មនុស្សល្បី ដែលកើតថ្ងៃទី២៥មិថុនា
-១៣២៨៖ វីល្លៀម ដឺ ម៉ុងតា កូត (William de Montacute) ជាអភិជន អង់គ្លេស និងជាមេបញ្ជាការយោធា អង់គ្លេសនៅសម័យស្តេចអេដវ៉ើដទី៣ (Edward III) ។ លោកស្លាប់នៅឆ្នាំ ១៣៩៧ ។
-១៨១៤៖ ហ្គាប្រ៊ីយ៉ែល អូ ហ្គុស ដូប្រេ (Gabriel Auguste Daubree) ជាភូគព្ភវិទូជនជាតិបារាំង គាត់បានកើត នៅទីក្រុងម៉េត (Metz) នៃប្រទេសបារាំង ហើយស្លាប់នៅឆ្នាំ១៨៩៦។
-១៨៥៨៖ ហ្សក កួរតេលីន (Georges Courteline) ជាអ្នកនិពន្ធរឿង ល្ខោនបារាំង និងជាអ្នកនិពន្ធប្រលោម លោក ។ គាត់បានទទួលការអប់រំនៅ មហាវិទ្យាល័យ de Meaux នៅអាយុ១៣ ឆ្នាំហើយបញ្ចប់ការសិក្សានៅឆ្នាំ ១៨៧៦។ លោកស្លាប់នៅឆ្នាំ១៩២៩ ។
-១៨៦៣៖ អេមីល ហ្វ្រង់គី (Emile Francqui) ជាទាហានជនជាតិ បែលហ្ស៊ិក , អ្នកការទូត និងជាអ្នកជំនួញ ហើយក្រោយមកគាត់បានក្លាយជា កុងស៊ុលបែលហ្ស៊ិកប្រចាំនៅប្រទេស ចិននៅឆ្នាំ១៨៩៦ ។ លោកស្លាប់នៅ ឆ្នាំ១៩៣៥ ។
-១៨៦៤៖ វ៉ាលថេ ណេន (Walther Nernst) ជាអ្នករូបសាស្ត្រគីមី ជនជាតិអាល្លឺម៉ង់ គាត់ទទួលបានជ័យ លាភីណូបែលផ្នែកគីមីនៅឆ្នាំ១៩២០ ។ លោកស្លាប់នៅឆ្នាំ១៩៤១។
-១៨៦៥៖ រ៉ូបឺត ហេនរី (Robert Henri) ជាវិចិត្រករអាមេរិកាំង , គ្រូបង្រៀន និងជាអ្នកដឹកនាំ ដ៏សំខាន់ម្នាក់នៅ សាលាវិចិត្រសិល្បៈ Ashcan School។ លោកស្លាប់នៅឆ្នាំ១៩២៩ ។
-១៨៨៧៖ ជក អាបបូត (George Abbott) ជាអ្នកនិពន្ធបទភ្លេង ជនជាតិអាមេរិកាំង , អ្នកសរសេរ កម្មវិធីកុន និងទូរទស្សន៍ ហើយក៏ជា ចាងហ្វាងផលិតកម្មផងដែរ ។ លោក ស្លាប់នៅឆ្នាំ១៩៩៥ ។
-១៨៩៤៖ ហេម៉ាន់ អូបេថ (Hermann Oberth) ជាអ្នករូបនិយម អាល្លឺម៉ង់ និងជាវិស្វករ គាត់ត្រូវបាន គេចាត់ទុកថាជាបិតាស្ថាបនិករ៉ុក្កែត សាស្ត្រ ព្រមទាំងវិទ្យាសាស្ត្រនិង បច្ចេកទេសពីការធ្វើដំណើរលើ អវកាស ។ លោកស្លាប់នៅឆ្នាំ១៩៨៩ ។
-១៩០៨៖ វីលឡាដ វែន អូមេន ឃ្វីន (Willard Van Orman Quine) ជាទស្សនវិទូអាមេរិកាំង និងជាអ្នក តក្កវិជ្ជាខាងការវិភាគវែកញែកទំនៀម ទម្លាប់ប្រពៃណី។ លោកស្លាប់នៅឆ្នាំ ២០០០។
-១៩២៨៖ ប៉េយ៉ូ (Peyo) ជា វិចិត្រករបែបកំប្លែងជនជាតិបែលហ្ស៊ិកគាត់មានស្នាដៃក្នុងការ បង្កើតសៀវភៅ សំណើចភាគមានចំណងជើងថា Smurfscomic strip ។ លោកស្លាប់នៅឆ្នាំ ១៩៩២ ៕
