មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៨​កក្កដា​

1316
ចែករម្លែក

-១៥៥២៖ រ៉ូ​ដូ​ហ្វ ទី​២ (Rudolf II)​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​អាល្លឺម៉ង់ សោយរាជ្យ​ពី​ឆ្នាំ​១៥៧៥ រហូត​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៦១២ ។​
​ ​
-១៦៣៥៖ រ៉ូ​ប៊ឺ​ត ហ៊ូ​ក (Robert Hooke) ជា​អ្នកសិក្សា​ពិសោធន៍​ពី ធម្មជាតិ​ជនជាតិ​អង់គ្លេស , ស្ថាបត្យករ និង​ជា​អ្នកចេះ​ច្រើន​មុខជំនាញ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៧០៣ ។​
​ ​
-១៧១៨៖ សា​វ៉េ​រី​យ៉ូ បេ​តទី ណេ​ល​លី (Saverio Bettinelli) ជា​អ្នកនិពន្ធ​នៃ​សាសនា​កាតូលិក ជនជាតិ អ៊ីតាលី ។ គាត់​បានកើត​នៅ​ទីក្រុង Mantua នៃ​ប្រទេស​អ៊ីតាលី ហើយ​ស្លាប់ នៅ​ឆ្នាំ​១៨០៨ ។​
​ ​
-១៧២០៖ ហ្គី​ល​ប៊ឺ​ត វ៉ា​យ (Gilbert White) ជា​ធម្មជាតិវិទូ​លើក ដំបូង​របស់​ប្រទេស​អង់គ្លេស និង​ជា​អ្នក សិក្សា​បក្សី​សាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៩៣ ។​
​ ​
-១៨១១៖ វីល្លៀម ម៉ា​ខេ​ភៀស ថេ​ក​ឃឺ​រ៉េ (William Makepeace Thackeray) ជា​អ្នកនិពន្ធ ប្រលោមលោក អង់គ្លេស​នា​សតវត្សរ៍​ទី​១៩ ។ សៀវភៅ ប្រលោមលោក​របស់គាត់​ដែលមាន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មាន​ឈ្មោះថា Vanity Fair ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៦៣​។​
​ ​
-១៨១៨៖ ល្វី​ស ហ្សេ​ហាដ ដឺ ហ្សេ​រ (Louis Gerhard De Geer) ជា​នាយករដ្ឋមន្ត្រី​ទី​១ នៃ​ប្រទេស​ស៊ុយអែត កាន់តំណែង​ពីថ្ងៃ​ទី​២០​មីនាឆ្នាំ​១៨៧៦ ដល់​ថ្ងៃទី​១៩​មេសា​ឆ្នាំ​១៨៨០​។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩៦ ។​
​ ​
-១៨៣៧៖ វ៉ា​ស៊ី​ល ឡេវ​ស្គី (Vasil Levski) ជា​អ្នក​បដិវត្តន៍​ជនជាតិ​ប៊ុលហ្គារី​ដែលមាន​កិត្តិនាម ជា​វីរបុរស ជាតិ​ប៊ុលហ្គារី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧៣ ។​
​ ​
-១៨៥០៖ រ៉ូ​ស ហាត​វី​ក ថប (Rose Hartwick Thorpe) ជា​កវី​ជនជាតិ អាមេរិកាំង ហើយ​កំណាព្យ​ដែលជា ស្នាដៃ​របស់គាត់​មាន​ចំណងជើង​ថា Curfew Must Not Ring Tonight ។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ​១៩៣៩ ។​
​ ​
-១៨៩០៖ ហ្វ្រេ​ង ហ្វ​ដ (Frank Forde) ជា​នាយករដ្ឋមន្ត្រី​ទី​១៥​នៃ ប្រទេស​អូស្ត្រាលី​កាន់តំណែង ពីថ្ងៃ​ទី​៦ កក្កដា​ឆ្នាំ​១៩៤៥​ដល់​ថ្ងៃទី​១៣​កក្កដា​ឆ្នាំ ១៩៤៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៣ ។​
​ ​
-១៩០៩៖ អង់​ដ្រី ហ្គ្រោ​មី​កូ (Andrei Gromyko) ជា​រដ្ឋបុរស​រុស្ស៊ី​នៅក្នុង​អំឡុងពេល​សង្គ្រាម​ត្រជាក់ និង​ជា រដ្ឋមន្ត្រីការបរទេស​សហភាពសូវៀត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​វីល្លៀម ម៉ា​ខេ​ភៀស ថេ​ក​ឃឺ​រ៉េ អ្នកនិពន្ធ​ប្រលោមលោក​អង់គ្លេស​