មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៨​សីហា​

1201
ចែករម្លែក

-១០៧៩៖ អុ​រី​កា​វ៉ា (Horikawa) ជា​ព្រះ​ចៅ​អធិរាជ​ទី​៧៣​នៃ​ប្រទេស​ជប៉ុន សោយរាជ្យ​នៅ​ឆ្នាំ​១០៨៧ រហូតដល់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១១០៧ ។​
​ ​
-១៥១៨៖ កូនរ៉ាដ​លី​កូ​ស៍ ថែ​នស៍ (Conrad Lycosthenes) ជា​អ្នកសិក្សា​វប្បធម៌​បុរាណ ជនជាតិ​អាល្លឺម៉ង់ កំណើត​បារាំង និង​ជា​អ្នក​សព្វវចនាធិប្បាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៦១ ។​
​ ​
-១៨៣៩៖ ណេ​ល​សាន់ អេ ម៉ា​យស៍ (Nelson A. Miles) ជា​ឧ​ត្ត​ម​សេនីយ៍​អាមេរិកាំង ដែល​បាន​បម្រើការ នៅ​សម័យ​សង្គ្រាមស៊ីវិល​អាមេរិកាំង , សង្គ្រាម​ឥណ្ឌា ព្រមទាំង​សង្គ្រាម អាមេរិកាំង និង​អេ​ស្ប៉ា​ញ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩២៥ ។​
​ ​
-១៨៧៥៖ អា​ទួ​រ​បែ​រណា​ដស៍ (Artur Bernardes) ជា​ប្រធានាធិបតី ទី​១២​នៃ​ប្រទេស​ប្រេ​ស៊ី​ល កាន់តំណែង ពីថ្ងៃ​ទី​១៥​វិច្ឆិកា​ឆ្នាំ​១៩២២​ដល់​ថ្ងៃ ទី​១៥​វិច្ឆិកា​ឆ្នាំ​១៩២៦ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៥៥ ។​
​ ​
-១៨៨១៖ ប៉ូល លុដ​វិ​ហ្គ​អេ វ៉​លដ៍​វ៉ូ​ន​ក្លេ​អ៊ី​ស្ត (Paul Ludwig Ewald von Kleist) ជា​សេនា ប្រមុខ​អាល្លឺម៉ង់ នៅ​អំឡុងពេល​សង្គ្រាមលោកលើកទី​២ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥៤​។​
​ ​
-១៨៨២៖ ទ្បា​ឌី​ស្លា​ស៍​ស្តា​រេ​វិច (Ladislas Starevich) ជា​អ្នក​ផលិតភាព​យន្ត​គំនូរជីវចល ជនជាតិ​ប៉ូឡូញ គាត់​បាន​ប្រើប្រាស់​សត្វល្អិត និង ពាហនៈ​គ្រប់​ប្រភេទ​សម្រាប់​ធ្វើជា​តួឯក នៅក្នុង​ភាពយន្ត​គំនូរជីវចល​របស់គាត់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៩០២៖ ផល ឌី​រ៉ា​ក (Paul Dirac) ជា​អ្នក​រូប​និយម​ខាង​ទ្រឹស្តី​ជនជាតិ អង់គ្លេស​គាត់​បាន​បង្កើត គោលការណ៍ សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​ផ្នែក​យន្តសាស្ត្រ និង​អគ្គិសនី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៨៤ ។​
​ ​
-១៩៥១៖ ម៉ា​មុ​រុ អូ​ស៊ី​អ៊ី (Mamoru Oshii) ជា​អ្នក​ផលិតភាព​យន្ត ជនជាតិ​ជប៉ុន ,​ចាងហ្វាង ទូរទស្សន៍ និង ជា​អ្នកនិពន្ធ​។
​ ​
-១៩៧៤៖ ស្កុ​ត ដា​ម័​រ (Scott D’Amore) ជា​អ្នកគ្រប់គ្រង​ផ្នែក​កីឡា​បោកចំបាប់​ជនជាតិ កាណាដា ,​អ្នកគាំទ្រ ហើយក៏​ជា​សហគ្រិន ។
​ ​
-១៩៧៩៖ រី​ឆាត ហា​វ៉ូត (Richard Harwood) ជា​អ្នកលេង​គ្រឿង តន្ត្រី​ដូច​វី​យូ​ឡុង​ជនជាតិ​អង់គ្លេស ។ គាត់​កើត​នៅ​ទីក្រុង Portsmouth នៃ ប្រទេស​អង់គ្លេស ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ផល ឌី​រ៉ា​ក អ្នក​រូប​និយម​ខាង​ទ្រឹស្តី ជនជាតិ​អង់គ្លេស​