មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៩​សីហា​

1676
ចែករម្លែក

-១៦៨៩៖ សា​មូ​អែល រី​ឆាដ សាន់ (Samuel Richardson) ជា​អ្នកនិពន្ធ អង់គ្លេស​នា​សតវត្សរ៍​ទី​១៨ និង​ជា​អ្នក បោះពុម្ព ។ គាត់​មាន​ស្នាដៃ​ក្នុងការ និពន្ធ​ប្រលោមលោក​ភាគ​មាន​ចំណង ជើង​ថា Pamela: Or, Virtue Rewarded , Clarissa: Or the History of a Young Lady និង The History of Sir Charles Grandison​។​
​ ​
-១៨៤៩៖ ហ្សូ​អាគី​ម ណា​បុ​កូ (Joaquim Nabuco) ជា​អ្នកនិពន្ធ​ជនជាតិ ប្រេ​ស៊ី​ល , រដ្ឋបុរស និង​ជា​មេដឹកនាំ តស៊ូ​មតិ​នៃ​ប្រទេស​ប្រេ​ស៊ី​ល ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩១០ ។​
​ ​
-១៨៧០៖ ប៊ែ​ណាដ បា​រ៉ា​ច់ (Bernard Baruch) ជា​អ្នកជំនាញ​ខាង ហិរញ្ញវត្ថុ​អាមេរិកាំង , អ្នក​បង្វិលប្រាក់ ក្នុង​ទីផ្សារ​ភាគហ៊ុន , ទីប្រឹក្សានយោបាយ , អ្នកស្នេហាជាតិ ព្រមទាំង​ជា​អ្នក ទទួលបាន​ជោគជ័យ​នៅក្នុង​ជំនួញ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៨៧១៖ អូ​វី​ល រ៉ា​យ (Orville Wright) ជា​អ្នក​ច្នៃ​បង្កើត​យន្តហោះ លើកទីមួយ​របស់​ពិភពលោក ជនជាតិ អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤៨ ។​
​ ​
-១៨៧៥៖ ស្តេ​ប៉ង់ សេល​ហ្ស​ង់ (Stjepan Seljan) ជា​អ្នករុករក​ជនជាតិ ក្រូ​អាត​គាត់​បានចាប់ផ្តើម ដើរ​ឆ្លងកាត់ ប៉ែក​អឺរ៉ុប​នៅ​ឆ្នាំ​១៨៩៨​ពី​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​ទី​កាន់​ទីក្រុង Saint Petersburg នៃ​ប្រទេស​រុស្ស៊ី​ហើយ ស្លាប់ នៅ​ឆ្នាំ​១៩៣៦ ។​
​ ​
-១៨៨១៖ ជក អេ​ណេ​ស្គូ (George Enescu) ជា​អ្នកនិពន្ធ​បទ​ភ្លេង ជនជាតិ​រ៉ូ​ម៉ា​នី , អ្នក​កូត​វី​យ៉ូ​ឡុង , អ្នក លេង​ព្យ៉ា​ណូ , អ្នកដឹកនាំ​ក្រុម​ភ្លេង និង ជា​គ្រូបង្ហាត់​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៥ ។​
​ ​
-១៨៨៣៖ ហូ​សេ ម៉​ង់​ដេ​ស កា​បេ​សា​ដាស​(JoseMendesCabecadas) ជា​ប្រធានាធិបតី​ទី​៩ និង​នៃ​ប្រទេស ព័រ​ទុយ​ហ្គា​ល់ កាន់តំណែង​ពីថ្ងៃ​ទី​៣១ ឧសភា​ឆ្នាំ​១៩២៦​ដល់​ថ្ងៃទី​១៩​មិថុនា ឆ្នាំ​១៩​មិថុនា​ឆ្នាំ​១៩២៦ ។​
​ ​
-១៨៨៣៖ កូ​កូ ឆា​នែ​ល (Coco Chanel) ជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​បុរស​ទាន់សម័យ លើកដំបូង​នៃ​ប្រទេស បារាំង​នា​សតវត្សរ៍​ទី​១៧ ដែលមាន ឈ្មោះ​ម៉ា​កថា Chanel​។ ម៉ាក​នេះ​ទទួល ការពេញនិយម​រហូត​មកដល់​សព្វថ្ងៃ​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ​១៩៧១ ។​
​ ​
-១៩៣៤៖ រឺ​ណេ រី​ឆា​ដស៍ (Renee Richards) ជា​វេជ្ជបណ្ឌិត ព្យាបាល​រោគ​ភ្នែក​ជនជាតិ​អាមេរិកាំង , អ្នកនិពន្ធ ហើយក៏​ជា​អតីត​អ្នកលេង តេ​ន្នី​ស​ផងដែរ ។​
​ ​
-១៩៤៦៖ ប៊ី​ល គ្លី​ន​តុ​ន (Bill Clinton) ជា​ប្រធានាធិបតី​ទី​៤២​នៃ សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ ទី​២០​មករា​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃទី​២០ មករា​ឆ្នាំ​២០០១ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​កូ​កូ ឆា​នែ​ល អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​បុរស​ទាន់សម័យ​លើកដំបូង​នៃ​ប្រទេស​បារាំង​