មនុស្ស​ល្បី​១០​រូប​ដែល​កើត​ថ្ងៃទី​០៨-០៩ តុលា​

385

ˆ​មនុស្ស​ល្បី​ដែល​កើត​នៅ​ថ្ងៃទី​៨​តុលា​
​ ​
-១៥៨៥៖ ហេន​រី​ច ស្គុ​ត​ហ្ស៍ (Heinrich Schtüz) ជា​អ្នកនិពន្ធ​បទ​ភ្លេង ជនជាតិ​អាល្លឺម៉ង់​ដែលមាន កេរ្តិ៍ឈ្មោះ ល្បីល្បាញ​នា​សតវត្សរ៍​ទី​១៧ និង​អ្នក លេងភ្លេង​វង់​ធំ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦៧២​។​
​ ​
-១៧១៣៖ យ៉េ​ឆេ​កែ​ល ឡាន់​ដូ (Yechezkel Landau) ជា​មនុស្ស​ម្នាក់ ពោរពេញ​ដោយ​ឥទ្ធិពល​នៅក្នុង អំណាចច្បាប់​របស់​ជី​ហ្វ (halakha)​។ គាត់​មាន​គោ​រម្យ​ងារ​ជា​ណូ​ដា ប៊ី​យូ ដាស (Noda Biyhudah)​។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧៩៣​។​
​ ​
-១៧៤៧៖ ហ្ស​ង់ ហ្វ្រ​ង់​ស័​រ រ៉េវ​ប៊ែ​ល (Jean-François Rewbell) ជា មេធាវី​បារាំង , អ្នកការទូត , និង​ជា​អ្នក នយោបាយ​នៃ​បដិវត្តន៍​បារាំង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨០៧​។​
​ ​
-១៧៨៩៖ វីល្លៀម ច​ន ស្វេ​ន សាន់ (William John Swainson) ជា​អ្នក សិក្សា​បក្សី​សាស្ត្រ​ជនជាតិ អង់គ្លេស ,​សិប្បីជាតិ​វិទូ , វិចិត្រករ ព្រមទាំង​ជា​អ្នក សិក្សា​ស្រាវជ្រាវ​ពី​សត្វល្អិត​តាមបែប​វិទ្យាសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៥៥​។​
​ ​
-១៨០៧៖ ហារ​រីត ថា​យ​ឡ័​រ មី​ល (Harriet Taylor Mill) ជា​ទស្សនវិទូ ជនជាតិ​អង់គ្លេស និង​ជា​អ្នកគាំទ្រ សិទ្ធិ របស់​ស្ត្រី ។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៨៥៨​។​
​ ​
-១៨១៨៖ ច​ន ហេន​នី​ន​ជើ រី​ហ្គេ​ន (John Henninger Reagan) ជា មេដឹកនាំ​អ្នកនយោបាយ​អាមេរិកាំង នា​សតវត្សរ៍​ទី​១៩ និង​ជា​សមាជិក​ព្រឹទ្ធ​-​សភា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៥​។​
​ ​
-១៨៣៤៖ វ៉​ល​ថឺ ខិត​ត្រេ​ដ (Walter Kittredge) ជា​អ្នក​លេងភ្លេង ជនជាតិ​អាមេរិកាំង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី នៅ​សម័យ​សង្គ្រាមស៊ីវិល អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩០៥​។​
​ ​
-១៨៧៧៖ ហេន​ស៍ ហ៊ី​សេន (Hans Heysen) ជា​វិចិត្រករ​ជនជាតិ អូស្ត្រាលី​កំណើត​អាល្លឺម៉ង់ គាត់​ទទួល បាន​ស្នាដៃ​ខាង​ផ្នែក​គំនូរ​គូរ​ដោយ​ប្រើ ថ្នាំ​លាយ​ទឹក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៨ ។​
​ ​
-១៨៨៤៖ វ៉​ល​ថឺ វ៉ុ​ន រ៉េ​ចេ​ណូ (Walther von Reichenau) ជា​សេនាប្រមុខ​អាល្លឺម៉ង​នៅ​អំឡុង ពេល​សង្គ្រាម លោក​លើក​ទី​២ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤២ ។​
​ ​
-១៨៩៣៖ ហ្សូ​អាន ប៉េ​រ៉ុង (Juan Perón) ជា​ប្រធានាធិបតី​ទី​៣​នៃ ប្រទេស​អា​ហ្ស​ង់​ទីន កាន់តំណែង​ពីថ្ងៃ ទី​១២​តុលា​ឆ្នាំ​១៩៧៣​រហូតដល់​ស្លាប់ នៅ​ឆ្នាំ​ថ្ងៃទី​១​កក្កដា​ឆ្នាំ​១៩៧៤ ៕

