មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​៣០-៣១​កក្កដា​

1080
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៣០​កក្កដា​
​ ​
-១៥១១៖ ហ្ស៊ី​យ័រ​ហ្ស៊ី​យ៉ូ វ៉ា​សារី (Giorgio Vasari) ជា​វិចិត្រករ ជនជាតិ​អ៊ីតាលី , អ្នកនិពន្ធ , អ្នក​ប្រវត្តិ សាស្ត្រ និង​ជា​ស្ថាបត្យករ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៥៧៤ ។​
​ ​
-១៦៤១៖ រ៉េ​នី​ញ៉េ ដឺ ក្រា​ហ្វ (Regnier de Graaf) ជា​គ្រូពេទ្យ​ជនជាតិ​ហូ​ឡង់ និង​ជា​អ្នក​កាយ វិភាគ​វិទ្យា​។ គាត់ បាន​រកឃើញ​ចំណុច​សំខាន់​នៅក្នុង ជីវសាស្ត្រ​នៃ​ការបន្ត​ពូជ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៦៧៣ ។​
​ ​
-១៨១៨៖ ហ្សា​ន ហេម​ស្គេ​ក (Jan Heemskerk) ជា​នាយករដ្ឋមន្ត្រី​នៃ ប្រទេស​ហូ​ឡង់ កាន់តំណែង​ពីថ្ងៃ​ទី​២៣ មេសា​ឆ្នាំ​១៨៨៣​ដល់​ថ្ងៃទី​២០​មេសា​ឆ្នាំ ១៨៨៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩៧ ។
​ ​
-១៨២៥៖ ឆា​ម អា​រ៉ុ​ន​សុង (Chaim Aronson) ជា​អ្នក​កែច្នៃ​ជនជាតិ លី​ទុយ​អា​នី , ការទូត ព្រមទាំង​ជា​អ្នក សរសេរ​កំណត់ហេតុ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៩៣ ។​
​ ​
-១៨៥៥៖ ហ្ស​ក វី​ហេម វ៉ុ​ន ស៊ី​មេន​ស៍ (Georg Wilhelm von Siemens) អ្នកជំនាញ​ផ្នែក ឧស្សាហកម្ម​ទំនាក់ទំនង ជនជាតិ​អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៩ ។
​ ​
-១៨៥៧៖ ថ័​រ​ស្តេ​ន វ៉េ​ប​លេន (Thorstein Veblen) ជា​អ្នកសិក្សា​ពី​ផ្នែក​សេដ្ឋកិច្ច​ជនជាតិ អាមេរិកាំង និង​ជា​អ្នក សង្គមវិជ្ជា ។ សៀវភៅ​ដំបូង​របស់គាត់ បានចេញ​ផ្សាយ​នៅ​ឆ្នាំ​១៨៩៩​មាន ចំណងជើង​ថា The Theory of the Leisure Class ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២៩ ។​
​ ​
-១៨៨៩៖ វ្ល៉ា​ឌី​មៀរ កា ស្វ៉ូ​រី​គីន (Vladimir K. Zworykin) ជា​វិស្វករ​ជន ជាតិ​អាម​រិ​កាំ​ង​កំណើត​រុស្ស៊ី និង​ជា​អ្នក ច្នៃ​បង្កើត​ទូរទស្សន៍​ដំបូង​គេ ។ គាត់​មាន តួនាទី​អភិវឌ្ឍន៍​ការបញ្ជូន​ព័ត៌មាន ឬ​ឯកសារ​រូបភាព​តាម​ទូរទស្សន៍ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨២​។​
​ ​
-១៩០៤៖ សាល​វ៉ា​ដ័​រ ណូ​វ៉ូ (Salvador Novo) ជា​អ្នកនិពន្ធ​ជនជាតិ ម៉ិ​ក​ស៊ិ​ក​, កវី , អ្នកនិពន្ធ​រឿងល្ខោន , អ្នកបកប្រែ ហើយក៏​ជា​សហគ្រិន​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៤ ។​
​ ​
-១៩១៤៖ មី​ឆែ​ល ម័​រ​រី​ស (Michael Morris) ជា​អ្នកសារព័ត៌មាន ជនជាតិ​អៀរ​ឡង់ , អ្នកនិពន្ធ និង​ជា ប្រធាន​ទី​៦​នៃ​គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ​ដែល​ហៅ​កាត់​ថា IOC (International Olympic Committee) ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៩៩ ។​
​ ​
-១៩៣៩៖ អេ​លៀ​ន័​រ ស្មៀ​ល (Eleanor Smeal) ជា​សកម្មជន​គាំទ្រ ស្ត្រីភេទ​អាមេរិកាំង , អ្នកនយោបាយ , អ្នកមាន​ជំនាញ​ខាង​ការវិភាគ (​គីមី​) , អ្នក​បញ្ចុះបញ្ចូល , អ្នករៀបចំ​ចលនា ប្រជាជន និង​ជា​ប្រធាន​អង្គការ​ជាតិ សម្រាប់​ស្ត្រី ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​
