មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១១​កក្កដា​

761

-១៥៦១៖ ល្វី​ស ដឺ ហ្គុ​ង​ហ្គោ​រ៉ា (Luis de Gongora) ជា​អ្នក​កវីនិពន្ធ​ជន ជាតិ​អេ​ស្ប៉ា​ញ​នៅ​សម័យ​បា​រុក (Baroque) ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦២៧ ។​
​ ​
-១៦៥៧៖ ហ្វ្រេ​ដេ​រីក ទី​១ (Frederick I) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ព្រុស សោយរាជ្យ​ពីថ្ងៃ​ឆ្នាំ ១៧០១​រហូតដល់​សោយ​ទិវង្គត​ឆ្នាំ ១៧១៣ ។​
​ ​
-១៧០៩៖ ហ្សូ​ហាន ហ្គោ​ត ឆាក វ៉ាល​ឡេ​រី​យ៉ុ​ស (Johan Gottschalk Wallerius) ជា​គីមី​វិទូ​ជនជាតិ​ស៊ុយអែត និង​ជា​អ្នកសិក្សា​អំពី​រ៉ែ ។ គាត់​ទទួលបាន​ការអប់រំ​នៅ​សកលវិទ្យា​ល័យ Uppsala​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៨៥​។​
​ ​
-១៧២៣៖ ហ្ស​ង់ ហ្វ្រ​ង់​ស័​រ ម៉ា​ម៉ុង​តេ​ល (Jean-Franois Marmontel) ជា​អ្នកប្រវត្តិសាស្ត្រ​ជនជាតិ បារាំង , អ្នកនិពន្ធ ព្រមទាំង​ជា​សមាជិក​នៃ​ក្រុម ចលា​នា​សព្វវចនាធិប្បាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៩៩​។​
​ ​
-១៧៦៧៖ ច​ន ឃ្វី​ន​ស៊ី អាដាម (John Quincy Adams) ជា​ប្រធានាធិបតី ទី​៦​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨២៥​ដល់​ថ្ងៃទី​៤ មីនាឆ្នាំ​១៨២៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤៨ ។​
​ ​
-១៨២៦៖ អា​ឡិច​ហ្ស​ង់​ឌើ អា​ហ្វា​ណា​ស៊ី​យ៉េ​វ (Alexander Afanas-yev) ជា​អ្នកសិក្សា​ប្រពៃណី និង​ទំនៀម​-​ទម្លាប់​អ្នកស្រុក​ជនជាតិ​រុស្ស៊ី ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៧១ ។​
​ ​
-១៨៣២៖ ការី​ឡា​អូស ទ្រី​គូ ពីស (Charilaos Trikoupis) ជានា​យក រដ្ឋមន្ត្រី​ទី​១៩​នៃ​ប្រទេស​ក្រិ​ក កាន់ តំណែង​ពីថ្ងៃ​ទី​៨​ឧសភា​ឆ្នាំ​១៨៧៥ ដល់​ថ្ងៃទី​២៧​តុលា​ឆ្នាំ​១៨៧៥ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩៦ ។​
​ ​
-១៨៨៨៖ កាល ឆ្មី​ត (Carl Schmitt) ជា​អ្នក​នីតិសាស្ត្រ​អា​ល្លឺ​ម់ង់​, ទស្សនវិទូ​នៃ​សាសនា​កាតូលិក​, អ្នក​ទ្រឹស្តី ខាង​នយោបាយ​និង​ជា​សាស្ត្រាចារ្យ​ខាងច្បាប់​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៥ ។​
​ ​
-១៩១៦៖ អា​ឡិច​ហ្ស​ង់​ឌើ ប្រូ​ក​ហូ​រូ​វ (Alexander Prokhorov) ជា អ្នក​រូប​និយម​ជនជាតិ​រុស្ស៊ី ដែលមាន ស្នាដៃ​ក្នុង​សិក្សា​ស្រាវជ្រាវ​អំពី​ឧបករណ៍ ឡេ​ស៊ែ និង​រលក​នៃ​មេដែក​អគ្គិសនី ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០២ ។​
​ ​
-១៩១៦៖ ហ្គ​ក វាយ​ឡេ​ម (Gough Whitlam) ជា​នាយករដ្ឋមន្ត្រី ទី​២១ នៃ​ប្រទេស​អូស្ត្រាលី កាន់តំណែង ពីថ្ងៃ​ទី​៥​ធ្នូ​ឆ្នាំ​១៩៧២​ដល់​ថ្ងៃទី​១១ វិច្ឆិកា​ឆ្នាំ​១៩៧៥ ៕ ស្រាវជ្រាវ​ដោយៈ ផល្លា​

អា​ឡិច​ហ្ស​ង់​ឌើ ប្រូ​ក​ហូ​រូ​វ អ្នក​រូប​និយម​ជនជាតិ​រុស្ស៊ី​