មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២២​មិថុនា​

364

-១៦៨៤៖ ហ្វ្រ​ង់​សេ​ស្កូ ម៉​ង់ ហ្វ្រេ​ឌី​នី (Francesco Manfredini) ជា អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិ​អ៊ីតាលី​នៅ សម័យ​បា​រុក , អ្នក​កូត​វី​យ៉ូ​ឡុង ព្រមទាំង ជា​អ្នកភ្លេង​សម្រាប់​សាសនា​គ្រិស្ត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៦២​។​
​ ​
-១៧៦៧៖ វី​ល​ហេ​ល វ៉ុ​ន​ហុ​ម បូល (Wilhelm von Humboldt) ជា ទស្សនវិទូ​អាល្លឺម៉ង់ , មន្ត្រី​រដ្ឋាភិបាល , អ្នកការទូត និង​ជា​អ្នកបង្កើត​មហាវិទ្យាល័យ Humboldt នៅ​ទីក្រុង​បែក​ឡាំង​នៃ ប្រទេស​អាល្លឺម៉ង់​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៣៥​។​
​ ​
-១៨៦១៖ ម៉ាក​ហ្ស៊ី​មី​លាន វ៉ុ​ន ស្បី (Maximilian von Spee) ជា​មេបញ្ជាការ​ទ័ពជើងទឹក​ជនជាតិ អាល្លឺម៉ង់ គាត់ បានកើត​នៅ​ទីក្រុង Copenhagen នៃ​ប្រទេស​ដា​ណា​ម៉ាក ហើយ​ស្លាប់​នៅ ឆ្នាំ​១៩១៤​។​
​ ​
-១៨៧១៖ វីល្លៀម ម៉ាក​ឌូ​ហ្គ​ល (William McDougall) ជា​ចិត្ត​បណ្ឌិត អង់គ្លេស​នៅមុន​សតវត្សរ៍​ទី​២០ គាត់ បាន​ចងក្រង​សៀវភៅ​សិក្សា ជាពិសេស គាត់​ជា​អ្នក​អភិវឌ្ឍន៍​ទ្រឹស្តី​នៃ​សភាវគតិ និង​ចិត្ត​វិទ្យា​សង្គម​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៨ ។​
​ ​
-១៨៨៧៖ ជូ​លាន ហុច​ឡេ​យ៍ (Julian Huxley) ជា​អ្នក​ជីវសាស្ត្រ បដិវត្តន៍​ជនជាតិ​អង់គ្លេស , អ្នកសិក្សា វប្បធម៌​បុរាណ និង​ជា​អ្នក​អន្តរជាតិ និយម ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៥​។​
​ ​
-១៨៩៧៖ ន័​រ​ប៊ែ​ត អេ​លី​យ៉ា​ស (Norbert Elias) ជា​អ្នក​សង្គមវិជ្ជា អាល្លឺម៉ង់​ដើមកំណើត​ជ្វី​ហ្វ ហើយ ក្រោយមក​គាត់​បានក្លាយ​មកជា​ពល​រដ្ឋ អង់គ្លេស​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩០ ។​
​ ​
-១៨៩៩៖ មី​ស្ហា​ល កាឡេ​ក​គី (Michat Kalecki)​ជា​អ្នកសេដ្ឋកិច្ច​ជនជាតិ​ប៉ូឡូញ​ដើរ​តាម​លទ្ធិ​ម៉ាក្ស ដែលមាន ឯកទេស​នៅក្នុង​ម៉ាក្រូសេដ្ឋកិច្ច ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៧០​។​
​ ​
-១៩០៦៖ ប៊ី​ល​លី វី​ល​ដឺ (Billy Wilder)​ជា​អ្នក​ផលិត​ភាពយន្ត​អាមេរិកាំង , អ្នកសរសេរ​កម្មវិធី កុន​និង​ទូរទស្សន៍​, អ្នក​សម្តែង ព្រមទាំង​ជា​អ្នកសារព័ត៌មាន ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០២​។​
​ ​
-១៩១០៖ ច​ន ហាន់ (John Hunt) ជា​ទាហាន​អង់គ្លេស​ដែល​ទទួល បាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​ក្បួនទ័ព ចេញទៅ​ច្បាំង​នៅលើ​ភ្នំ​ខ្ពស់បំផុត​របស់ ពិភពលោក​ឈ្មោះថា Everest​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៩៨​។​
​ ​
-១៩២០៖ ហ្សូ​វី​តូ សា​ឡុង​ហ្គា (Jovito Salonga) ជា​ប្រធានព្រឹទ្ធសភា ទី​១៤​នៃ​ប្រទេស​ហ្វីលីពីន កាន់តំណែង ពីថ្ងៃ​ទី​២៧​កក្កដា​ឆ្នាំ​១៩៨៧​ដល់​ថ្ងៃ ទី​១​មករា​ឆ្នាំ​១៩៩២ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ច​ន ហាន់ ទាហាន​អង់គ្លេស​ជោគជ័យ ដឹកនាំ​ទ័ព​ច្បាំង​នៅលើ​ភ្នំ Everest​