មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៧​សីហា​

885

-១៦០១៖ ព្យែ​រ ដឺ ហ្វែ​រ​ម៉ា​ត (Pierre de Fermat) ជា​មេធាវី​បារាំង និង​ជា​គណិត​វិទូ ដែល​ត្រូវគេ​ផ្តល់​ការ កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​ដំបូង​នៃ​របកគំហើញ​ក្នុងការ​គណនា​ភាគ ល្អិតៗ​និង​វិធីសាស្ត្រ​នៃ​ការ រកឃើញ​ខ្សែ បន្ទាត់កោង​ធំ​និង​តូច​បំផុត​ដែល​ស្រប នឹង​ការ​គណនា​ខុសៗ​គ្នា ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៦៦៥​។​
​ ​
-១៦២៩៖ ហ្សូ​នទី​៣ សូ​ប៊ី​ស្គី (John III Sobieski) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ប៉ូឡូញ សោយរាជ្យ​នៅ​ឆ្នាំ ១៦៧៤​រហូតដល់​សោយ​ទិវង្គត​នៅ ឆ្នាំ​១៦៩៦ ។​
​ ​
-១៧៥៣៖ ចូ​សេ​ហ្វ ដូ​ប្រ៊ូ​វ​ស្គី (Josef Dobrovsk) ជា​អ្នក​និរុត្តិសាស្ត្រ ជនជាតិ​បូ​ហេ​មៀ , អ្នកប្រវត្តិសាស្ត្រ ព្រម ទាំង​ជាម​នុស្ស​សំខាន់​ម្នាក់​នៅក្នុង ចលនា​វប្បធម៌​នៃ​សាធារណរដ្ឋ​ឆែក នៅ​សតវត្សរ៍​ទី​១៨ និង​ទី​១៩ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨២៩ ។​
​ ​
-១៧៦៨៖ ល្វី​ស ដេ​សៃ​ហ្ស៍ (Louis Desaix) ជា​ឧ​ត្ត​ម​សេនីយ៍​ជនជាតិ បារាំង និង​ជា​មេដឹកនាំ​យោធា ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨០០ ។​
​ ​
-១៧៨៦៖ ដេ​វី ក្រក​ខេ​ត​ត៍ (Davy Crockett) ជា​សមាជិកសភា តំណាង​មកពី​រដ្ឋ​ថេ​ណេ​ស​ស៊ី (Tennessee) នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨៣៣​ដល់​ថ្ងៃទី​៣ មីនាឆ្នាំ​១៨៣៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៣៦ ។​
​ ​
-១៨២៨៖ ហ្សុ​លស៍ ប៊ែ​ណាដ លុយ​ស៍ (Jules Bernard Luys) ជា​អ្នកប្រាជ្ញ​ផ្នែក​សរសៃ ក្នុង​ខ្លួន​មនុស្ស​ជនជាតិ បារាំង គាត់​កើត​នៅ​ទីក្រុង​ប៉ារីស ហើយ ស្លាប់​នៅ​ឆ្នាំ​១៨៩៧ ។​
​ ​
-១៨៤៤៖ មេ​ណេ​លី​ក​ទី​២ (Me nelik II) ជា​ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស អេ​ត្យូ​ពី​សោយរាជ្យ​នៅ​ឆ្នាំ ១៨៨៩ រហូត​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩១៣​។​
​ ​
-១៨៦៣៖ ជេន ស្ត្រេ​ត​ថុ​ន ផ័​រ​ថឺ (Gene Stratton-Porter) ជា​អ្នក និពន្ធ​ជនជាតិ​អាមេរិកាំង, អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ និង​ជា​អ្នក​ថតរូប​សត្វ ព្រៃ ។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ​១៩២៤ ។​
​ ​
-១៩៤០៖ អេ​ឌូ​អា​ដូ មី​ញ៉ូ​ញ៉ា (Eduardo Mignogna) ជា​ចាងហ្វាង ភាពយន្ត​ជនជាតិ​អា​ហ្ស​ង់​ទីន និង​ជា អ្នកសរសេរ​កម្មវិធី​កុន និង​ទូរទស្សន៍ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៦ ។​
​ ​
-១៩៤៧៖ ស៊ី​ល​វី​យ៉ា ណា​សា (Sylvia Nasar)​ជា​សេដ្ឋកិច្ចវិទូ​អាមេរិកាំង​កំណើត​អាល្លឺម៉ង់ និង​ជា​អ្នកនិពន្ធ ។ គាត់​មាន​ស្នាដៃ​ក្នុងការ​និពន្ធ​ជីវប្រវត្តិ មាន​ចំណងជើង​ថា A Beautiful Mind ៕ ស្រាវជ្រាវដោយ: ផល្លា

​ហ្សុ​លស៍ ប៊ែ​ណាដ លុយ​ស៍ អ្នកប្រាជ្ញ​ផ្នែក​សរសៃ​ក្នុង​ខ្លួន​មនុស្ស ជនជាតិ​បារាំង​