មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៩​កក្កដា​

1010

-១៧៨៩៖ ច​ន ម៉ា​ថី​ន (John Martin) ជា​វិចិត្រករ​ជនជាតិ​អង់គ្លេស នៅ​សម័យ​រ៉ូ​ម៉​ង់​តិច , អ្នក​ចម្លាក់​រូប និង ជា​អ្នក​អធិប្បាយ​ពន្យល់​ដោយ​ប្រើ រូបភាព ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៤ ។​
​ ​
-១៨១៤៖ សា​មូ​អេ​ល កូ​ល (Samuel Colt) ជា​អ្នក​ច្នៃ​បង្កើត​ជនជាតិ អាមេរិកាំង និង​ជា​ឧស្សាហករ ។ គាត់ បាន​បង្កើត​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ដៃ ដែល​ប្រសិទ្ធ​នាម​ជា​ឈ្មោះ​របស់គាត់ Colt ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៦២ ។​
​ ​
-១៨១៩៖ ហ្គ​ត​ហ្វ្រី​ដ ខេ​ល​ឡឺ​រ (Gottfried Keller) ជា​អ្នកនិពន្ធ​នៃ​ភាសា អង់គ្លេស​ជនជាតិ​ស្វ៊ី​ស ។ គាត់​មាន​ស្នាដៃ និពន្ធ​សៀវភៅ​ប្រលោមលោក​ដែល មាន​ចំណងជើង​ថា Green Henry ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩០ ។​
​ ​
-១៨៦៥៖ ឆាល ហូ​រ៉េ​ស មេ​យ៉ូ (Charles Horace Mayo) ជា​អ្នកជំនាញ​ខាង​វិជ្ជាពេទ្យ​ជនជាតិ អាមេរិកាំង និង​ជា​អ្នកបង្កើត​គ្លីនិក Mayo ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៣៩ ។​
​ ​
-១៨៨៣៖ ម៉ាក ហ្វេ​ស​ឆឺ​រ (Max Fleischer) ជា​អ្នក​ផលិតភាព​យន្ត គំនូរជីវចល​អាមេរិកាំង ហើយ​គាត់​បាន អភិវឌ្ឍន៍​រូប​ត្លុក​ដោយ​ជីវ​ច​ល​លើក ដំបូង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧២ ។​
​ ​
-១៨៩៣៖ វ្ល៉ា​ឌី​មៀរ ម៉ា​យ៉ា​កូវ ស្គី (Vladimir Mayakovsky) ជា​កវី ជនជាតិ​រុស្ស៊ី និង​ជា​អ្នកនិពន្ធ​ប្រលោម លោក ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅមុន សតវត្សរ៍​ទី​២០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣០ ។​
​ ​
-១៨៩៤៖ កា​វ៉ា​ហ្សា ណា​ហ្ស៊ី មុដ​ឌី​ន (Khawaja Nazimuddin) ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស ប៉ា​គី​ស្ថាន កាន់តំណែង​ពីថ្ងៃ​ទី​១៧​តុលា​ឆ្នាំ​១៩៥១ ដល់​ថ្ងៃទី​១៧​មេសា​ឆ្នាំ​១៩៥៣ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៦៤​។​
​ ​
-១៨៩៨៖ ហេ​ប៊ើ​ត ម៉ា​សុ​សេ (Herbert Marcuse): ជា​ទស្សនវិទូ​ជន ជាតិ​អង់​ល្លឺ​ម៉​ង់ , អ្នក​សង្គមវិជ្ជា និង​ជា អ្នក​ទ្រឹស្តី​នយោបាយ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៧៩ ។​
​ ​
-១៩៣២៖ ហ្សា​ន លីន​ប្លាដ (Jan Lindblad) ជា​ធម្មជាតិវិទូ​ជនជាតិ ស៊ុយអែត , អ្នកនិពន្ធ​, អ្នក​ថតរូប ព្រម ទាំង​ជា​អ្នក​ផលិត​ខ្សែភាពយន្ត ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៨៧ ។​
​ ​
-១៩៣៤៖ ហ្វ្រ​ង់​ស៊ី​ស្កូ ដឺ សា កា​ណេ​រ៉ូ (Francisco de Sa Carneiro) ជា​នាយករដ្ឋមន្ត្រី​ទី​១១១ នៃ​ប្រទេស ព័រ​ទុយ​ហ្គា​ល់ កាន់តំណែង​ពីថ្ងៃ​ទី​៣ មករា​ឆ្នាំ​១៩៨០​រហូត​ស្លាប់​នៅ​ថ្ងៃ ទី​៤​ធ្នូ​ឆ្នាំ​១៩៨០ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ម៉ាក ហ្វេ​ស​ឆឺ​រ អ្នក​ផលិត​ភាពយន្ត​គំនូរជីវចល​អាមេរិកាំង