មនុស្សល្បី ដែលកើតថ្ងៃទី២៦មិថុនា
-១៦៨៩៖ អេដវ៉ើត ហូលីយូក (Edward Holyoke) ជាអ្នកបួសអាមេរិ-កាំងដំបូងគេ និងជាសកលវិទ្យាធិការ ទី៩របស់មហាវិទ្យាល័យ រាះវារដ នៃសហរដ្ឋអាមេរិក ។ លោកស្លាប់នៅ ឆ្នាំ១៧៦៩ ។
-១៦៩៤៖ ហ្សក ប្រង់ (Georg Brandt) ជាគីមីវិទូជនជាតិស៊ុយអែត និងជាអ្នកសិក្សាអំពីរ៉ែដែលបានរក ឃើញកូប័ល (លោហធាតុម្យ៉ាង) ។ លោកស្លាប់នៅឆ្នាំ១៧៦៨។
-១៧០២៖ ហ្វីលីព ដូដឌ្រីដ (Philip Doddridge) ជាមេដឹកនាំក្រៅ សាសនាជនជាតិអង់គ្លេស , អ្នកអប់រំ និង ជាអ្នកនិពន្ធចម្រៀងថ្វាយអាទិទេព ។ លោកស្លាប់នៅឆ្នាំ១៧៥១ ។
-១៧៩៨៖ វ៉ូហ្វហ្គាង មេន ហ្សេល (Wolfgang Menzel) ជាកវីជន ជាតិអាល្លឺម៉ង់ , អ្នកធ្វើវិវេចនា ព្រមទាំង ជាអ្នកប្រវត្តិអក្សរសាស្ត្រ ។ លោកស្លាប់ នៅឆ្នាំ១៨៧៣។
-១៨២១៖ បាតូឡូមេ មីត្រេ (Bartolom Mitre) ជាប្រធានាធិបតីទី៦ នៃប្រទេសអាហ្សង់ទីន កាន់តំណែង ពីឆ្នាំ១៨៦២ដល់ឆ្នាំ១៨៦៨ ។ លោក ស្លាប់នៅឆ្នាំ១៩០៦ ។
-១៨៣៥៖ ថូម៉ាស ដាប់ប៊លយ៉ូ ណុក (Thomas W. Knox) ជាអ្នកសារ ព័ត៌មានអាមេរិកាំង , អ្នកនិពន្ធ និងជា អ្នកធ្វើដំណើរជុំវិញពិភពលោក ។ គាត់បានសរសេរសៀវភៅជាង៤៥ ក្បាលរួមមានសៀវភៅភាគនៃការធ្វើ ដំណើរផ្សងព្រេង។ លោកស្លាប់នៅ ឆ្នាំ១៨៩៦។
-១៨៥៤៖ រ៉ូប៊ែរ ប័រដេន (Robert Borden) ជានាយករដ្ឋមន្ត្រីទី៨ នៃប្រទេសកាណាដា កាន់តំណែងពីថ្ងៃ ទី១០តុលាឆ្នាំ១៩១១ដល់ថ្ងៃទី១០ កក្កដាឆ្នាំ១៩២០ ។ លោកស្លាប់នៅឆ្នាំ ១៩២០។
-១៨៨១៖ យ៉ា អាកូវ កូហេន (Ya’akov Cohen) ជាកវីជនជាតិ អ៊ីស្រាអែល , អ្នកនិពន្ធបទភ្លេង, អ្នក បកប្រែ , អ្នកនិពន្ធ ហើយក៏ជាអ្នកចេះ ភាសាហេប្រ៊ូ (Hebrew) ។ លោកស្លាប់ នៅឆ្នាំ១៩៦០។
-១៨៩៨៖ វីលលី ម៉េសសេ ស្មីត (Willy Messerschmitt) ជាអ្នករចនាម៉ូតយន្តហោះ សម្រាប់ដឹកទំនិញ និងអ្នកដំណើរជនជាតិអាល្លឺម៉ង់ និងជា ឧស្សាហករ ។ លោកស្លាប់នៅឆ្នាំ ១៩៧៨ ។
-១៩១៣៖ ម៉ូរ៉ាយ វីលខេស (Maurice Wilkes) ជាអ្នកវិទ្យាសាស្ត្រ កុំព្យូទ័រជនជាតិអង់គ្លេស គាត់មាន ស្នាដៃក្នុងបង្កើតកម្មវិធី Microprogramming ។ លោកស្លាប់នៅឆ្នាំ២០១០ ៕ ស្រាវជ្រាវដោយ៖ ផល្លា