មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៣-១៤​សីហា​

1308
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​១៣​សីហា​
​ ​
-១៦២៥៖ រ៉ា​មុ​ស បា​ថូ​លីន (Rasmus Bartholin) ជា​អ្នកវិទ្យាសាស្ត្រ ជនជាតិ​ដា​ណឺ​ម៉ាក និង​ជា​គ្រូពេទ្យ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៩៨​។​
​ ​
-១៧៦៤៖ ល្វី​ស​បា​រ៉ា​ហ្គេ​យ៍ ឌី​ល​លី​យ៉េ​ស៍ (Louis Baraguey d’Hilliers) ជា​ឧ​ត្ត​ម​សេនីយ៍​បារាំង គាត់ បាន​ប្រយុទ្ធ​នៅក្នុង​អំឡុងពេល​សង្គ្រាម បដិវត្តន៍​បារាំង​និង​សង្គ្រាម​ណាប៉ូឡេអុង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨១៣ ។​
​ ​
-១៧៩០៖ វីល្លៀម​វ៉េ​ន​វ៉ស់ (William Wentworth) ជា​កវី​អូស្ត្រាលី , អ្នករុករក​, អ្នកសារព័ត៌មាន , អ្នកនយោបាយ និង​ជា​អ្នកដឹកនាំ​សំខាន់​ម្នាក់​នៃ អាណានិគម​នៅ​រដ្ឋ New South Wales នៃ​ប្រទេស​អូស្ត្រាលី ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៧២ ។​
​ ​
-១៨០៣៖ វ្លា​ឌី​មៀរ​អូ​ដូ​អេ​វ​ស្គី (Vladimir Odoevsky) ជា​ទស្សនវិទូ​ជន ជាតិ​រុស្ស៊ី , អ្នកនិពន្ធ , អ្នកសិក្សា​អំពី​តន្ត្រី , អ្នកស្នេហាជាតិ ហើយក៏​ជា​អ្នក គរុកោសល្យ​ផងដែរ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៦៩ ។​
​ ​
-១៨១៤៖ អង់​ដេ​ស៍​ហ្សូ​ណាស អង់​ស្ត្រូ​ម (Anders Jonas Angström) ជា​អ្នក​រូប​និយម ជនជាតិ​ស៊ុយ​អ៊ែត គាត់ បាន​បង្កើត​ឧបករណ៍​សម្រាប់ធ្វើ​វិភាគ ឆព្វណ្ណរង្សី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧៤ ។​
​ ​
-១៨១៨៖ លូ​ស៊ី​ស្តុ​ន (Lucy Stone) ជនជាតិ​អាមេរិកាំង , ជា​អ្នក ពង្រីក​សិទ្ធិ​ស្ត្រី​ព្រមទាំង ជា​សកម្មជន សិទ្ធិ​សម្រាប់​ស្ត្រី ។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៨៩៣ ។​
​ ​
-១៨៦៦៖ ហ្ស៊ី​យ៉ូ​វ៉ាន់​នី អា ញ៉េ​ល​លី (Giovanni Agnelli) ជា​សហគ្រិន​អ៊ីតាលី គាត់​បាន​បង្កើត​រោងចក្រ ផលិត​រថយន្ត​ម៉ាក Fiat នៅ​ឆ្នាំ​១៨៩៩​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៥​។​
​ ​
-១៨៧២៖ រី​ឆាដ​វី​ល​ស្តា​ត​តេ (Richard Willstätter) ជា​គីមី​វិទូ​ជនជាតិ អាល្លឺម៉ង់ គាត់​បានធ្វើ​ការសិក្សា ស្រាវជ្រាវ​អំពី​ទម្រង់​នៃ​ក្លូ​រ៉ូ​ហ្វិ​ល (​ជាតិ ខៀវ​ក្នុង​ស្លឹកឈើ​) ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤២ ។​
​ ​
-១៩១២៖ សាល​វ៉ា​ដ័​រ​លុ​រី​យ៉ា (Salvador Luria) ជា​អ្នកជំនាញ​ខាង​អតិសុខុម​ជីវសាស្ត្រ​ជនជាតិ អ៊ីតាលី និង​ជា​ជ័យលាភី​ណូបែល​នៅ​ផ្នែក សរីរវិទ្យា​និង​ឱសថ​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៩១ ។
​ ​
-១៩១៨៖ ហ្វ្រេ​ដឺ​រីក សេង​ជឺ​រ (Frederick Sanger) ជា​ជីវគីមី​វិទូ​ជនជាតិ អង់គ្លេស គាត់​មាន​ស្នាដៃ​ក្នុងការ ស្រាវជ្រាវ​អំពី​ទម្រង់​នៃ​ប្រូតេអ៊ីន និង​ជាពិសេស​អំពី​ថ្នាំ​បន្ថយ ជាតិ​ស្ករ​ក្នុងឈាម ។​
ˆ
