មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៦-០៧​សីហា​

1151
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៦​សីហា​
​ ​
-១៦៩៧៖ ស្ហា​ល​ទី​៧ (Charles VII)​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​អាល្លឺម៉ង់ សោយរាជ្យ​ពីថ្ងៃ​ទី​២៤​មករា​ឆ្នាំ​១៧៤២ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​២០​មករា ឆ្នាំ​១៧៤៥ ។​
​ ​
-១៧១៥៖ លុក ដឺ ក្លា​ព្យេ​ស៍ ម៉ា​គីស ដឺ វ៉ូ​វ៉ង់​ណា​ហ្គ៍ (Luc de Clapiers, marquis de Vauvenargues) ជា​អ្នក បង្រៀន​ខាង​ចរិយា និង​ជា​អ្នកនិពន្ធ ជនជាតិ​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៤៧ ។​
​ ​
-១៧៦៦៖ វិ​ល្លៀម ហាយ វ៉ូ​ល​ឡាស​ស្តុ​ន (William Hyde Wollaston) ជា​គីមី​វិទូ​អង់គ្លេស និង​ជា អ្នក​រូប​និយម ។ គាត់​មានកេរ្តិ៍ឈ្មោះ​ល្បី ល្បាញ​ដោយបាន​រកឃើញ​វត្ថុ​ធាតុគីមី និង​ការអភិវឌ្ឍ​វិធី នៃ​ដំណើរការ​រ៉ែ (​មាស , ត្បូង​, ពេជ្រ , ប្លា​ទីន ) ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨២៨​។​
​ ​
-១៨២៦៖ ថូ​ម៉ាស អេ​ឡិច ហ្សេ​ន​ឌើ​រ ប្រោ​ន (Thomas Alexander Browne) ជា​អ្នកនិពន្ធ ជនជាតិ​អូស្ត្រាលី ហើយ​សៀវភៅ​ប្រលោមលោក​ដែល ជា​ស្នាដៃ​និពន្ធ​របស់គាត់​មាន​ចំណង ជើង​ថា Robbery Under Arms ។​
​ ​
-១៨៤៤៖ ជេ​ម​ស៍ ហេន​រី គ្រេ​ត​ហេ​ដ (James Henry Greathead) ជា​វិស្វករ​ជនជាតិ​អង់គ្លេស គាត់​មាន ស្នាដៃ​ក្នុងការ​ស្ថាបនា​អយស្ម័យយាន ក្រោម​ដី​នៅក្នុង​ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស អង់គ្លេស​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩៦ ។​
​ ​
-១៨៦៦៖ ម៉ា​តស៊ូ​វ ហេន​សាន់ (Matthew Henson) ជា​អ្នករុករក ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ គាត់​ត្រូវ បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ទីមួយ​ដែល ទៅដល់​ប៉ូល​ខាងជើង​នៃ​ផែនដី​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៥៥ ។​
​ ​
-១៨៨១៖ អា​ឡិច​ហ្ស​ង់​ឌើ ហ្លេ​មីង (Alexander Fleming) ជា​អ្នក ជីវសាស្ត្រ​ជនជាតិ​ស្កុ​ត , ពេទ្យ​ផ្សំ​ថ្នាំ និង ជា​ជ័យលាភី​ណូបែល ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៥៥​។​
​ ​
-១៩២២៖ ហ្វ្រេ​ដ​ឌី ឡេ​ក​ឃឺ (Freddie Laker) ជា​សហគ្រិន​គមនាគមន៍ តាម​អាកាស​ជនជាតិ អង់គ្លេស និង​ជា​អ្នកបង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន មួយ​នៃ​ចក្រភព​អង់គ្លេស​មានឈ្មោះ​ថា Laker Airways នៅ​ឆ្នាំ​១៩៦៦​។ លោក ស្លាប់​នៅ​ឆ្នាំ​២០០៦ ។​
​ ​
-១៩៤៣៖ ច​ន ផូ​ស្តេ​ល (Jon Postel) ជា​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ ជនជាតិ​អាមេរិកាំង គាត់​ជា​អ្នកចូលរួម វិភាគទាន​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ការ អភិវឌ្ឍ​បណ្តាញ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៨ ។​
​ ​
-១៩៧២​ហ្គេរី ហាល​លី​វែ​ល (Geri Halliwell)​ជា​អ្នកនិពន្ធ​អង់គ្លេស , អ្នកស្នេហាជាតិ , អ្នក​សម្តែង ព្រមទាំង ជា​តារាចម្រៀង​មួយរូប​របស់​ក្រុម​ស្ពាយ ហ្គឺ​ល (Spice Girls) ដែល​គេ​ពេញ និយម​នៅក្នុង​ប្រទេស​អង់គ្លេស​ឆ្នាំ ១៩៩៤ ៕
ˆ
​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៧​សីហា​

