មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៣​កក្កដា

1445
ចែករម្លែក

-​មុន​គ្រិស្តសករាជ​១០០៖ ជូ​ល្យុ​ស សេ​ហ្សា (Julius Caesar) ជា​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រុង​រ៉ូម សម័យបុរាណ និង​ជា​រដ្ឋបុរស ។ គាត់​មាន​តួនាទី ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ពី​សាធារណរដ្ឋ រ៉ូ​ម៉ាំង​ទៅជា​ចក្រភព​រ៉ូ​ម៉ាំង​។ លោក ស្លាប់​មុន​គ្រិស្តសករាជ​៤៤ ។​
​ ​
-១៥២៧៖ ច​ន ឌី (John Dee) ជា​គណិត​វិទូ​អង់គ្លេស​, តារាវិទូ​, ហោរា ,​អ្នក​អាណានិគមនិយម ព្រមទាំង​ជា ទីប្រឹក្សា​របស់​ស្តេច​ស្រី អេ​លីហ្សា​ប៊ែ​ត ទី​១ (Elizabeth I) នៃ​ប្រទេស​អង់គ្លេស ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦០៩ ។​

-១៨៥៩៖ ស៊ីដនី វ៉េ​បប៍​(Sidney Webb) ជា​អ្នក​សង្គមនិយម​អង់គ្លេស ,​អ្នកសេដ្ឋកិច្ច , អ្នក​កែប្រែ និង​សហ​ស្ថាបនិក​សាលា​សេដ្ឋកិច្ច​នៅ​ទីក្រុង ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
-១៨៦៤៖ ច​ន ចាខ​ប អា​ស្ត័​រ ទី​៤(John Jacob Astor IV) ជា​មហាសេដ្ឋី ជនជាតិ​អាមេរិកាំង , អ្នក​សាងសង់ អចលនទ្រព្យ , អ្នក​កែច្នៃ ហើយក៏​ជា​អ្នក និពន្ធ​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១២ ។​
​ ​
-១៨៩៤៖ អ៊ី​ហ្សា​ក់ បា​ប៊ែ​ល (Isaak Babel) ជា​អ្នកសារព័ត៌មាន ភាសា​រុស្ស៊ី , អ្នកនិពន្ធ​រឿងល្ខោន , និង ជា​អ្នកសរសេរ​រឿង​ខ្លីៗ ។ គាត់​មាន ស្នាដៃ​ក្នុងការ​និពន្ធ​រឿង​ដែលមាន ចំណងជើង​ថា Red Cavalry, Story of My Dovecote និង Tales of Odessa ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤០ ។​
​ ​
-១៨៩៦៖ មូរ​ដេ​សាយ អា​ដុង (Mordecai Ardon) ជា​វិចិត្រករ​ជនជាតិ​អ៊ីស្រាអែល​ដែលមាន កេរ្តិ៍ឈ្មោះ​ល្បី ល្បាញ ។ គាត់​កើត​នៅ​ទីក្រុង Tuchow នៃ ប្រទេស​ប៉ូឡូញ ហើយ​ស្លាប់​នៅ​ឆ្នាំ ១៩៩២ ។​
​ ​
-១៩១៣៖ មី​ក ម៉ាក គីន​ណេ​យ មូល​ឡេ (Mærsk Mc-Kinney Mller) ជា​ជនជាតិ​ដា​ណឺ​ម៉ាក ដែលមាន​ជំនាញ ធំ​ខាង​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៣ ។​
​ ​
-១៩២១៖ ហ្វ្រី​ឌ្រី​ច ផេ​តឺ (Friedrich Peter) ជា​អ្នកនយោបាយ​ជនជាតិ​អូទ្រីស​ដែល​បាន បម្រើការ​ជា​ប្រធាន គណបក្ស​សេរីភាព​នៃ​សាធារណរដ្ឋ អូទ្រីស​នៅ​ឆ្នាំ​១៩៥៨​ដល់​ឆ្នាំ​១៩៧៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៥ ។​
​ ​
-១៩២២៖ អង់​កេ ហ្សូ​ហ្គេ​ន សេន (Anker Jorgensen) ជា​នាយករដ្ឋមន្ត្រី​ទី​១៦​នៃ​ប្រទេស ដា​ណា​ម៉ាក កាន់តំណែង​ពីថ្ងៃ​ទី​៥​តុលា​ឆ្នាំ​១៩៧២ ដល់​ថ្ងៃទី​១៩​ធ្នូ​ឆ្នាំ​១៩៧៣ ។​
​ ​
-១៩៣២៖ ហ៊ុ​ប៊ើ​ត រី​វេស (Hubert Reeves) ជា​អ្នក​តារា​រូប​តារា សាស្ត្រ​ជនជាតិ​កាណាដា ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ជូ​ល្យុ​ស សេ​ហ្សា ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រុង​រ៉ូម​សម័យបុរាណ និង​ជា​រដ្ឋបុរស​