មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១០​សីហា​

1023
ចែករម្លែក

-១៣៦០៖ ហ្វ្រ​ង់​សេ​ស្កូ ហ្សា បារ៉ែល​ឡា (Francesco Zabarella) ជា​អ្នកជំនាញ​ខាងច្បាប់ សាសនា​ជនជាតិ អ៊ីតាលី ។ គាត់​កើត​នៅ​ទីក្រុង ភា​ដ៉ា នៃ​ប្រទេស​អ៊ីតាលី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៤១៧ ។​
​ ​
-១៣៩៧៖ អាល់​ប៊ែ​តទី​២ (Albert II) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស អាល្លឺម៉ង់​សោយរាជ្យ ពីថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​១៤៣៧​រហូតដល់​សោយ​ទិវង្គត​ថ្ងៃ ទី​២៧​តុលា​ឆ្នាំ​១៤៣៩ ។​
​ ​
-១៤៨៩៖ ហ្សា​កូប ស្តៀ​ម វ៉ុ​ន ស្តៀ​មេក (Jacob Sturm von Sturmeck) ជា​រដ្ឋបុរស​អាល្លឺម៉ង់ ហើយ​គាត់​ជា អ្នកស្នើ​ច្បាប់​ថ្មី​ក្នុងការ​កែប្រែ​លទ្ធិ​ប្រូ​តេស្ត​ង់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៥៥៣ ។​
​ ​
-១៧៣៧៖ អង់​តុង ឡូ​សេន​កូ (Anton Losenko) ជា​វិចិត្រករ​ជនជាតិ​អ៊ុយ​ក្រែ​ន​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៧៣​។​
​ ​
-១៨០៩៖ ច​ន ខឺ​ក ថោ​ន សេនដ៍ (John Kirk Townsend) ជា​អ្នកសិក្សា​ពីស​ភាព​របស់ ធម្មជាតិ​ជនជាតិ អាមេរិកាំង និង​ជា​អ្នកសិក្សា​បក្សី​សាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥១ ។​
​ ​
-១៨០១៖ កា​មី​យ៉ូ បេន​សូ (Camillo Benso) ជា​នាយករដ្ឋមន្ត្រី​ទី​១ នៃ​ប្រទេស​អ៊ីតាលី កាន់តំណែង​ពីថ្ងៃ ទី​២៣​មីនាឆ្នាំ​១៨៦១​ដល់​ថ្ងៃទី​៦​មិថុនា ឆ្នាំ​១៨៦១ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦១​។​
​ ​
-១៨១៤៖ ហង់​រី ណេ​ស​ស្លេ (Henri Nestle) ជា​អ្នកជំនួញ​ដំណាប់ (​បង្អែម​) ជនជាតិ​អាល្លឺម៉ង់ និង​ជា​អ្នក បង្កើត​ក្រុមហ៊ុន​ណេ​ស​ស្លេ (Nestle) ដែលជា​ក្រុមហ៊ុន​ផលិត​អាហារ , ទឹក ដោះ​គោ​ខាប់ និង​ភេ​ស្ជ​ជៈ​គ្រប់​ប្រភេទ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩០​។​
​ ​
-១៨២៧៖ ឡូ​វ​រ៉ូ តូ​ម៉​ង់ (Lovro Toman) ជា​អ្នកនយោបាយ​ជនជាតិ ស្លូ​វេ​នី និង​ជា​អ្នកនិពន្ធ ។ គាត់​ជា​អ្នក ចូលរួម​នៅក្នុង​ក្រុម​ដឹកនាំ​គណបក្ស អភិរក្សនិយម​ជាតិ ។​លោក​ស្លាប់​នៅ ឆ្នាំ​១៨៧០ ។​
​ ​
-១៨៣៩៖ អា​ឡេ​ក​សង់​ដរ ស្តូ ឡេ​តូ​វ (Aleksandr Stoletov) ជា​អ្នក​រូប និយម​ជនជាតិ​រុស្ស៊ី , សាស្ត្រាចារ្យ​នៃ សកល​វិទ្យាល័យ​ម៉ូស្គូ ហើយក៏​ជា ស្ថាបនិក​នៃ​វិស្វកម្ម​អគ្គិសនី​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩៦ ។​
​ ​
-១៨៧៤៖ ហឺ​ប៊ើ​ត ហ៊ូ​វឺ (Herbert Hoover) ជា​ប្រធានាធិបតី ទី​៣១​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៩២៩​ដល់​ថ្ងៃទី​៤ មីនាឆ្នាំ​១៩៣៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៤ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ហង់​រី ណេ​ស​ស្លេ អ្នកបង្កើត​ក្រុមហ៊ុន​ណេ​ស​ស្លេ ជនជាតិ​អាល្លឺម៉ង់
#