មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០២​សីហា​

1200
ចែករម្លែក
  • 19
    Shares

-១៥៣៣​៖ ថេ​អូ​ដ័​រ ស្វី​ង​ហ្សេ​រ (Theodor Zwinger) ជា​គ្រូពេទ្យ​ជនជាតិ ស្វ៊ី​ស និង​ជា​អ្នកសិក្សា​ពី​មនុស្ស​វិទ្យា​។ គាត់​ជា​អ្នកចូលរួម​វិភាគទាន​ដ៏​សំខាន់ ម្នាក់​ទៅលើ​ផ្នែក​ខាង​របៀប​សង្គ្រោះ បន្ទាន់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៨៨​។​
​ ​
-១៧០៣៖ ទ្បូ​រ៉ង់​ហ្សូ រី​ស៊ី (Lorenzo Ricci) ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​គ្រិស្ត​ជនជាតិ អ៊ីតាលី​នា​សតវត្សរ៍ ទី​១៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៧៥ ។​
​ ​
-១៧៤០៖ ហ្ស​ង់ បាប​ទី​ស្ត៍ កា​មី​ល កង់​ក្លូ​ស៍ (Jean Baptiste Camille Canclaux) ជា​អគ្គមេបញ្ជាការ​ជនជាតិ បារាំង និង​ជា​ឧ​ត្ត​ម​សេនីយ៍​នៅ​សម័យ បដិវត្តន៍​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨១៧ ។​
​ ​
-១៨២០៖ ច​ន ថី​ន​ឌ​ល (John Tyndall) ជា​អ្នក​រូប​និយម​អង់គ្លេស នា​សតវត្សរ៍​ទី​១៩ ។ គាត់​បាន​សិក្សា ស្រាវជ្រាវ​រកឃើញ​អំពី​ដំណើរ​នៃ បរិយាកាស ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩៣ ។​
​ ​
-១៨៣៥៖ អេ​លី​សា ហ្គ្រេ (Elisha Gray) ជា​វិស្វករ​អគ្គិសនី អាមេរិកាំង និង​ជា​សហ​ស្ថាបនិក ក្រុមហ៊ុន​ផលិត​អគ្គិសនី​ដែលមាន ឈ្មោះថា វ៉េ​ស​ថឺ​ន (Western) ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩០១​។​
​ ​
-១៨៦៨៖ កុង​ស្តង់​ទីន​ទី​១ (Constantine I) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ក្រិ​ក សោយរាជ្យ​ពីថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ ១៩២០​ដល់​ថ្ងៃទី​២៧​កញ្ញា​ឆ្នាំ​១៩២២​។ សោយ​ទិវង្គត​ឆ្នាំ​១៩២៣​។​
​ ​
-១៩១២៖ វ្លា​ឌី​មៀរ ហ្សេ​ហ្សា វី​ក (Vladimir Zerjavic) ជា​អ្នកសេដ្ឋកិច្ច ជនជាតិ​ក្រូ​អាស៊ី និង​ជា​អ្នកជំនាញ​នៃ អង្គការសហប្រជាជាតិ ។ គាត់​បាន បោះពុម្ពផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ ភាគ​នៅក្នុង​ទសវត្សរ៍​ទី​៨០ និង​៩០ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០១​។​
​ ​
-១៩២៥៖ ហ្ស​ក រ៉ា​ហ្វេ​អែល វី​ដេ​ឡា (Jorge Rafael Videla) ជា ប្រធានាធិបតី​ទី​៤៣​នៃ​ប្រទេស អា​ហ្ស​ង់​ទីន កាន់តំណែង​ពីថ្ងៃ​ទី​២៩ មីនាឆ្នាំ​១៩៧៦​ដល់​ថ្ងៃទី​២៨​មីនា ឆ្នាំ​១៩៨១ ។​
​ ​
-១៩៥៦៖ ហ្វុ​ល​វី​យ៉ូ មេ​លី (Fulvio Melia) ជា​អ្នក​តារា​រូប​វិជ្ជា​សាស្ត្រ​អាមេរិកាំង​ដើមកំណើត អ៊ីតាលី និង​ជា​អ្នកនិពន្ធ ។ គាត់​ជា​សាស្ត្រាចារ្យ ផ្នែក​តារាវិទ្យា និង​រូបសាស្ត្រ​នៅ​សកល វិទ្យាល័យ អេ​រី​ហ្សូ​ណា (Arizona) នៃ សហរដ្ឋអាមេរិក​។​
​ ​
-១៩៩៨៖ ហ្សេ​អូ​ហ្វ​ហ្វ្រេ​យ៍ ឌុ​ត​ថុ​ន (Geoffrey Dutton) ជា​អ្នកនិពន្ធ ជនជាតិ​អូស្ត្រាលី និង​ជា​អ្នកប្រវត្តិសាស្ត្រ​។ គាត់​បានកើត​នៅ​ទីក្រុង Kapunda នៃ​ប្រទេស​អូស្ត្រាលី​ខាង ត្បូង​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៨ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ច​ន ថី​ន​ឌ​ល អ្នក​រូប​និយម​អង់គ្លេស