រី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤៨ ។​

-១៨១០៖ អូ​លី​វ៉ើ វីន​ឆេ​ស្តឺ​(Oliver Winchester) ជាមាន​ជំនាញ​ខាង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ជនជាតិ អាមេរិកាំង និង​ជា​អ្នកនយោបាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨០ ។​

-១៨១៧៖ ថេ​អូ​ដ័​រ ម៉ូ​ម​ម៍​សេន​(Theodor Mommsen)​ជា​អ្នកសិក្សា​ពី​អំពី​អក្សរសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់ , អ្នកប្រវត្តិសាស្ត្រ , អ្នក​នីតិសាស្ត្រ , អ្នកសារព័ត៌មាន , អ្នកនយោបាយ ហើយក៏​ជា​បុរាណ​វិទូ​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៣ ។​

-១៨៤៧៖ អា​ហ្វុ​ង​សូ ពេ​ណា​(Afonso Pena)​ជា​ប្រធានាធិបតី​នៃ​ទី​៦​នៃ​ប្រេ​ស៊ី​ល កាន់តំណែង​ពីថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​១៩០៦ រហូតដល់​ស្លាប់​ថ្ងៃទី​១៤​មិថុនា​ឆ្នាំ​១៩០៩ ៕
​ស្រាវជ្រាវ​ដោយ​:​ផល្លា​

ជេ​ដ្រ៍​ហ្សេ​ច ស្ទី​យ៉ា ឌេ​ក​គី​