មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១២​សីហា​

976
ចែករម្លែក

-១៥០៣៖ គ្រី​ស្តៀន ទី​៣ (Christian III) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ដា​ណឺ​ម៉ាក សោយរាជ្យ​ពី​ឆ្នាំ ១៥៣៤​រហូតដល់​សោយ​ទិវង្គត ១៥៥៩ ។​
​ ​
-១៧៦២៖ ច​ច​ទី​៤ (George IV) ជា​ព្រះមហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស​សោយរាជ្យ​ពីថ្ងៃ​ទី​២៩ មករា ឆ្នាំ​១៨២០ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​២៦​មិថុនា ឆ្នាំ​១៨៣០ ។​
​ ​
-១៧៧៤៖ រ៉ូ​ប៊ើ​តស៊ូ​ធី (Robert Southey) ជា​កវី​អង់គ្លេស​នៃ​សាលា រ៉ូ​ម៉​ង​តិច​និង​ជា​អ្នកនិពន្ធ ជីវប្រវត្តិ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤៣ ។​
​ ​
-១៨៣១៖ ហេ​លេ​ណា​ប្លា​វ៉ាត ស្គី (Helena Blavatsky) ជា​អ្នក​ទ្រឹស្តី​នៃ​បាតុភូត​ផ្លូវចិត្ត ជនជាតិ​រុស្ស៊ី និង​ជា មនុស្ស​មាន​ជំនឿ​លើ​អធិធម្មជាតិ ។ គាត់ បាន​បង្កើត​សង្គម​នៃ​ទេវា​ឧ​ត្ត​ម​គតិ​នៅ ចុង​សតវត្សរ៍​ទី​១៩​។ លោកស្រី​ស្លាប់ នៅ​ឆ្នាំ​១៨៩១ ។​
​ ​
-១៨៨៧៖ អេ​វីន ស្គ្រូ​ឌិន​ហ្គឺ​រ (Erwin Schrdinger) ជា​អ្នក​រូប​និយម ជនជាតិ​អូស្ត្រាលី , អ្នក​ជីវសាស្ត្រ​ខាង ទ្រឹស្តី ព្រមទាំង​ជា​ជ័យលាភី​ណូបែល ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦១ ។​

-១៨៨៩៖ ហ្សឺ​ណា​សាប​(Zerna Sharp) ជា​អ្នកនិពន្ធ​អាមេរិកាំង និង​ជា គ្រូបង្រៀន ។ គាត់​មាន​ស្នាដៃ​ក្នុងការ និពន្ធ​សៀវភៅ​សិក្សា​សម្រាប់​កុមារ​មាន ចំណងជើង​ថា Dick and Jane ។ លោក ស្រី​នៅ​ស្លាប់​១៩៨១​។​
​ ​
-១៩១០៖ យុ​សូ​ហ្វ​ប៊ី​ន អ៊ី​សាក (Yusof bin Ishak) ជា​ប្រធានាធិបតី ទី​១​នៃ​ប្រទេស​សិង្ហ​បុរី កាន់តំណែង ពីថ្ងៃ​ទី​៩​សីហា​ឆ្នាំ​១៩៦៥​រហូតដល់ ស្លាប់​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​១៩៧០ ។​
​ ​
-១៩២៥៖ ណូរី​ស​ម៉ា​កវៀ​តែរ (Norris McWhirter) ជា​អ្នកនិពន្ធ ជនជាតិ​ស្កុ​ត , សកម្មជន​នយោបាយ និង​ជា​សហ​ស្ថា​និក​សមាគម​សេរីភាព ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៤​។​

-១៩៣០៖ ហ្សា​ក់ទីត​ស៍ (Jac-ques Tits) ជា​គណិត​វិទូ​បារាំង​ដើម កំណើត​បែលហ្ស៊ិក គាត់​មាន​ស្នាដៃ​ក្នុង ការសិក្សា​ស្រាវជ្រាវ​ខាង​ផ្នែក​ទ្រឹស្តី​ក្រុម និង​រេខា​គណិត​។
​ ​
-១៩៤៩៖ រីក​រ៉ា​យ​ជេ​វ៉េ (Rick Ridgeway) ជា​អ្នក​ផលិតភាព​យន្ត អាមេរិកាំង​, អ្នកនិពន្ធ , អ្នក​ថតរូប , អ្នកការពារ​បរិស្ថាន ព្រមទាំង​ជា មនុស្ស​ផ្សងព្រេង និង​ជា​អ្នក​ឡើង​ភ្នំ​ដ៏​ល្បី ល្បាញ​នៅក្នុង​ពិភពលោក ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​អេ​វីន ស្គ្រូ​ឌិន​ហ្គឺ​រ អ្នក​រូប​និយម ជនជាតិ​អូស្ត្រាលី​
#