មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៨​សីហា​

405

-១៤១៤៖ ហ្សា​មី (Jami) ជា អ្នកប្រាជ្ញ​ជនជាតិ​អ៊ីរ៉ង់ , អ្នកនិពន្ធ , អ្នក និពន្ធ​បទ​ភ្លេង , អ្នកមាន​ជំនឿ​លើ អធិធម្មជាតិ , អ្នកប្រវត្តិសាស្ត្រ និង​ជា កវី​នា​សតវត្សរ៍​ទី​១៥ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៤៩២ ។​
​ ​
-១៦៥៦៖ ហ្វែ​ឌី​ណង់​ដូ​ហ្គា​ល លី​ប៊ី​ប៊ី​ណា (Ferdinando Galli-Bibiena) ជា​ស្ថាបត្យករ​ជនជាតិ អ៊ីតាលី​នៅ​សម័យ បា​រ៉ុ​ក , អ្នក​រចនា​ម៉ូត ព្រមទាំង​ជា​វិចិត្រ ករ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៤៣ ។​
​ ​
-១៦៨៥៖ ប្រ៊ូ​កថា​យ​ឡឺ​រ (Brook Taylor) ជា​គណិត​វិទូ​ជនជាតិ អង់គ្លេស​គាត់​មាន​ស្នាដៃ ស្រាវជ្រាវ រកឃើញ​ទ្រី​ស្តី​ប៉ា​រ៉ា​ប៉ូល ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧៣១ ។​
​ ​
-១៦៩២៖ ល្វី​ស ហេន​រី (Louis Henri) ជា​នាយករដ្ឋមន្ត្រី​បារាំង កាន់ តំណែង​ពី​ឆ្នាំ​១៧២៣ ដល់​ឆ្នាំ​១៧២៦ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៤០ ។​
​ ​
-១៨០៣៖ នេ​ថា​ន​គ្លី​ហ្វ​ហ្វ​ដ (Nathan Clifford) ជា​រដ្ឋបុរស​ជនជាតិ អាមេរិកាំង​, អ្នកការទូត និង​ជា​សមាជិក តុលាការ​ជាន់ខ្ពស់​នៃ​សហរដ្ឋអាមេរិក ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨១​។​
​ ​
-១៨៧៩៖ អា​ឡេ​ក​សង់​ដ្រ៍ រ៉ូ​ដ ហ្ស៊ី​អង់​កួ (Aleksandr Rodzyanko) ជានា​យ​ឧ​ត្ត​ម​សេនីយ៍ ទោ​រុស្ស៊ី និង​ជា​អគ្គ មេ​បញ្ជារ​ការ​កងទ័ព​ម៉ា​រី​ន​នៃ​កងទ័ព នៅ​អំឡុងពេល​សង្គ្រាមស៊ីវិល​រុស្ស៊ី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧០ ។​
​ ​
-១៩០០៖ ក្លែ​ន អាល​ប៊ឺ​ត ប្ល៊ែ​ក (Glenn Albert Black) ជា​បុរាណ​វិទូ អាមេរិកាំង គាត់​ជា​អ្នកជំនាញ​ខាង សិក្សា​ស្រាវជ្រាវ​អំពី​ទីកន្លែង​នៃ​បុ​រេ ប្រវត្តិ​លើកដំបូង​នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៤ ។​
​ ​
-១៩០២៖ ម៉ា​ហ្គា​រ៉េត​មូ​រី (Margaret Murie) ជនជាតិ​អាមេរិកាំង ជា​អ្នកសិក្សា​ពីស​ភាព​ធម្មជាតិ , អ្នកនិពន្ធ , អ្នក​ផ្សងព្រេង និង​ជា​អ្នក​អភិរក្ស និយម​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ២០០៣ ។​
​ ​
-១៩០៨៖ អេ​ដ​ហ្គា​ហ្វូ (Edgar Faure) ជា​អ្នកនយោបាយ​ជនជាតិ​បារាំង , អ្នកនិពន្ធ , អ្នកប្រវត្តិសាស្ត្រ ព្រមទាំង ជា​អ្នកសរសេរ​កំណត់ហេតុ​ផ្ទាល់ខ្លួន ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៨ ។​
​ ​
-១៩៣៩៖ រ៉ូ​ប៊ឺ​ត ហ័​រ​ថុ​ន (Robert Horton) ជា​អ្នកជំនួញ​អង់គ្លេស គាត់​ជានា​យក​នៃ​ក្រុមប្រឹក្សា​ផ្តល់ យោបល់​របស់​សហភាព​អឺរ៉ុប និង ក្រុមហ៊ុន​អេ​ទ្បិ​ច​ទ្រិ​ក​អេ​មឺ​សាន់ (Emer son)។

. តាមការស្រាវជ្រាវបន្ថែម លោកស្រីហ៊ុន គឹមឡេងកូនស្រីលោកអតីតអភិបាលខេត្តកំពង់ចាមនៃប្រទេស​កម្ពុជាគឺលោកហ៊ុនណេង ក៏មានថ្ងៃកំណើត កើតនៅថ្ងៃទី១៨សីហាផងដែរ។លោកស្រីជាភរិយា​លោក​នាយឧត្តមសេនីយនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាស្រ្តីដ៏មានកត្តិនាមម្នាក់នៅព្រះរាជាណា​ចក្រកម្ពុជា។៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

ប្រ៊ូ​ក ថា​យ​ឡឺ​រ គណិត​វិទូ ជនជាតិ​អង់គ្លេស