ˆ​មនុស្ស​ល្បី​ដែល​កើត​នៅ​ថ្ងៃទី​៩​តុលា​
​ ​
-១២០១៖ រ៉ូ​ប៊ែ​ត ដឺ ស័​របុង (Robert de Sorbon) ជា​សាសនវិទូ ជនជាតិ​បារាំង និង​ជា​អ្នកបង្កើត​មហា វិទ្យាល័យ ស័​រ​បោ​ន (Sorbonne) នៅ ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង ។ លោក ស្លាប់​នៅ​ឆ្នាំ​១២៧៤​។​
​ ​
-១២២១៖ សា​លីម​បេ​ណេ ឌី អាដាម (Salimbene di Adam) ជា​អ្នកបួស នៃ​សាសនា​កាតូលិក​រ៉ូ​ម៉ាំង និង​ជា​អ្នក កាលប្រវត្តិ​ដែលជា​ប្រភព​សម្រាប់ ប្រវត្តិសាស្ត្រ​អ៊ីតាលី​នៅ​សតវត្សរ៍​ទី​១៣​។ លោក​ស្លាប់​នៅ​ឆ្នាំ​១២៩០​។​
​ ​
-១២៦១៖ ដេ​នី​ស (Denis) ជា ព្រះមហាក្សត្រ​នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សោយរាជ្យ​ពីថ្ងៃ​ទី​៦​កុម្ភៈ​ឆ្នាំ​១២៧៩ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៧​មករា ឆ្នាំ​១៣២៥​។​
​ ​
-១៥៨១៖ ក្លូដ ហ្គា​ស្ពាដ បា​ជេ​ត ដឺ ម៉េ​ហ្ស៊ី​រី​យ៉ាក (Claude Gaspard Bachet de Mziriac) ជា​គណិត​វិទូ​បារាំង , ភាសា​វិទូ , កវី និង​ជា​អ្នកសិក្សា​អំពី អក្សរសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦៣៨​។​
​ ​
-១៧៥៧៖ ស្ហា​លស៍ ទី​១០ (Charles X) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​បារាំង​សោយរាជ្យ​ពីថ្ងៃ​ទី​១៦ កញ្ញា​ឆ្នាំ​១៨២៤​ដល់​ថ្ងៃទី​២​សីហា​ឆ្នាំ ១៨៣០​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៣៦​។​
​ ​
-១៧៩៦៖ ចូ​សេ​ហ្វ បូ​ណូ​មី (Joseph Bonomi) ជាជាង​ចម្លាក់​ជនជាតិ អង់គ្លេស , វិចិត្រករ , អេ​ហ្ស៊ី​ប​វិទូ ព្រមទាំង​ជា​អ្នក​អភិរក្ស​សារមន្ទីរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៧៨ ។​
​ ​
-១៨៥២៖ ហេ​ម៉ាន់ អេ​មី​ល ហ្វី​ស្គេ (Hermann Emil Fischer) ជា គីមី​វិទូ​ជនជាតិ​អាល្លឺម៉ង់ និង​ជា​ជ័យ លា​ភី​ណូបែល ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៩​។​
​ ​
-១៩៣៨៖ ហេន​ហ្ស៍ ហ្វី​ស្គេ (Heinz Fischer) ជា​ប្រធានាធិបតី​នៃ ប្រទេស​អូទ្រីស ។​
​ ​
-១៩៤១៖ កា​រ៉ា​ម អុដ ឌី​ន (Karam ud Din) ជា​មន្ត្រី​កង​នាវា​ជនជាតិ ប៉ា​គី​ស្ថាន​ដែល​បាន​តស៊ូ​ប្រយុទ្ធ​នៅក្នុង សង្គ្រាម​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​នៅ​ឆ្នាំ ១៩៦៥ និង​ឆ្នាំ​១៩៧១​។ លោក​ស្លាប់ នៅ​ឆ្នាំ​២០០៨​។​
​ ​
-១៩៤៤៖ តង់​ស៊ូ ស៊ី​ល​ឡេ (Tansu iller) ជា​នាយករដ្ឋមន្ត្រី​នៃ ប្រទេស​តួ​ក​គី កាន់តំណែង​ពីថ្ងៃ​ទី​២៥ មិថុនា​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃទី​៦​មីនាឆ្នាំ ១៩៩៦ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

តង់​ស៊ូ ស៊ី​ល​ឡេ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​តួ​ក​គី​
ហ្សូ​អាន ប៉េ​រ៉ុង​ប្រធានាធិបតី​ទី​៣ នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​