មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៩-១០​កក្កដា​

1533
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៩​កក្កដា​

-១៥៧៨៖ ហ្វែ​ឌី​ណង់ ទី​២ (Ferdinand II) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​អាល្លឺម៉ង់​សោយរាជ្យ ពីថ្ងៃ​ទី​២៦ សីហា​ឆ្នាំ​១៦១៩​រហូតដល់​សោយ ទិវង្គត​ថ្ងៃទី​១៥​កុម្ភៈ​១៦៣៧ ។​
​ ​
-១៦៥៤៖ រ៉េ​ហ្សេ​ន​(Reigen) ជា​រាជា​ធិ​រាជ​ទី​១១២​នៃ​ប្រទេស​ជប៉ុន​សោយរាជ្យ​ពី​ឆ្នាំ​១៦៦៣ ដល់​ឆ្នាំ​១៦៨៧​។ សោយ​ទិវង្គត​ឆ្នាំ​១៧៣២ ។​
​ ​
-១៦៨៩៖ អា​ឡិច​ស៊ី​ស ពី​រ៉ុង (Alexis Piron) ជា​អ្នក​កវីនិពន្ធ​រឿង​ខ្លី ជនជាតិ​បារាំង និង​ជា​អ្នកនិពន្ធ​រឿង ល្ខោន ។ គាត់​បានកើត​នៅ​ទីក្រុង​ឌី​ហ្សុ​ង (Dijon) នៃ​ប្រទេស​បារាំង​ហើយ​ស្លាប់ នៅ​ឆ្នាំ​១៧៧៣ ។
​ ​
-១៨០៩៖ ហ្វ្រី​ឌ្រី​ច ហ្គុ​ស្តា​វ ហ្សា​កូប ហេន​ឡេ (Friedrich Gustav Jakob Henle) ជា​គ្រូពេទ្យ​អាល្លឺម៉ង់ , អ្នក​ព្យាធិ​វិទ្យា និង​ជា​អ្នក​កាយវិភាគសាស្ត្រ ។ គាត់​មាន​តួនាទី​សំខាន់​ក្នុងការ អភិវឌ្ឍ​ឱសថ​សហ​សម័យ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨៥ ។​
​ ​
-១៨០៨៖ អេ​ឡិច​ហ្សេ​ន​ដឺ វីល្លៀម ដូ​នី​ហ្វេ​ន (Alexander William Doniphan) ជា​មេធាវី​អាមេរិកាំង​នា សតវត្សរ៍​ទី​១៩ , ទាហាន ព្រមទាំង​ជា អ្នកនយោបាយ​មកពីរ​ដ្ឋ Missouri នៃ សហរដ្ឋអាមេរិក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨៧ ។​
​ ​
-១៨៣៦៖ កា​មី​ល​ឡេ ម៉ា​ស៊ី​មី ល្យែ​ន ហ្វ្រេ​ដេ​រីក (Camille Maximilien Frederic) ជា​អភិជន​ជនជាតិ​បែលហ្ស៊ិក ,​សហគ្រិន ហើយក៏​ជា​អ្នកនិពន្ធ​ផង ដែរ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៤ ។​
​ ​
-១៨៥៨៖ ហ្វ្រេ​ន បូស (Franz Boas) ជានា​ក​វិទូ​អាមេរិកាំង​ដើម កំណើត​អាល្លឺម៉ង់ និង​ជា​មនុស្សសាស្ត្រ សហ​សម័យ​លើកដំបូង ហើយ​គាត់​ត្រូវ បាន​គេ​ហៅថា​ជា​បិតា​នៃ​នរវិទ្យា អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤២​។​
​ ​
-១៨៧៩៖​កា​ឡូ​ស កា​ហ្គាស (Carlos Chagas) ជា​គ្រូពេទ្យ​ផ្នែក អនាម័យ​ជនជាតិ​ប្រេ​ស៊ី​ល , អ្នកវិទ្យាសាស្ត្រ និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ អំពី​បាក់តេរី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៤ ។​
​ ​
-១៨៩៦៖ ម៉ា​រី​យ៉ា ហ្គោ​មេស វ៉ា​ឡេ​នទី​ម (Maria Gomes Valentim) ជា​ស្ត្រី​ជនជាតិ​ប្រេ​ស៊ី​ល​ដែលមាន អាយុ វែង​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ​២០១១ ។​
​ ​
-១៩០១៖ បា​បា​រ៉ា ខាត​ឡែ​ន (Barbara Cartland) ជា​អ្នកនិពន្ធ អង់គ្លេស​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ល្បាញ​នា​សតវត្សរ៍​ទី​២០ ហើយ​គាត់ មាន​ស្នាដៃ​ក្នុង​ការនិពន្ធ​ប្រលោមលោក​រ៉ូ​ម៉​ង់​តិច​ជាច្រើន និង​ជីវិត​អាពាហ៍ពិពាហ៍​របស់គាត់ ។ លោកស្រី​ស្លាប់​នៅ ឆ្នាំ​២០០០ ៕
ˆ
​មនុស្ស​ល្បី ដែល​បានកើត​ថ្ងៃទី​១០​កក្កដា​