-១៥៧៤៖ រ៉ូ​ប៊ើ​ត ឌុ​ដ​លី (Robert Dudley) ជា​អ្នករុករក​ជនជាតិ អង់គ្លេស និង​ជា​អ្នក​គូរផែនទី ។ គាត់ បាន​ដឹកនាំ​ក្រុម​ធ្វើដំណើរ​ទៅកាន់​តំបន់ សមុទ្រ​កា​រ៉ា​អ៊ី​ព (Caribbean Sea) ដែល ត្រូវបាន​គេ​ហៅថា West Indies ។​
​ ​
-១៧៧៩៖ ល្វី​ស ដឺ ហ្វ្រេ​យ៍ ស៊ី​ណេ (Louis de Freycinet) ជា​អ្នក​ស្ទង់ មើល​ទិស​ទី​ជនជាតិ​បារាំង គាត់​បានធ្វើ ដំណើរ​តាម​កប៉ាល់​ជុំវិញ​ពិភពលោក និង​ជា​អ្នកបង្កើត​ផែនទី​នៃ​ជួរ​មាត់ច្រាំង សមុទ្រ​នៅក្នុង​ប្រទេស​អូស្ត្រាលី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤១​។​
​ ​
-១៧៧៩៖ កាល រីត​តេ (Carl Ritter) ជា​អ្នកភូមិ​សាស្ត្រ​អាល្លឺម៉ង់ គាត់​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកបង្កើត ភូមិសាស្ត្រ​សហ​សម័យ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៥៩ ។​
​ ​
-១៨៤៤៖ អូ​ហ្គុ​ស្ត៍​មី​ហ្សែ​ល លេ​វី​(Auguste Michel-Lvy) ជា​ភូ​តុ​ព្ភ​វិទូ ជនជាតិ​បារាំង គាត់​បានកើត​នៅ​ទីក្រុង ប៉ារីស​នៃ​ប្រទេស​បារាំង​និង​ស្លាប់​នៅ​ឆ្នាំ ១៩១១ ។​
​ ​
-១៨៦០៖ អេ​ឡែ​ន លី​អូ (Alan Leo) ជា​ហោរា​អង់គ្លេស , អ្នកនិពន្ធ , អ្នក បោះពុម្ព ។​លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៧ ។​
​ ​
-១៨៦៧៖ អេ​មី​ល ណូ​លដ៍ (Emil Nolde) ជា​វិចិត្រករ​ជនជាតិ អាល្លឺម៉ង់ ។ គាត់​មាន​ស្នាដៃ​ក្នុងការ​គូរ គំនូរ​លាប​ពណ៌ និង គំនូរប្រេង​នៅ សតវត្សរ៍​ទី​២០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៦ ។​
​ ​
-១៩០៣៖ ល្វី​សលៀ​គី (Louis Leakey) ជា​បុរាណ​វិទូ​ជនជាតិ​កេ​ន​យ៉ា និង​ជា​ធម្មជាតិវិទូ ។ គាត់​បាន​សិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍន៍​អំពី​ការវិវត្ត​នៃ មនុស្ស​ជា​លើកដំបូង​នៅ​ទ្វីបអាហ្វ្រិក ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧២​។​
​ ​
-១៩០៣៖ រ៉ា​ល​ហ្វ​ប៊ុន​ឆ៍ (Ralph Bunche)​ជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ អាមេរិកាំង និង​ជា​អ្នកការទូត ដែល ទទួលបាន​ជ័យលាភី​ណូបែល​សន្តិភាព នៅ​ចុង​ទសវត្សរ៍​ទី​៤០ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៧១​។​
​ ​
-១៩២៥៖ អិ​ម​អេស ស្វា​មីណា ថា​ន (M. S. Swaminathan) ជា​អ្នកវិទ្យាសាស្ត្រ​កសិកម្ម ជនជាតិ​ឥណ្ឌា គាត់ ត្រូវបាន​គេ​ហៅថា​ជា​បិតា​នៃ​បដិវត្តន៍ បៃតង​នៅក្នុង​ប្រទេស​ឥណ្ឌា ។
​ ​
-១៩៤០៖ ហ្ស​ង់​លុក​ដេ​ហែ​ន (Jean-Luc Dehaene) ជា​នាយករដ្ឋមន្ត្រី ទី​៤៦​នៃ​ប្រទេស​បែលហ្ស៊ិក កាន់ តំណែង​ពីថ្ងៃ​ទី​៧​មីនាឆ្នាំ​១៩៩២​ដល់​ថ្ងៃ ទី​១២​កក្កដា​ឆ្នាំ​១៩៩៩ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

វិ​ល្លៀម ហាយ វ៉ូ​ល​ឡាស​ស្តុ​ន គីមី​វិទូ​អង់គ្លេស​
​អិ​ម​អេស ស្វាមី​ណា​ថា​ន អ្នកវិទ្យាសាស្ត្រ​កសិកម្ម ជនជាតិ​ឥណ្ឌា​