មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៥​កក្កដា​

1158
ចែករម្លែក

-១២៧៣៖ អេ​វូ​ស្តា​តេ​វូ​ស (Ewostatewos) ជា​មេដឹកនាំ​សាសនា​ដ៏ សំខាន់​ម្នាក់​នៃ​ព្រះវិហារ សាសនា​គ្រិស្ត​របស់​ជនជាតិ​អេ​ត្យូ​ពី ។ អនិច្ចកម្ម​នៅ ឆ្នាំ​១៣៥២​។​
​ ​
-១៦០៦៖ រ៉េ​ម​ប្រង់​ដ៍ (Rem- brandt) ជា​វិចិត្រករ​ជនជាតិ​ហូ​ឡង់ , អ្នក​ឆ្លាក់​ក្បាច់ (​ដោយ​ប្រើ​ទឹក​អាស៊ីត​) និង​ជា​អ្នកបង្កើត​ការបោះពុម្ព​សិល្បៈ​កម្ម នៅក្នុង​ប្រវត្តិ​សិល្បៈ​នៃ​ប្រទេស​អឺរ៉ុប ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៦៩​។​
​ ​
-១៨៤៨៖ វី​ល​ហ្វ្រេ​ដូ ប៉ា​រេ​តូ (Vilfredo Pareto) ជា​វិស្វករ​ជនជាតិ អ៊ីតាលី ,​អ្នក​សង្គមវិជ្ជា , អ្នកសេដ្ឋកិច្ច , អ្នកវិទ្យាសាស្ត្រ​នយោបាយ ព្រមទាំង​ជា ទស្សនវិទូ​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២៣ ។​
​ ​
-១៨៦៥៖ វី​ល​ហេម វី​តាំង ហ្សេ (Wilhelm Wirtinger) ជា​គណិត​វិទូ ជនជាតិ​អូទ្រីស ដែលមាន​ស្នាដៃ​ក្នុងការ ស្រាវជ្រាវ​ការវិភាគ​ភាពស៊ាំ​ញាំ ,​រេខា គណិត​,​ពិ​ជ​គណិត​,​ទ្រឹស្តី​លេខ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៤៥ ។​
​ ​
-១៨៧០៖ វ្លា​ឌី​មៀ ដ​មី​ទ្រី​អេ​វិច ណា​បូ​កូវ (Vladimir Dmitrievich Nabokov) ជា​អ្នកសិក្សា​ពី​ឧក្រិដ្ឋកម្ម​វិទ្យា ជនជាតិ​រុស្ស៊ី ,​អ្នកសារព័ត៌មាន និង​ជា​រដ្ឋបុរស​ដែល​គាំទ្រ នយោបាយ​កែទម្រង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២២ ។​
​ ​
-១៨៧១៖ គុ​នី​គី​ដា ដូ​ប​ប៉ូ (Kunikida Doppo) ជា​អ្នកនិពន្ធ​ប្រលោម លោក​ជនជាតិ​ជប៉ុន និង​ជា​កវីនិពន្ធ រ៉ូ​ម៉​ង់​ទិច​នៅ​សម័យ​ម៉ី​ជី (Meiji)​។ គាត់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកបង្កើត​សិល្បៈ អក្សរសាស្ត្រ​ដែល​បង្ហាញ​ពី​ជីវិត​ពិត​របស់ ជប៉ុន ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៨ ។​
​ ​
-១៨៩៩៖ សេ​អាន ឡេ​ម៉ា​សស៍ (Sen Lemass) ជា​នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អៀរ​ឡង់ កាន់តំណែង​ពីថ្ងៃ ទី​២៣​មិថុនា​ឆ្នាំ​១៩៥៩​ដល់​ថ្ងៃទី​១០ វិច្ឆិកា​ឆ្នាំ​១៩៦៦ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៧១ ។​
​ ​
-១៩០៥៖ ដូ​រ៉ូ​ធី ហ្វៀ​ល (Dorothy Fields) ជនជាតិ​អាមេរិកាំង និង ជា​អ្នកសរសេរ​ទំនុកច្រៀង ។ លោកស្រី ស្លាប់​នៅ​ឆ្នាំ​១៩៧៤ ។​
​ ​
-១៩០៦៖ រូ​ដូ​ល្វ អ៊ូ​លេន​ហូ (Rudolf Uhlenhaut) ជា​វិស្វករ​ជនជាតិ អាល្លឺម៉ង់​កំណើត​អង់គ្លេស និង​ជា​អ្នកកាន់កាប់​សហគ្រាស​ផលិត​រថយន្ត Mercedes-Benz របស់​អាល្លឺម៉ង់​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ។​
​ ​
-១៩១៥៖ អាល​ប៊ឺ​ត ហ្គិ​យ៉ូ​សូ (Albert Ghiorso) ជា​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ជនជាតិ អាមេរិកាំង​ដែល បាន​រួមគ្នា​ស្រាវជ្រាវ​រកឃើញ​សារធាតុ គីមី ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០១០ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​វី​ល​ហេម វី​តាំង ហ្សេ គណិត​វិទូ​ជនជាតិ​អូទ្រីស​