មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៦​សីហា​

1269
ចែករម្លែក

-១៣៧៨៖ ហុង​ហ្ស៊ី (Hongxi) ជា​ព្រះ​ចៅ​អធិរាជ​ទី​៤​នៃ​រាជវង្ស​មីង របស់​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​៧ កញ្ញា​ឆ្នាំ ១៤២៤​រហូតដល់​សោយ​ទិវង្គត​ថ្ងៃ ទី​២៩​ឧសភា​ឆ្នាំ​១៤២៥ ។​
​ ​
-១៥៥៧៖ អា​ហ្គោ​ស្ទី​ណូ ការ​រ៉ា​ក​ស៊ី (Agostino Carracci) ជា វិចិត្រករ​ជនជាតិ​អ៊ីតាលី និង​ជា​អ្នក បង្កើត​ម៉ាស៊ីន​ផ្តិតរូប ។ លោក​ស្លាប់​នៅ ឆ្នាំ​១៦០២ ។​
​ ​
-១៦១០៖ ហ្វ្រេ​ដឺ​រីក ទី​៥ (Frederick V) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​បូ​ហេ​មៀ សោយរាជ្យ​ពីថ្ងៃ​ទី​២៦ សីហា​ឆ្នាំ​១៦១៩​ដល់​ថ្ងៃទី​៨​វិច្ឆិកា ឆ្នាំ​១៦២០ ។ សោយ​ទីវ​ង្គ​ត​ឆ្នាំ​១៦៣២​។​
​ ​
-១៦៥០៖ វ៉ាំ​ង​សង់​ហ្សូ កូ​រ៉ូ ណែ​ល​លី (Vincenzo Coronelli) ជា ព្រះសង្ឃ​ជនជាតិ​អ៊ីតាលី​, អ្នក​លោហធាតុ​សាស្ត្រ​, អ្នក​គូ​ផែនទី , អ្នក​បោះពុម្ព ហើយក៏​ជា​អ្នក​សព្វវចន​ធិ​ប្បាយ​ផង ដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧១៨ ។​
​ ​
-១៨៣២៖ វី​ល​ហេម វ៉ុ​ន​ត៍ (Wilhelm Wundt) ជា​គ្រូពេទ្យ​អាល្លឺម៉ង់​, ចិត្ត​បណ្ឌិត , អ្នក​សរីរសាស្ត្រ​, ទស្សនវិទូ , សាស្ត្រាចារ្យ ហើយ​ត្រូវបាន​គេ​ស្គាល់ ថា​ជា​អ្នកបង្កើត​ចិត្ត​វិទ្យា​សហ​សម័យ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២០ ។​
​ ​
-១៨៥៦៖ អា​ប៉ា​រី​ស៊ី​យ៉ូ សា​រ៉ា វី​យ៉ា (Aparicio Saravia) ជា​អ្នកនយោបាយ​អ៊ុយ​រូ​ហ្គា​យ , មេដឹកនាំ យោធា , សមាជិក​នៃ​គណបក្ស​ជាតិ និង​ជា​អ្នកដឹកនាំ​បដិវត្តន៍​ប្រឆាំងនឹង រដ្ឋាភិបាល​អ៊ុយ​រូ​ហ្គា​យ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩០៤ ។​
​ ​
-១៨៦២៖ អា​ម៉ូ​ស អា​ឡុង​សូ ស្តេ​ហ្ស (Amos Alonzo Stagg) ជា​អ្នក អត្ត​ពល​អាមេរិកាំង គាត់​បាន​បម្រើការ ជា​គ្រូបង្វឹក​បាល់ទាត់​នាំមុខគេ​នៅ​សកល វិទ្យាល័យ Springfield ,Chicago និង Pacific ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៨៨៤៖ ហ៊ូ​ហ្គោ ហ្សឺ​នស៍​ប៊ែ​ក (Hugo Gernsback) ជា​អ្នក​កែច្នៃ​ជនជាតិ អាមេរិកាំង​និង​ជា​អ្នក បោះពុម្ព​ទស្សនា​វ​ដ្តី ប្រលោមលោក​វិទ្យាសាស្ត្រ​លើកដំបូង​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៧ ។​
​ ​
-១៨៩៥៖ អាល​ប៊ែ​ត កូ​ហេន (Albert Cohen) ជា​អ្នកនិពន្ធ​ប្រលោមលោក​ជនជាតិ​ស្វ៊ី​ស កំណើត​ក្រិ​ក គាត់​ជា មន្ត្រី​ស៊ីវិល​នៅក្នុង​អង្គការ​ពលកម្ម អន្តរជាតិ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨១ ។​
​ ​
-១៩១៣៖ មេ​ណា​ចេ​ម បេ​ហ្គី​ន (Menachem Begin) ជា​នាយករដ្ឋមន្ត្រី ទី​៦ នៃ​ប្រទេស​អ៊ីស្រាអែល កាន់តំណែង ពីថ្ងៃ​ទី​២១​មិថុនា​ឆ្នាំ​១៩៧៧​ដល់​ថ្ងៃទី​១០ តុលា​ឆ្នាំ​១៩៨៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៩២ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

វី​ល​ហេម វ៉ុ​ន​ត៍ គ្រូពេទ្យ​អាល្លឺម៉ង់​