-១៥៧៥៖ បាតូល កាស៊ីក (Bartol Kasic) ជាភាសាវិទូជនជាតិ ក្រូអាត គាត់បានសរសេរ វេយ្យាករណ៍ ភាសាក្រូអាតជាលើកដំបូង និងបកប្រែ គម្ពីរគ្រិស្តសាសនា ។ លោកស្លាប់នៅឆ្នាំ ១៦៥០។
-១៧១៧៖ ចន មេតខាហ្វ (John Metcalf) ជាអ្នកមានឯកទេស ខាងស្ថាបនាមហាវិថីមុនគេ បង្អស់នៅ សម័យបដិវត្តន៍ឧស្សាហកម្មនៃចក្រភព អង់គ្លេស។ លោកស្លាប់នៅឆ្នាំ១៨១០ ។
-១៧៧១៖ វាល់ទែ ស្កុត (Walter Scott) ជាអ្នកនិពន្ធប្រលោមលោក ប្រវត្តិសាស្ត្រជនជាតិស្កុត , អ្នកនិពន្ធ រឿងល្ខោន ព្រមទាំងជាកវីដែលមាន ប្រជាប្រិយភាពនៅសម័យរបស់គាត់។ លោកស្លាប់នៅឆ្នាំ១៨៣២ ។
-១៨០៧៖ ហ្សូល ហ្គ្រេវី (Jules Grevy)ជាប្រធានាធិបតីទី៤នៃសាធារណ រដ្ឋបារាំង កាន់តំណែងពីថ្ងៃទី៣០មករា ឆ្នាំ១៨៧៩ដល់ថ្ងៃទី២ធ្នូឆ្នាំ១៨៨៧ ។ លោកស្លាប់នៅឆ្នាំ១៨៩១ ។
-១៨៥៧៖ អាល់ប៊ែត បាល លីន (Albert Ballin) ជាមហាសេដ្ឋី អាល្លឺម៉ង់ដើមកំណើត ដាណឺម៉ាក ។ លោកស្លាប់នៅឆ្នាំ១៩១៨ ។
-១៨៦០៖ ហេនរីតតា វីនថុន ដេវីស (Henrietta Vinton Davis) ជាអ្នកជំនាញខាងវចនវិធីជនជាតិ អាមេរិកាំង , អ្នកនិពន្ធរឿងល្ខោន និងជាអ្នកក្លែងខ្លួន ។ លោកស្រីស្លាប់នៅឆ្នាំ១៩៤១ ។
-១៨៦៣៖ អាឡេកសីយ៍ គ្រីឡូវ (Aleksey Krylov) ជាវិស្វករនៃកងនាវា រុស្ស៊ី , គណិតវិទូនិងជាអ្នកសរសេរ កំណត់ហេតុផ្ទាល់ខ្លួន ។ លោកស្លាប់នៅ ឆ្នាំ១៩៤៥ ។
-១៨៧៦៖ ស្ទីលីយ៉ានូស ហ្គោ ណាតាស (Stylianos Gonatas) ជាមន្ត្រី យោធាជនជាតិក្រិក និងជានាយករដ្ឋ មន្ត្រីនៃប្រទេសក្រិក កាន់តំណែងនៅ ឆ្នាំ១៩២២ដល់ឆ្នាំ១៩២៤ ។ លោក ស្លាប់នៅឆ្នាំ១៩៦៦ ។
-១៨៩០៖ អេលីហ្សាប៊ែត ប៊ូលដេន (Elizabeth Bolden) ជាស្ត្រី អាមេរិកាំងដែលមាន អាយុមួយរយ ដប់ប្រាំមួយឆ្នាំ ហើយត្រូវបានកត់ត្រា នៅក្នុងសៀវភៅកំណត់ត្រាឯតទគ្គកម្ម ពិភពលោក ។ លោកស្រីស្លាប់នៅឆ្នាំ ២០០៦ ។
-១៨៩៦៖ ហ្គឺធី ខូរី (Gerty Cori) ជាអ្នកជីវគីមីអាមេរិកាំង និងជាជ័យលាភីណូបែលផ្នែក វិទ្យាសាស្ត្រ ។ លោកស្រីស្លាប់នៅឆ្នាំ១៩៥៧ ៕ ស្រាវជ្រាវដោយៈផល្លា