​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​១៤​សីហា​

-១២៩៧៖ ហា​ណា​ហ្សូ​ណូ (Hanazono) ជា​ព្រះ​ចៅ​អធិរាជ​ទី​៩៥ នៃ​ប្រទេស​ជប៉ុន​សោយរាជ្យ ពី​ឆ្នាំ ១៣០៨​ដល់​ឆ្នាំ​១៣១៨ ។ សោយ ទិវង្គត​ឆ្នាំ​១៣៤៨ ។​
​ ​
-១៧៧៧៖ ហាន​ស៍ គ្រឹ​ស្តៀន អូ​ស្តេដ (Hans Christian orsted) ជា​អ្នក​រូប​និយម​ជនជាតិ ដា​ណឺ​ម៉ាក និង​ជា​គីមី វិទូ គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នករក ឃើញ​ចរន្ត​នៃ​ការបង្កើត​មេដែក អគ្គិសនី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥១​។​
​ ​
-១៨៤០៖ រី​ឆាដ វ៉ុ​ន ក្រា​ហ្វ​ត៍ អេ​ប៊ី​ង (Richard von Krafft-Ebing) ជា​អ្នក​កាម​សាស្ត្រ ជនជាតិ​អាល្លឺម៉ង់ និង​ជា​វេជ្ជបណ្ឌិត​ព្យាបាល​រោគ​សតិ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០២ ។​
​ ​
-១៨៤៧៖ រ៉ូ​ប៊ែ​ត កុម​តេស (Robert Comtesse) ជា​អ្នកនយោបាយ ជនជាតិ​ស្វ៊ី​ស និង​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​សហព័ន្ធ​ស្វ៊ី​ស​នៅ​ឆ្នាំ​១៨៩៩ ដល់​ឆ្នាំ​១៩១២​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២២ ។​
​ ​
-១៨៥១៖ យ៉ាន​នូ​ស​លី​ស សា​ឡេ​ប៉ាស (Yannoulis Chalepas) ជាជាង​ចម្លាក់​ដ៏​ចំណាន ម្នាក់​នៃ​សិល្បៈ សហ​សម័យ​របស់​ប្រទេស​ក្រិ​ក ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៣៨ ។​
​ ​
-១៨៦៣៖ អឺ​ន​នេ​ស្ត៍ ថេ​យឺ (Ernest Thayer) ជា​កវីនិពន្ធ​អាមេរិកាំង​គាត់​មាន​ស្នាដៃ​ចងក្រង កំណាព្យ​អំពី កីឡា​បេ​ហ្ស៍​ប័ល (baseball) លើកដំបូង នៅ​ឆ្នាំ​១៨៨៨​មាន​ចំណងជើង​ថា Casey at the Bat ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤០​។​
​ ​
-១៨៦៦៖ ស្ហា​ល ហ្ស​ង់ ដឺ ឡា វ៉ាល​យេ ពូ​ស​ស៊ាំ​ង (Charles Jean de la Vallee-Poussin) ជា​គណិត​វិទូ​ជនជាតិ បែលហ្ស៊ិក គាត់​ទទួលបាន​កេរ្តិ៍ឈ្មោះ ល្បី​ក្នុង​ការធ្វើ​ពិសោធន៍​ទ្រឹស្តី​លេខ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦២​។​
​ ​
-១៨៧១៖ ក្វាង​ស៊ូ (Guangxu) ជា​ព្រះ​ចៅ​អធិរាជ​ទី​១១​នៃ​ប្រទេស​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​១៨៧៥ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​១៤​វិច្ឆិកា ឆ្នាំ​១៩០៨​។​
​ ​
-១៨៨២៖ ហ្ស៊ី​សេឡា រី​ច​ថឺ (Gisela Richter) ជា​បុរាណ​វិទូ​អង់គ្លេស និង​ជា​អ្នកប្រវត្តិសាស្ត្រ ។ គាត់​កើត​នៅ ទីក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស​ហើយ ស្លាប់​នៅ​ឆ្នាំ​១៩៧២ ។​
​ ​
-១៩២៤៖ ស្វ៊ែ​រ៉េ ហ្វេ​ញ (Sverre Fehn) ជា​ស្ថាបត្យករ​ជនជាតិ​ន័​រ​វែ​ស​គាត់​បាន​សាងសង់ សារមន្ទីរ​មួយ ដែល មាន​ឈ្មោះថា Norwegian Glacier Museum សុំ​ម៉េ នៅក្នុង​ភូមិ ធ​ញរ​លាន​ដ នៃ ប្រទេស​ន័​រ​វែ​ស​។ លោក​ស្លាប់​នៅ​ឆ្នាំ ២០០៩ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​រ៉ូ​ប៊ែ​ត កុម​តេស អ្នកនយោបាយ​ជនជាតិ​ស្វ៊ី​ស​