ˆ
​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៣១​កក្កដា​

-១១៤៣៖ នី​ចុ (Nijo) ជា ព្រះ​ចៅ​អធិរាជ​ទី​៧៨​នៃ​ប្រទេស​ជប៉ុន កាន់តំណែង​ពី​ឆ្នាំ​១១៥៨​រហូតដល់ សោយ​ទិវង្គត​ឆ្នាំ​១១៦៥ ។​
​ ​
-១៧២៤៖ ណូអែល ហ្វ្រ​ង់​ស័​រ ដឹ វ៉ៃ​លី (Nolë François de Wailly) ជា​អ្នកជំនាញ​ខាង វេយ្យាករណ៍​ជនជាតិ បារាំង និង​ជា​អ្នក​តែង​វចនានុក្រម ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨០១ ។​
​ ​
-១៨០០៖ ហ្វ្រេ​ឌ្រិ​ច វ៉ូ​លែរ (Friedrich Wöhler) ជា​គីមី​វិទូ​ជនជាតិ អាល្លឺម៉ង់​គាត់​មាន​ស្នាដៃ ក្នុង​ការធ្វើ សំយោគ​នៃ​នី​ជ្ជី​វ​ជាតិ​និង​បំបែក​ចេញពី វត្ថុ​ធាតុគីមី​ជាច្រើន ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨២ ។​
​ ​
-១៨០៣៖ ហ្សូ​ន អេ​រីក​សុន (John Ericsson) ជា​អ្នក​ច្នៃ​បង្កើត​ជន ជាតិ​ស៊ុយអែត និង​ជា​វិស្វករ​យន្តការី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨៩ ។​
​ ​
-១៨១៦៖ ច​ច ហេន​រី ថូ​ម៉ាស (George Henry Thomas) ជា​ជនជាតិ អាមេរិកាំង គាត់​មាន​អាជីព​ជាម​ន្ត្រី យោធា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​នៃ​សហព័ន្ធ នៅក្នុង​អំឡុងពេល​សង្គ្រាម​ស៊ីវិល អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧០ ។​
​ ​
-១៨២៦៖ វីល្លៀម អេស ក្លាក (William S. Clark) ជា​សាស្ត្រាចារ្យ​ផ្នែក គីមី , ភូតគ្រាម​សាស្ត្រ , សត្តវិទ្យា និង​ជា វរសេនីយ៍ឯក​នៅក្នុង​អំឡុងពេល សង្គ្រាមស៊ីវិល​អាមេរិកាំង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨៦ ។​
​ ​
-១៨៣៥៖ ហង់​រី ប្រ៊ី​សស្សុ​ង (Henri Brisson)​ជា​រដ្ឋបុរស​បារាំង និង​ជា​នាយករដ្ឋមន្ត្រី​ទី​៥០ នៃ​ប្រទេស បារាំង កាន់តំណែង​ពីថ្ងៃ​ទី​៦​មេសា​ឆ្នាំ ១៨៨៥​ដល់​ថ្ងៃទី​៧​មករា​ឆ្នាំ​១៨៨៦ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១២ ។​
​ ​
-១៨៣៥៖ ប៉ូល ឌុយ ស្ហៃ​យូ (Paul du Chaillu) ជា​អ្នកធ្វើដំណើរ និង ជា​នាដ​វិទូ​បារាំង ។ គាត់​បានធ្វើការ ស្រាវជ្រាវ​អំពី​បុរេប្រវត្តិសាស្ត្រ​នៃ ប្រទេស​ស្តង់​ឌី​ណាវ (Scandinavia) និង ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ទសវត្សរ៍ ទី​៦០​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៣ ។​
​ ​
-១៩០៩៖ អេ​រីក វ៉ុ​ន កឺ​នេ​លត៍ ឡេ​ដ​ឌិន (Erik von Kuehnelt-Leddihn) ជា​អ្នកនិពន្ធ​ជនជាតិ អូស្ត្រាលី និង​ជា​អ្នក សរសេរ​ច្រើន​ភាសា​។ គាត់​មាន​ស្នាដៃ ក្នុងការ​ចងក្រង​សៀវភៅ​ដែលមាន ចំណងជើង​ថា National Review ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៩​។
​ ​
-១៩២១៖ ផេ​ត​ថឺ បេ​នេន​សាន់ (Peter Benenson) ជា​មេធាវី​ជនជាតិ អង់គ្លេស និង​ជា​អ្នកបង្កើត​អង្គការ ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ។ លោក​ស្លាប់ នៅ​ឆ្នាំ​២០០៥ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​វ្ល៉ា​ឌី​មៀរ កា ស្វ៉ូ​រី​គីន វិស្វករ​ជនជាតិ​អាម​រិ​កាំ​ង កំណើត​រុស្ស៊ី