មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៩​កក្កដា​

1096
ចែករម្លែក

-១៧៦៣៖ ហ្វី​លី​ព សាល​ស៍ ឌៀ​រហាម (Philip Charles Durham) ជា​នាយទាហាន ជើង​ទឹកបាន​បម្រើការ នៅក្នុង​សង្គ្រាម​ឯករាជ្យ​អាមេរិកាំង​, សង្គ្រាម​បដិវត្តន៍​បារាំង និង​សង្គ្រាម ណាប៉ូឡេអុង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤៥ ។​
​ ​
-១៨០១៖ ច​ច ប្រេដ​សរ (George Bradshaw) ជា​អ្នក​គូរផែនទី ជនជាតិ​អង់គ្លេស , អ្នក​ផ្តិតរូប ព្រមទាំង ជា​អ្នក​បោះពុម្ព ។ គាត់​មាន​ស្នាដៃ​ក្នុងការ ចេញផ្សាយ​កាលវិភាគ​អយស្ម័យយាន​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៣ ។​
​ ​
-១៨០៥៖ អា​ឡិច​ស៊ី​ស ដឺ តូ​គេ​វី​ល (Alexis de Tocqueville) ជា​អ្នក នយោបាយ​ជនជាតិ​បារាំង , អ្នក​ប្រើ​គំនិត និង​ជា​អ្នកប្រវត្តិសាស្ត្រ​ដែលមាន​កេរ្តិ៍ ឈ្មោះ​ល្បីល្បាញ​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ នៃ​សហរដ្ឋអាមេរិក ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៥៩ ។​
​ ​
-១៨០៦៖ ហូ​រ៉េ​ស អាប​បត​ត៍ (Horace Abbott) ជា​ធនាគារិក​ជនជាតិ អាមេរិកាំង និង​ជា​អ្នកបង្កើត​ក្រុមហ៊ុន ផលិត​កប៉ាល់ចម្បាំង​និង​ផ្លូវដែក ដែល ប្រសិទ្ធ​នាម​ជា​ឈ្មោះ​របស់គាត់​ថា Abbott ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨៧ ។​
​ ​
-១៨៧២៖ អេ​រិច អាល​ហ្វ្រេ​ដ នុដ​សេន (Eric Alfred Knudsen) ជា​អ្នក និពន្ធ​អាមេរិកាំង , មេធាវី , អ្នក នយោបាយ និង​ជា​អ្នកសិក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​អ្នកស្រុក​នៅក្នុង​រដ្ឋ ហា​វ៉ៃ​នៃ​សហរដ្ឋអាមេរិក ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៥៧​។​
​ ​
-១៨៩១៖ បេន​ហាដ ហ្ស៊ូ​ន​ដេក (Bernhard Zondek) ជា​វេជ្ជបណ្ឌិត​ខាង សរីរៈ​ស្ត្រី​ជនជាតិ អ៊ីស្រាអែល គាត់​បាន អភិវឌ្ឍន៍​ការពិសោធន៍​ទៅលើ​ស្ត្រី​មាន គ​ត៌​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩២៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៦ ។​
​ ​
-១៩០៤៖ ហ្ស៊ី អ៊ែរ ដេ តា​តា (J. R. D. Tata) ជា​អាកាសយានិក​ដំបូង​ជនជាតិ​ឥណ្ឌា​កំណើត បារាំង និង​ជា​អ្នក ជំនួញ​សំខាន់​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៣ ។​
​ ​
-១៩២០៖ នេ​វី​ល ហ្សេ​ហ្វ ហ្វ្រេស​ស៍ (Neville Jeffress) ជា​អ្នក គ្រប់គ្រង និង​ជា​អ្នកបង្កើត ឧបករណ៍ សម្រាប់​ត្រួតពិនិត្យ​ការផ្សាយ (​តាម វិទ្យុ​ឬ​ទូរទស្សន៍​) នៃ​ប្រទេស​អូស្ត្រាលី​។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៧ ។​
​ ​
១៩៣០៖ ផូ​ល ថា​យ​ឡឺ (Paul Taylor) ជា​អ្នក​បង្ហា​ត់រាំ​ដំបូង​គេ​បង្អស់​ជនជាតិ​អាមេរិកាំង នា​សតវត្សរ៍​ទី​២០ ។
​ ​
-១៩៤៩៖ ហ្សា​មី​ល ម៉ា​ហ៊ូ​អាដ (Jamil Mahuad) ជា​នាយករដ្ឋមន្ត្រី ទី​៥១​នៃ​ប្រទេស​អេក្វាទ័រ កាន់តំណែង ពីថ្ងៃ​ទី​១០​សីហា​ឆ្នាំ​១៩៩៨​ដល់​ថ្ងៃ ទី​២១​មករា​ឆ្នាំ​២០០០ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ហូ​រ៉េ​ស អាប​បត​ត៍ ធនាគារិក ជនជាតិ​អាមេរិកាំង​