-៩៣៨៖ រ៉ូម៉ាណូស ទី២ (Romanos II) ជារាជាធិរាជនៃចក្រភព រ៉ូម៉ាំង សោយរាជ្យពីឆ្នាំ៩៥៩ រហូត ដល់សោយទិវង្គតឆ្នាំ៩៦៣ ។
-១៥៩១៖ អាឡិចហ្សង់ឌើ ដឺ រ៉ូដ (Alexander de Rhodes) អ្នកតែងវចនានុក្រម ជនជាតិ បារាំង និង ជាអ្នកផ្សព្វផ្សាយសាសនាកាតូលិកដែលមានឥទ្ធិពលទៅលើគ្រឹស្តសាសនា នៃប្រទេស វៀតណាម ។ លោកស្លាប់ឆ្នាំ១៦៦០ ។
-១៧៦៧៖ អេនឌ្រូ ជេកសាន់ (Andrew Jackson) ជាប្រធានាធិបតីទី៧ នៃសហរដ្ឋអាមេរិក កាន់តំណែងពីថ្ងៃ ទី៤មីនាឆ្នាំ១៨២៩ដល់ថ្ងៃទី៤មីនា ឆ្នាំ១៨៣៧ ។ លោកស្លាប់ឆ្នាំ១៨៤៥ ។
-១៧៧៩៖ វីល្លៀម ឡេមប៍ (William Lamb) ជានាយករដ្ឋមន្ត្រីនៃ ចក្រភពអង់គ្លេស កាន់តំណែងពីថ្ងៃ ទី១៦កក្កដាឆ្នាំ១៨៣៤ដល់ថ្ងៃទី១៤ វិច្ឆិកាឆ្នាំ១៨៣៤ ។ លោកស្លាប់ឆ្នាំ ១៨៤៨។
-១៨១៣៖ ចន ស្នូ (John Snow) ជាគ្រូពេទ្យជនជាតិអង់គ្លេស និងជាអ្នកដឹកនាំក្នុងការអនុម័ត ផ្នែកអនាម័យខាងវិជ្ជាពេទ្យ និងការដាក់ថ្នាំ ស្ពឹក ។ លោកស្លាប់ឆ្នាំ១៨៥៨ ។
-១៨១៨៖ ម៉ារីយ៉ាណូ អាល វ៉ារ៉េ (Mariano Alvarez) ជាអ្នកបដិវត្តន៍ ជនជាតិហ្វីលីពីន និងជាអ្នកនយោបាយ។ លោកស្លាប់ឆ្នាំ១៩២៤ ។
-១៨៣០៖ អេលីសេ រ៉េឃ្លុស (Elise Reclus) ជាអ្នកភូមិសាស្ត្រជនជាតិ បារាំងដ៏ចំណាន , អ្នកនិពន្ធ ព្រមទាំងជា អ្នកអនាធិបតេយ្យនិយមផងដែរ ។ លោកស្លាប់ឆ្នាំ១៩០៥ ។
-១៨៥១៖ វីលីយ៉ាំ មីតឆេល រ៉ាមសាយ (William Mitchell Ramsay) ជាបុរាណវត្ថុវិទូ ជនជាតិស្កុត និងជាអ្នក សិក្សាគម្ពីរតេស្តាម៉ង់ ។ លោកស្លាប់ ឆ្នាំ១៩៣៩ ។
-១៨៥៤៖ អេមីល អាដូហ្វ វ៉ុន បេរីង (Emil Adolf von Behring) ជាអ្នកសរីរសាស្ត្រ ជនជាតិអាល្លឺម៉ង់ ដែល ទទួលបានជ័យលាភីណូបែលផ្នែក សរីរវិទ្យា ឬឱសថ នៅឆ្នាំ១៩០១ ។ លោកស្លាប់ឆ្នាំ១៩១៧ ។
-១៨៦៩៖ ស្តានីស្លាវ វ៉ូស៊ីយ៉េ ឆូវស្គី (Stanistaw Wojciechowski) ជាប្រធានាធិបតីនៃ សាធារណរដ្ឋប៉ូឡូញ កាន់តំណែងពីថ្ងៃទី២២ធ្នូឆ្នាំ១៩២២ ដល់ថ្ងៃទី១៤ឧសភាឆ្នាំ១៩២៦ ។ លោក ស្លាប់ឆ្នាំ១៩៥៣ ៕ ដោយ: ផល្លា