​ ​
-១៤១៩៖ ហ្គោ ហា​ណា​ហ្សូ ណូ (Go-Hanazono) ជា​រាជា​ធិ​រាជ ទី​១០២​នៃ​ប្រទេស​ជប៉ុន សោយរាជ្យ ពី​ឆ្នាំ​១៤២៨​ដល់​ឆ្នាំ​១៤៦៤ ។ សោយ ទិវង្គត​ឆ្នាំ​១៤៧១ ។​
​ ​
-១៤៥១៖ ជេ​ម ទី​៣ (James III)​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ស្កុ​ត​សោយរាជ្យ​ពីថ្ងៃ​ទី​៣ សីហា ឆ្នាំ​១៤៦០ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​១១​មិថុនា ឆ្នាំ​១៤៨៨ ។​
​ ​
-១៥៩២៖ ព្យែ​រ ដូ​ហ្ស៊ី​យ៉េ (Pierre d’Hozier) ជា​ជនជាតិ​បារាំង ដែលមាន​ឯកទេស​ខាង​បញ្ជីរាយនាម ផៅ​ពង្ស​នៃ​មនុស្ស​ម្នាក់ៗ ។​គាត់​បានកើត នៅ​ទីក្រុង Marseille នៃ​ប្រទេស​បារាំង ហើយ​ស្លាប់​នៅ​ឆ្នាំ ១៦៦០​។​
​ ​
-១៧១១៖ អេ​មែ​លៀ (Amelia) ជា​ព្រះអង្គម្ចាស់ក្សត្រិយ៍​នៃ​ចក្រភព អង់គ្លេស និង​ជា​បុត្រី​ទី​២ នៃ​ស្តេច​ជក ទី​២ (George II)​។ សោយ​ទិវង្គត​ឆ្នាំ ១៧៨៦​។​
​ ​
-១៧២៣៖ វីល្លៀម ប្លេ​ក​ស្តូ​ន (William Blackstone) ជា​អ្នក​នីតិសាស្ត្រ អង់គ្លេស , ចៅក្រម ព្រមទាំង​ជា​អ្នក នយោបាយ​នៃ​គណបក្ស​អភិរក្ស​នា សតវត្សរ៍​ទី​១៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៨០ ។​
​ ​
-១៨០២៖ រ៉ូ​ប៊ើ​ត ស្ហា​ម​ប៊ើ (Robert Chambers) ជា​អ្នក​បោះពុម្ព​ជន ជាតិ​ស្កុ​ត , ភូ​តុ​ព្ភ​វិទូ , អ្នកនិពន្ធ , អ្នក សារព័ត៌មាន ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧១​។​
​ ​
-១៨៣២៖ អាល​វ៉េ​ន ហ្គ្រា ហាម ក្លាក (Alvan Graham Clark) ជា តារាវិទូ​អាមេរិកាំង , អ្នក​ផលិត​កែវ​យឺត និង​ជា​អ្នក​ង្កើ​ត​វិជ្ជា​គ្រឿង​ឆ្លុះ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩៧ ។​
​ ​
-១៨៥៦៖ នី​កូ​ឡា ថេ​ស្លា (Nikola Tesla) ជា​អ្នក​កែច្នៃ​ជនជាតិ អាមេរិកាំង​, វិស្វករ​យន្តការី , វិស្វករ អគ្គិសនី ហើយ​គាត់​ក៏​ជា​អ្នកចូលរួម វិភាគទាន​ដ៏​សំខាន់​ម្នាក់​ទៅលើ​កំណើត​នៃ​ពាណិជ្ជកម្ម អគ្គិសនី ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៤៣ ។​
​ ​
-១៨៨៣៖ ហ្សូ​ហាន់ ប្លា​ស្គូ​វីត (Johannes Blaskowitz) ជា​ឧ​ត្ត​ម​សេនីយ៍​ជនជាតិ​អាល្លឺម៉ង់ នៅ​អំឡុងពេល សង្គ្រាមលោក​លើ​ទី​២ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៤៨ ។​
​ ​
-១៨៩៧៖ ជេ​ក ដាយ​មុន (Jack Diamond) ជា​សមាជិក​ក្រុម ឧក្រិដ្ឋកម្ម​អាមេរិកាំង​ដ៏​ល្បីល្បាញ​នៅ តំបន់ហាមឃាត់​នៃ​ទីក្រុង​ញូវយ៉ក (New York) និង​រដ្ឋ Philadelphia នៃ​សហរដ្ឋ អាមេរិក​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ម៉ា​រី​យ៉ា ហ្គោ​មេស វ៉ា​ឡេ​នទី​ម ស្ត្រី​ជនជាតិ​ប្រេ​ស៊ី​ល​មាន​អាយុ​វែង​ជាងគេ
នី​កូ​ឡា ថេ​ស្លា វិស្វករ​ជនជាតិ​អាមេរិកាំង​