មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០១​សីហា​

1044
ចែករម្លែក

-១៥៤៥៖ អាន​ឌ្រូ ម៉េ​ល​វី​ល (Andrew Melville) ជា​អ្នកប្រាជ្ញ​ជនជាតិ ស្កុ​ត , សាសនវិទូ ព្រមទាំង​ជា​អ្នក​កែប្រែ សាសនា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦២២ ។​
​ ​
-១៧៤៤៖ ហ្ស​ង់ បាប​ទី​ស ឡា​ម៉ាក (Jean-Baptiste Lamarck) ជា ទាហាន​ជនជាតិ​បារាំង​, អ្នកសិក្សា​ពី សភាព​របស់​ធម្មជាតិ​និង​ជា​អ្នកការទូត​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨២៩ ។​
​ ​
-១៧៧៩៖ ហ្វ្រ​ង់​ស៊ី​ស ស្កុ​ត ឃី (Francis Scott Key) ជា​មេធាវី ជនជាតិ​អាមេរិកាំង , អ្នកនិពន្ធ , កវី ។ គាត់​បាន​តាក់តែង​កំណាព្យ​ជា​បទ​ភ្លេង ជាតិ​នៃ​សហរដ្ឋអាមេរិក​មាន​ចំណង ជើង​ថា The Star-Spangled Banner ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤៣​។​
​ ​
-១៧៧៩៖ ឡូ​រ៉ង់​ហ្ស៍ អូ​កេ​ន (Lorenz Oken) ជា​ជនជាតិ​អាល្លឺម៉ង់​គាត់​បាន​សិក្សា​ពី​ប្រវត្តិ​ធម្មជាតិ និង​ឱសថ នៅ​សកល​វិទ្យាល័យ Freiburg និង Wrzburg ហើយក៏​ជា​អ្នកដឹកនាំ​ចលនា ទស្សនៈ​ធម្មជាតិ​នៅក្នុង​ប្រទេស អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥១​។​
​ ​
-១៨១៨៖ ម៉ា​រី មី​ត​ឆេ​ល (Maria Mitchell) ជា​តារាវិទូ គាត់​ជា​ស្ត្រី​អាមេរិកាំង​ដំបូង ដែល​បាន​ស្រាវជ្រាវ រកឃើញ​ផ្កាយដុះកន្ទុយ ហើយ​ត្រូវបាន គេ​ប្រសិទ្ធ​នាម​ថា​ជា​ផ្កាយដុះកន្ទុយ របស់​កញ្ញា​មី​ត​ឆេ​ល ”Miss Mitchell’s Comet”​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៨៨៩​។​
​ ​
-១៨៥៨៖ ហេន​ស៍ រ៉ូ​ត (Hans Rott) ជា​អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិ អូស្ត្រាលី ។ បទ​ភ្លេង​ដែលជា​ស្នាដៃ​និពន្ធ របស់គាត់​ត្រូវបាន​គេ​ស្គាល់​រហូតមក ដល់​សព្វថ្ងៃនេះ​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨៤ ។​
​ ​
-១៨៦៣៖ ហ្គា​ស្តុ​ន ឌូ​មេ​ហ្កេ (Gaston Doumergue) ជា​នាយករដ្ឋមន្ត្រី ទី​៧៩​នៃ​ប្រទេស​បារាំង កាន់តំណែង ពីថ្ងៃ​ទី​៩​ធ្នូ​១៩១៣​ដល់​ថ្ងៃទី​៩​មិថុនា​ឆ្នាំ ១៩១៤ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣៧ ។​
​ ​
-១៨៨៥៖ ហ្ស​ក ដឺ ហេ​វ៉េ​ស៊ី (George de Hevesy) ជា​អ្នក​វិទ្យុ គីមី​សាស្ត្រ​ជនជាតិ​ហុង​គ្រី និង​ជា​ជ័យ លា​ភី​ណូបែល​នៅ​ឆ្នាំ​១៩៤៣​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៦៦ ។​
​ ​
-១៨៩៣៖ អា​ឡិច​សង់​ឌើ (Alexander) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ក្រិ​ក សោយរាជ្យ​ពីថ្ងៃ​ទី​១១ មិថុនា​ឆ្នាំ​១៩១៧ រហូតដល់​សោយ ទិវង្គត​ថ្ងៃទី​២៥​តុលា​ឆ្នាំ​១៩២០ ។​
​ ​
-១៩៧៣៖ អេ​ឌៀ​ន ប៉ា​សាបាន (Edurne Pasaban) ជា​អ្នក​ឡើង​ភ្នំ​ជនជាតិ អេ​ស្ប៉ា​ញ គាត់​ជានា​រី​ទីមួយ​ដែល​បាន ឡើង​ភ្នំ​ខ្ពស់ៗ នៅក្នុង​ពិភពលោក​ចំនួន ១៤៨.០០០​ភ្នំ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​ម៉ា​រី មី​ត​ឆេ​ល តារាវិទូ​ស្ត្រី​អាមេរិកាំង​ដំបូង​ស្រាវជ្រាវ​រកឃើញ​ផ្កាយដុះកន្ទុយ