មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៦​កក្កដា​

981
ចែករម្លែក

-១៦៨៦៖ អង់​ទាន់ ដឺ ហ្សុ​ស​ស្យឺ (Antoine de Jussieu) ជា​អ្នកសិក្សា​ពីស​ភាព​របស់​ធម្មជាតិ ជនជាតិ​បារាំង គាត់​បានកើត​នៅ​ទីក្រុង​លី​យ៉ុង (Lyon) នៃ​ប្រទេស​បារាំង​ហើយ​ស្លាប់​នៅ​ឆ្នាំ ១៧៥៨ ។​
​ ​
-១៧៨១៖ ស្តេ​ម​ហ្វ​ដ រ៉ា​ហ្វ​ល (Stamford Raffles) ជា​រដ្ឋបុរស​អង់គ្លេស គាត់​មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ​ដោយ បាន​បង្កើត​ទីក្រុង​សិង្ហ​បុរី និង​សរសេរ សៀវភៅ​ដែលមាន​ឈ្មោះថា History of Java ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨២៦ ។​
​ ​
-១៧៩៦៖ នី​កូ​ឡាស ទី​១ (Nicholas I) ជា​រាជា​ធិ​រាជនៃ​ប្រទេស រុស្ស៊ី សោយរាជ្យ​ពីថ្ងៃ​ទី​១​ធ្នូ ឆ្នាំ​១៨២៥ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​២​មីនា ឆ្នាំ​១៨៥៥ ។​
​ ​
-១៨១៧៖ អាល​ប៊ែ​រ វ៉ុ​ន កូ​ល​លី​កេ (Albert von Klliker) ជា​អ្នក​កាយវិភាគសាស្ត្រ​ជនជាតិ​ស្វ៊ី​ស និង​ជា អ្នក​សរីរសាស្ត្រ ។ គាត់​មាន​ស្នាដៃ ក្នុងការ​ចូលរួម​វិភាគទាន​លើ​ផ្នែក​សត្តវិទ្យា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៥​។​
​ ​
-១៨៣៧៖ រ៉ា​ម៉ា​គ្រី​សណា ហ្កូ​ប៉ាល បាន​ដា​កា (Ramakrishna Gopal Bhandarkar) ជា​អ្នកប្រាជ្ញ​ឥណ្ឌា , អ្នក បុព្វ​ភាសា ព្រមទាំង​ជា​អ្នក​កែប្រែ សង្គម​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២៥ ។​
​ ​
-១៨៣៨៖ វ៉ា​ត្រូ​ស្លា​វ ហ្សា ហ្សី​ក (Vatroslav Jagie) ជា​អ្នកសិក្សា ស្រាវជ្រាវ​ភាសា​ជនជាតិ​ក្រូ​អាស៊ី និង ជា​អ្នកជំនាញ​ល្បីល្បាញ​នៅក្នុង​តំបន់ ភាសា​នៃ​អម្បូរ​ស្លា​វ​នៅ​ពាក់កណ្តាល សតវត្សរ៍​ទី​១៩​។ លោក​ស្លាប់​១៩២៣ ។​
​ ​
-១៨៥៩៖ វ៉េ​ណេ វ៉ុ​ន ហេ​ដេ​ន ស្តា​ម (Verner von Heidenstam) ជា​កវី ជនជាតិ​ស៊ុយអែត និង​ជា​អ្នកនិពន្ធ ប្រលោមលោក ។ គាត់​ទទួលបាន​ជ័យ លា​ភី​ណូបែល​ផ្នែក​អក្សរសាស្ត្រ​ហើយ ស្លាប់​នៅ​ឆ្នាំ​១៩៤០ ។​
​ ​
-១៨៨៥៖ អេ​ន បុស (Ernst Busch) ជា​សេនាប្រមុខ​ជនជាតិ​អាល្លឺម៉ង់​នៅ​អំឡុងពេល​សង្គ្រាម លោក​លើក ទី​២ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៥ ។​
​ ​
-១៩០៧៖ ហ្វ្រី​ដា កា​ឡូ (Frida Kahlo) ជា​វិចិត្រករ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក គាត់​មាន​ស្នាដៃ​ក្នុងការ​គូររូប​ពាក់ កណ្តាល​ខ្លួន​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៤ ។​
​ ​
-១៩១២៖ ហេន​រី​ច ហា​រ៉េ (Heinrich Harrer) ជា​អ្នក​ឡើង​ភ្នំ​ជនជាតិ អូទ្រីស , កីឡាករ , អ្នកភូមិ​សាស្ត្រ ហើយ ក៏​ជា​អ្នកនិពន្ធ​ផងដែរ ។ លោក​ស្លាប់​នៅ ឆ្នាំ​២០០៦ ៕

​ស្តេ​ម​ហ្វ​ដ រ៉ា​ហ្វ​ល រដ្ឋបុរស​អង់គ្លេស