មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​០៥ តុលា​

314

-១៧១២៖ ហ្វ្រ​ង់​សេ​ស្កូ ហ្គា​រ​ឌី (Francesco Guardi) ជា​វិចិត្រករ​ជនជាតិ អ៊ីតាលី និង​ជា​សមាជិក នៃ​សាលា​វិចិត្រ សិល្បៈ Venetian​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៩៣​។​
​ ​
-១៧១៣៖ ដឺ​នី​ស ឌី​ដេ​រ៉ូ​ត (Denis Diderot) ជា​ទស្សនវិទូ​ជនជាតិ បារាំង , អ្នកសិក្សា​ផ្នែក​សិល្បៈ​, អ្នក និពន្ធ ហើយ​គាត់​ជា​សហ​ស្ថាបនិក​នៃ សព្វវចនាធិប្បាយ (Encyclopédie)​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៨៤​។​
​ ​
-១៧៨១៖ បេ​ណាដ បូល​ហ្សា​-​ណូ (Bernard Bolzano) ជា​គណិត​វិទូ ជនជាតិ​បូ​ហេ​មៀរ​, អ្នក​តក្កវិជ្ជា ,​ទស្សនវិទូ , សាសនវិទូ , បព្វជិត​នៃ សាសនា​កាតូលិក និង​ជា​អ្នក​ប្រតិ​យោធ​និយមនៃ​ភាសា​ដើម​អាល្លឺម៉ង់ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៤៨​។​
​ ​
-១៧៩២៖ ចូ​សេ​ហ្វ ក្រូ​ស ហ្វៀ​ល (Joseph Crosfield) ជា​ជំនួញ អង់គ្លេស​ដែល​បាន​បង្កើត សាប៊ូ​ដុស​ខ្លួន និង​ផលិត​សារធាតុ​គីមី​នៅ​ទីក្រុង វ៉រ​រីង​ថុ​ន (Warrington) នៃ​ប្រទេស អង់គ្លេស ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤៤​។​
​ ​
-១៨២៤៖ ហេន​រី ឆាដ​វី​ក (Henry Chadwick) ជា​អ្នកសារព័ត៌មាន ផ្នែក​កីឡា​ជនជាតិ​អាមេរិកាំង​, អ្នក​ស្ថិតិ លេខ​, អ្នកប្រវត្តិសាស្ត្រ ហើយ​គាត់​ត្រូវ បាន​គេ​ហៅថា បិតា​នៃ​កីឡា​បេ​ហ្ស៍​ប័ល ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៨​។​
​ ​
-១៨២៩៖ ឆេ​ស្តឺ អេ អា​ថឺ​រ (Chester A. Arthur) ជា​ប្រធានាធិបតី ទី​២១​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​១៨៨១​ដល់​ថ្ងៃទី​៤ មីនាឆ្នាំ​១៨៨៥​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨៦​។​
​ ​
-១៨៤៤៖ ហ្វ្រ​ង់​ស៊ី​ស វី​ល្យា​ម រ៉ៃ​ត​ហ្ស៍ (Francis William Reitz) ជា​មេធាវី​នៃ​ប្រទេស​អាហ្វ្រិក ខាងត្បូង​, អ្នក នយោបាយ​, រដ្ឋបុរស​, អ្នកសារព័ត៌មាន នយោបាយ​, កវី​ព្រមទាំង​ជា​សមាជិក សភា ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៤ ។​
​ ​
-១៨៦២៖ អូ​ហ្គុ​ស្ត ម៉ា​រី​យ៉េ ល្វី​ស នី​កូ​ឡាស (Auguste Marie Louis Nicolas) ជា​អ្នក​ផលិត ខ្សែភាពយន្ត បារាំង​នៅក្នុង​ប្រវត្តិសាស្ត្រ​លើកដំបូង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥៤​។​
​ ​
-១៩១១៖ ប្រ៊ី​យ៉ង់ អូ​ណូ​ឡង់ (Brian O’Nolan) ជា​អ្នកនិពន្ធ​ប្រលោម លោក​ជនជាតិ​អៀរ​ឡង់ និង​ជា​អ្នកនិពន្ធ ដៀលត្មះ ។ ប្រលោមលោក​ដែលជា ស្នាដៃ​របស់គាត់​មាន​ចំណងជើង​ថា At Swim-Two-Birds និង Third Policeman​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៦​។​
​ ​
-១៩១១៖ ព្យែ​រ ដង់​សឺ​រ៉ូ (Pierre Dansereau) ជា​បរិស្ថាន​វិទូ ជនជាតិ​កាណាដា គាត់​ត្រូវបាន​គេ សន្និដ្ឋានថា​ជា​បិតា​នៃ​បរិស្ថានវិទ្យា ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០១១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​