មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៧​កក្កដា​

1000
ចែករម្លែក

-១០៥៣៖ ស៊ីរ៉ា​កា​វ៉ា (Shiraka wa) ជា​រាជា​ធិ​រាជ​ទី​៧២​នៃ​ប្រទេស​ជប៉ុន សោយរាជ្យ​ពីថ្ងៃ​ទី​១០៧៣ ដល់​១០៨៧ ។ សោយ​ទិវង្គត​ឆ្នាំ​១១២៩ ។​
​ ​
-១៧៤៦៖ គ្យុ​ស​សេ​ពេ ព្យ៉ា​ហ្ស៊ី (Giuseppe Piazzi) ជា​បុព្វ​ជិត​កាន់ សាសនា​កាតូលិក​ជនជាតិ​អ៊ីតាលី , គណិត​វិទូ ព្រមទាំង​ជា​តារាវិទូ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨២៦ ។​
​ ​
-១៧៥២៖ ចូ​សេ​ហ្វ ម៉ា​រី ហ្សា​កកាដ (Joseph Marie Jacquard) ជា​ជនជាតិ​បារាំង​ម្នាក់ ដែល​បាន​ដើរតួ​យ៉ាង សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ម៉ាស៊ីន​ត្បាញ មុនគេ​បង្អស់ និង​ម៉ាស៊ីន​ដែល​កំណត់​ជា កម្មវិធី​បាន ។ លោក​ស្លាប់​ឆ្នាំ​១៨៣៤ ។​
​ ​
-១៧៦៦៖ ហ្គី​យ៉ូ​ម ហ្វី​លី​ប៊ែ​រ ឌូ​អេស​ម៍​(Guillaume Philibert Duhesme) ជា​ឧ​ត្ត​ម​សេនីយ៍​បារាំង នៅ​អំឡុងពេល សង្គ្រាម​ណាប៉ូឡេអុង ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨១៥ ។​
​ ​
-១៨៣៣៖ ហ្វេ​លី​ស៊ី​យ៉េន រ៉ូ​ប (Flicien Rops) ជា​វិចិត្រករ​ជនជាតិ បែលហ្ស៊ិក , អ្នកបង្កើត​ម៉ាស៊ីន​ព្រី​ន រូប ចម្លាក់ និង​ជា​អ្នក​ឆ្លាក់​រូប​លើ​ផ្ទាំង ទង់ដែង​ដោយ​អាស៊ីត​នី​ឌ្រី​ត ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩៨ ។​
​ ​
-១៨៤៣៖ កា​មី​ល​ឡូ ហ្គោល ហ្ស៊ី (Camillo Golgi) ជា​គ្រូពេទ្យ​ជនជាតិ អ៊ីតាលី , អ្នក​ព្យាធិ​វិទ្យា និង​ជា​ជ័យលាភី ណូបែល​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២៦ ។​
​ ​
-១៨៤៨៖ ហ្វ្រ​ង់​ស៊ី​ស្កូ ដឺ ប៉ូល​ឡា រ៉ូ​ឌ្រី​ហ្គេ​ស អាល​វ៉េ​ស (Francisco de Paula Rodrigues Alves) ជា ប្រធានាធិបតី​ទី​៥​នៃ​ប្រទេស​ប្រេ​ស៊ី​ល កាន់តំណែង​ពីថ្ងៃ​ទី​១៥​វិច្ឆិកា​ឆ្នាំ​១៩០២ ដល់​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​១៩០៦ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩១៩​។​
​ ​
-១៨៥៥៖ លុដ​វី​ក ហ្គ​ង់​ហ្គូ​ហ្វេ (Ludwig Ganghofer) ជា​អ្នកនិពន្ធ អាល្លឺម៉ង់​ដែល​ក្លាយ​មកជា​អ្នកនិពន្ធ ប្រលោមលោក​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បី ល្បាញ​នៅក្នុង​មាតុភូមិ​របស់គាត់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២០ ។​
​ ​
-១៩៣៣៖ ដេវីដ ម៉ាក​ខាល លុក (David McCullough) ជា​អ្នកនិពន្ធ អាមេរិកាំង​,​អ្នក​និទាន​, អ្នកប្រវត្តិសាស្ត្រ ហើយក៏​ជា​សាស្ត្រាចារ្យ​ផងដែរ ។
​ ​
-១៩៤៧៖ ហ្ស៊ី​យ៉ា​នេន​ដ្រា (Gyanendra) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​នេ​ប៉ាល់ សោយរាជ្យ​ពីថ្ងៃ​ទី​៧ វិច្ឆិកា​ឆ្នាំ​១៩៥០​ដល់​ថ្ងៃទី​៨​មករា​ឆ្នាំ ១៩៥១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ដេវីដ ម៉ាក​ខាល​លុក អ្នកនិពន្ធ​អាមេរិកាំង​