មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៧​មិថុនា​

939
ចែករម្លែក

-១៤៦២៖ ល្វី​ស​ទី​១២ (Louis XII) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​បារាំង​សោយរាជ្យ​ពីថ្ងៃ​ទី​៧ មេសា​ឆ្នាំ​១៤៩៨ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​១​មករា ឆ្នាំ​១៥១៥ ។​
​ ​
-១៨៣៨៖ ប៉ូល ម៉ូ​សេ (Paul Mauser) ជា​អ្នក​រចនា​ម៉ូត​អាវុធ​ជនជាតិ អាល្លឺម៉ង់ និង​ជា​ឧស្សាហករ ។​លោក ស្លាប់​នៅ​ឆ្នាំ​១៩១៤ ។​
​ ​
-១៨៤៦៖ ស្ហា​ល ស្តេ​វ៉ាត ប៉ា​ណេ​ល (Charles Stewart Parnell) ជា ម្ចាស់​ដីធ្លី​ជនជាតិ​អៀរ​ឡង់ ព្រមទាំង​ជា អ្នកបង្កើត​និង​ដឹកនាំ​គណបក្ស​អាស្រ័យ រដ្ឋសភា​អៀរ​ឡង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩១ ។​
​ ​
-១៨៥០៖ ឡា​ហ្វ​កា​ឌី​យ៉ូ ហេ អាន (Lafcadio Hearn) ជា​អ្នកនិពន្ធ អន្តរជាតិ​កំណើត​ក្រិ​ក គាត់​មាន​ស្នាដៃ ក្នុងការ​និពន្ធ​សៀវភៅ​រឿងព្រេង បុរាណ និង​រឿង​ខ្មោច​របស់​ជប៉ុន ក្រោម​ចំណងជើង​ថា Kwaidan: Stories and Studies of Strange Things​។ លោក ស្លាប់​ឆ្នាំ​១៩០៤ ។​
​ ​
-១៨៥០៖ ហ្សូ​ហ្សេ​ន បេ​ដេ សេន ហ្គ្រា​ម (Jrgen Pedersen Gram) ជា​អ្នក​គណនា​តម្លៃ​ជនជាតិ ដា​ណា​ម៉ាក និង​ជា​គណិត​វិទូ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៦ ។​
​ ​
-១៨៦៥៖ ច​ន ម៉ូ​ណាស (John Monash) ជា​វិស្វករ​ស៊ីវិល ហើយ​ក្រោយមក​គាត់​បានក្លាយ ជា​មេ​បញ្ជា ការ​យោធា​អូស្ត្រាលី​នៅក្នុង​សង្គ្រាម លោក​លើ​ទី​១ ។​
​ ​
-១៨៦៩៖ ហាន ស្ពេ​ម៉ាន់ (Hans Spemann) ជា​អ្នកជំនាញ​ខាង​ផ្នែក​ទារក​នៅក្នុង​ស្បូន​ជនជាតិ អាល្លឺម៉ង់ និង ជា​ជ័យលាភី​ណូបែល​ផ្នែក​សរីរវិទ្យា ឬ​ឱសថ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤១ ។​
​ ​
-១៨៨៤៖ ហ្គា​ស្តុ​ន បា​សេឡា​ដ (Gaston Bachelard)​ជា​ទស្សនវិទូ​បារាំង​គាត់​បាន​ចូលរួម វិភាគទាន​ទៅលើ ជំនាញ​ជាច្រើន​រួមមាន​កវីនិពន្ធ​វិជ្ជា និង ទស្សន​វិទ្យាសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦២ ។​
​ ​
-១៨៨៥៖ គី​ល​ហេ​មីណា សុក ហ្គី​យ៉ា (Guilhermina Suggia) ជា​អ្នក លេង​គ្រឿង​តន្ត្រី​ប្រ​ភេ ទវី​យូ​ឡុង​ជន ជាតិ​ព័រ​ទុយ​ហ្គា​ល់ គាត់​បានទទួល​ការ អប់រំ​នៅ​ប្រទេស​អាល្លឺម៉ង់ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៥០​។​
​ ​
-១៨៩៩៖ ជូអេន ទ្រី​ប (Juan Trippe) ជា​សហគ្រិន​គមនាគមន៍​តាម​អាកាស​ជនជាតិ​អាមេរិកាំង ដ៏​ចំណាន នៅ​សតវត្សរ៍​ទី​២០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៨១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ហាន ស្ពេ​ម៉ាន់ អ្នកជំនាញ​ខាង​ផ្នែក​ទារក​នៅក្នុង​ស្បូន ជនជាតិ​អាល្លឺម៉ង់