មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៤​កក្កដា​

1172
ចែករម្លែក

-១៤៥៤៖ ប៉ូ​លី​ហ្ស៊ី​យ៉ា​ណូ (Poliziano) ជា​ជនជាតិ​អ៊ីតាលី​សិក្សា​ពី អក្សរសាស្ត្រ នៃ​បុព្វ​សម័យ​រឺ​ណេ​សង់ (Renaissance), កវី និង​ជា​អ្នកធ្វើ​ឱ្យមាន ភាសាឡាតាំង​ឡើងវិញ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៤៩៤​។​
​ ​
-១៦៣៤៖ ប៉ាស​គី​យ៉េ កេស នែ​ល (Pasquier Quesnel) ជា​សាសនវិទូ នៃ​អ្នក​កាន់សាសនា ព្រា​ហ្ម​ជនជាតិ បារាំង ។ គាត់​បានកើត​នៅ​ទីក្រុង​ប៉ារីស (Paris) នៃ​ប្រទេស​បារាំង ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧១៩​។​
​ ​
-១៦៧១៖ ហ្សា​ក់ ដាល​ឡុង វី​ល (Jacques d’Allonville) ជា​តារាវិទូ​ជនជាតិ​បារាំង និង​ជា​គណិត​វិទូ​។ លោក ស្លាប់​នៅ​ឆ្នាំ​១៧៣២ ។​
​ ​
-១៧៨៥៖ ម​រ័​ដេ​សេ ម៉ា​នុ​អែល ណូ​អាស (Mordecai Manuel Noah) ជា​អ្នកនិពន្ធ​រឿងល្ខោន ជនជាតិ​អាមេរិកាំង , ការទូត , អ្នកសារព័ត៌មាន ព្រមទាំង ជា​មេដឹកនាំ​ជី​ហ្វ​នៃ​ទីក្រុង​ញូវយ៉ក​នៅ សម័យមុន​សង្គ្រាមស៊ីវិល ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៥១​។​
​ ​
-១៨០១៖ ហ្សូ​ហាន ផេ​តឺ​រ មូ​លើ (Johannes Peter Muller) ជា​អ្នក សរីរសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់ , អ្នក កាយវិភាគវិទ្យា និង​ជា​អ្នកសិក្សា​ពី​ត្រី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៨ ។​
​ ​
-១៨៥៨៖ អេ​ម​មេ​ឡាញ ភែ​ង ហឺ​ស​ត៍ (Emmeline Pankhurst) ជា​សកម្មជន​នយោបាយ អង់គ្លេស និង​ជា អ្នកដឹកនាំ​ចលនា​ស្ត្រី​អ្នក​ទាមទារ​សិទ្ធិ បោះឆ្នោត​សម្រាប់​ស្ត្រី​នៅ​ប្រទេស អង់គ្លេស​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៩២៨​។​
​ ​
-១៨៦០៖ អូ​វេន វី​ស​ថឺ (Owen Wister) ជា​អ្នកនិពន្ធ​ជនជាតិ​អាមេរិកាំង និង​ជា​បិតា​នៃ​ប្រលោម លោក​ប្រឌិត នៃ​បស្ចិមប្រទេស ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៨ ។​

-១៨៦២៖ ហ្គុ​ស្តា​វ គ្លី​មត៍ (Gustav Klimt) ជា​វិចិត្រករ​ជនជាតិ​អូទ្រីស​ស្នាដៃ ជាច្រើន​របស់គាត់ រួមមាន​គំនូរ​លាប ពណ៌ , រូបចម្លាក់​តាម​ជញ្ជាំង និង​គំនូរ ព្រាង​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៨​។​
​ ​
-១៨៨៥៖ ស៊ី​សា​វ៉ាង វង់ (Sisavang Vong) ជា​ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​ឡាវ សោយរាជ្យ​ពីថ្ងៃ ទី​២៨​មេសា​ឆ្នាំ​១៩០៤​រហូតដល់ សោយ​ទិវង្គត​ថ្ងៃទី​២០​តុលា​ឆ្នាំ​១៩៥៩​។​
​ ​
១៩១៣៖ ហ្សេ​រ៉ា​ល់ ហ្វ​ត (Gerald Ford) ជា​ប្រធានាធិបតី​ទី​៣៨​នៃ សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ​ទី​៩ សីហា​ឆ្នាំ​១៩៧៤​ដល់​ថ្ងៃទី​២០​មករា​ឆ្នាំ ១៩៧៧ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៦ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ប៉ូ​លី​ហ្ស៊ី​យ៉ា​ណូ អ្នកសិក្សា​ពី អក្សរសាស្ត្រ​នៃ​បុព្វ​សម័យ​រឺ​ណេ​សង់