មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី ១២ កក្កដា​

794

– ១៣៩៤: អ​ស៊ីកា​ហ្គា យុ​ស៊ី​ណូរី (Ashikaga Yoshinori) ជា​កំពូល​មេទ័ព​ទី ៦ របស់​ប្រទេស​ជប៉ុន នៅ​សម័យ​មុ​រ៉ុ​ម៉ា​ជិ (Muromachi) កាន់តំណែង​ពី​ឆ្នាំ ១៤២៩ រហូត​ស្លាប់​នៅ​ឆ្នាំ ១៤៤១ ។​

– ១៤៦៨: ហ្សា​ន ដែល អង់​ស៊ីណា (Juan del Encina) ជា​អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិ​អេ​ស្ប៉ា​ញ​, កវី និង​ជា​អ្នកនិពន្ធ​រឿងល្ខោន ។ គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកបង្កើត​រឿងល្ខោន​អេ​ស្ប៉ា​ញ ។ លោក​ស្លាប់ នៅ​ឆ្នាំ ១៥៣០ ។​

– ១៧៣០: ជូ​ស៊ី​យ៉ា​ស វ៉េ​ដ​វូដ (Josiah Wedgwood) ជា​កុម្ភការី​ជនជាតិ​អង់គ្លេស ហើយ​ក្រុមហ៊ុន Wedgwood ត្រូវបាន​ប្រសិទ្ធ​នាម​តាម​ឈ្មោះ​របស់គាត់ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៩៥ ។​

– ១៨០៣: ប៉េ​តឺ​រ ស្ហា​នែ​ល (Peter Chanel) ជា​បុព្វ​ជិត​នៃ​សាសនា​កាតូលិក​ជនជាតិ​បារាំង​, អ្នក​ផ្សព្វ ផ្សាយ​សាសនា ព្រមទាំង​ជា​ទុក្ករបុគ្គល ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤១ ។​

– ១៨០៧: ថូ​ម៉ាស ហាវ​ស្លី​យ៍ (Thomas Hawksley) ជា​វិស្វករ​ស៊ីវិល ជនជាតិ​អង់គ្លេស​នា​សតវត្សរ៍​ទី ១៩ និង​ជា​អ្នកចូលរួម​នៅក្នុង​គម្រោង​អាង​ស្តុក​ទឹក​នៅ​ទន្លេ Fewston នៃ​ប្រទេស​អង់គ្លេស ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩៣ ។​

– ១៨១៧: ហេន​រី ដេវីដ ថ័​រ​រ៉ូ (Henry David Thoreau) ជា​អ្នកនិពន្ធ​អាមេរិកាំង​, កវី​, និ​រា​ក្រី​តិ​ជន​, ធម្មជាតិវិទូ​, អ្នកតស៊ូ​ខាង​ពន្ធ​, អ្នក​រិះគន់​ផ្នែក​អភិវឌ្ឍន៍​, អ្នក​ស្ទង់​ដី​, អ្នក​ប្រវត្តិ​សា​ស្ត​, ទស្សនវិទូ ព្រមទាំង​ជា​អ្នកដឹកនាំ​ខាង​ជំនឿ​លើ​ទស្សនវិជ្ជា​អព្ភន្តរញ្ញាណ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦២ ។​

– ១៨២៤: អឺ​ហ្សែ​ន ប៊ូ​ដាំង (Eugene Boudin) ជា​វិចិត្រករ​ទេសភាព និង​គំនូរ​ខាងក្រៅ​អគារ​ជនជាតិ បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩៨ ។​

– ១៨៥០: អូត​តូ ស្កូ​អេ​តេន​សាក (Otto Schoetensack) ជា​ម្ចាស់​ឧ​ស្សហកម្ម​ជនជាតិ​អាល្លឺម៉ង់ ហើយ​ក្រោយ​មកជា​សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា (​វិជ្ជា​ទាក់​ទង់​នឹង​វិវត្តន៍​នៃ​មនុស្ស​) ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១២ ។​

– ១៨៥២: ហ៊ី​ប៉ូ​លី​តូ អ៊ី​រី​ហ្សូ​យ៉េន (Hipolito Yrigoyen) ជា​ប្រធានាធិបតី​ទី ២១ នៃ​ប្រទេស​អា​ហ្ស​ង់ ទីន កាន់តំណែង​ពីថ្ងៃ​ទី ១២ តុលា ឆ្នាំ​១៩២៨ ដល់​ថ្ងៃទី ៦ កញ្ញា ឆ្នាំ ១៩៣០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៣ ។​

– ១៨៥៤: ជក អឺស​មែន (George Eastman) ជា​អ្នក​ច្នៃ​បង្កើត​អាមេរិកាំង និង​ជា​អ្នកស្នេហាជាតិ ។ គាត់​បាន​បង្កើត​ក្រុមហ៊ុន Eastman Kodak និង​ច្នៃ​បង្កើត​តម្បារ​ហ្វិ​ល ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣០ ៕

អាស៊ី​កា​ហ្គា យុ​ស៊ី ណូរី កំពូល​មេទ័ព​ទី​៦ របស់​ជប៉ុន នៅ​សម័យ​មុ​រ៉ុ​ម៉ា​ជិ​