មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២០-២១​សីហា​

2178
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​២០​សីហា​
-១៥៦១៖ ហ្សា​កូ​ប៉ូ ប៉េ​រី (Jacopo Peri) ជា​អ្នកនិពន្ធ​បទ​ចម្រៀង ជនជាតិ​អ៊ីតាលី និង​ជា​អ្នកចម្រៀង​ខាង ប្រពៃណី​នៅ​បុព្វ​សម័យ​រឺ​ណេ​សង់ និង បា​រុក ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៣៣ ។​
​ ​
-១៧៧៩៖ ហ្សូ​ន​ស៍ហ្សា​កូប ប៊ែ​រ ហ្សេ​លី​យូ​ស (Jöns Jacob Berzelius) ជា គីមី​វិទូ​ជនជាតិ ស៊ុយអែត គាត់​ត្រូវបាន គេ​ស្គាល់​ថា​ជា​បិតា​នៃ​គីមី​ស៊ុយអែត ហើយ​ស្លាប់​នៅ​ឆ្នាំ​១៨៤៨ ។​
​ ​
-១៨៣៣៖ បេន​ចា​មីន ហារ រី​សាន់ (Benjamin Harrison) ជា​ប្រធានាធិបតី​ទី​២៣ នៃ​សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨៨៩ ដល់​ថ្ងៃទី​៤​មីនាឆ្នាំ​១៨៩៣​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩០១​។​
​ ​
-១៨៤៧៖ បូ​ឡេ​ស្លា​វ ព្រុស (Bolestaw Prus) ជា​មេដឹកនាំ​សំខាន់​ម្នាក់​នៅក្នុង​អក្សរសាស្ត្រ នៃ​ប្រទេស​ប៉ូឡូញ នៅ​ចុង​សតវត្សរ៍​ទី​១៩​។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១២ ។​
​ ​
-១៨៥៦៖ ហ្សា​កុប​បាត​ស៊ីសាំង ស្គី (Jakub Bart-Cišinski) ជា​កវី , អ្នកនិពន្ធ​, អ្នកនិពន្ធ​រឿងល្ខោន ,​អ្នកបកប្រែ​អក្សរសាស្ត្រ​អាល្លឺម៉ង់ , ក្រិ​ក​, ប៉ូឡូញ​, អ៊ីតាលី និង​ជា​អ្នកបង្កើត ភាសា Sorbian សហ​សម័យ​នៃ​ប្រទេស អាល្លឺម៉ង់​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៩​។​
​ ​
-១៨៦០៖ រ៉ា​យ៍​ម៉ុង​ដ៍ ព័ង ការ៉េ (Raymond Poincaré) ជានា​យក រដ្ឋមន្ត្រី​ទី​១០​នៃ​សាធារណរដ្ឋ​បារាំង កាន់តំណែង​ពីថ្ងៃ​ទី​១៨​កុម្ភៈ​ឆ្នាំ​១៩១៣ ដល់​ថ្ងៃទី​១៨​កុម្ភៈ​ឆ្នាំ​១៩២០ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៣៤ ។​
​ ​
-១៨៧៣៖ អេ​លី​យែ​ល សា អា​រី​ណង់ (Eliel Saarinen) ជា​ស្ថាបត្យករ ជនជាតិ​ហូ​ឡង់ គាត់​ទទួលបាន​កេរ្តិ៍ ឈ្មោះ​ល្បីល្បាញ​នៅក្នុង​សាងសង់ អគារ​មួយ​ដែលមាន​ឈ្មោះថា art nouveau នៅមុន​សតវត្សរ៍​ទី​២០​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥០​។​
​ ​
-១៨៨៦៖ ផូ​ល​ថី​ល​លី​ច (Paul Tillich) ជា​សាសនវិទូ​នៃ​លទ្ធិ​ប្រូ​តេស្ត​ង់​ជនជាតិ​អាមេរិកាំង កំណើត​អាល្លឺម៉ង ដែលមាន​ឥទ្ធិពល​នា​សតវត្សរ៍​ទី​២០ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៨៨៧៖ ហ្វា​ន​ខូ​យ (Phan Khoi) ជា​មេដឹកនាំ​បញ្ញវន្ត​ដែល​បាន ជំរុញ​ឱ្យ​វៀតណាម​ខាងជើង​មាន យុទ្ធនាការ​ផ្លាស់ប្តូរ​តាមបែប​ចលនា ផ្កា​មួយរយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បើក ឱ្យមាន​ការទិតៀន គណបក្ស​កុម្មុយនីស្ត ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៥៩​។​
​ ​
-១៩៤៤៖ រ៉ា​ជីវ គ​ន្ធី (Rajiv Gandhi) ជា​នាយករដ្ឋមន្ត្រី​ទី​៦​នៃ ប្រទេស​ឥណ្ឌា កាន់តំណែង​ពីថ្ងៃ​ទី​៣១ តុលា​ឆ្នាំ​១៩៨៤​ដល់​ថ្ងៃទី​២​វិច្ឆិកា​ឆ្នាំ ១៩៨៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩១ ៕
ˆ
​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​២១​សីហា​

-១៥៩៧៖ រ៉ូ​ជើ ថ្វាយ​ស៍​ដេ​ន (Roger Twysden) ជា​អ្នកប្រវត្តិសាស្ត្រ អង់គ្លេស , អ្នកនយោបាយ , អ្នក​សន្សំ វត្ថុ​ចាស់ៗ ព្រមទាំង​ជា​អ្នករាជានិយម ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦២២ ។​
​ ​
-១៦៦០៖ អ៊ុយ​ប៊ែ​ត ហ្គោ​ទី​យ៉េ (Hubert Gautier) ជា​អ្នកវិទ្យាសាស្ត្រ​ជន ជាតិ​បារាំង និង​ជា​វិស្វករ ស៊ិ​វិល​។ គាត់​បាន​បម្រើការ​ជា​វិស្វករ​អស់​រយៈពេល ២៨​ឆ្នាំ​នៅ​ខេត្ត Languedoc នៃ​ប្រទេស​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៣៧ ។​
​ ​
-១៦៤៣៖ អា​ហ្វុ​ង​សូ​ទី​៦ (Afonso VI) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ព័រ​ទុយ​ហ្គា​ល់​សោយរាជ្យ ពីថ្ងៃ ទី​៦​វិច្ឆិកា​ឆ្នាំ​១៦៥៦​រហូតដល់​សោយ ទិវង្គត​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​១៦៨៣ ។
​ ​
-១៧៥៤៖ ប៉េ​ណា​ស្ត្រេ ថា​ឡេ ថុ​ន (Banastre Tarleton) ជា​អ្នក នយោបាយ​ហើយ​ត្រូវបាន​គេ ស្គាល់​ថា ជា​មន្ត្រី​យោធា​អង់គ្លេស​ម្នាក់​នៅ​សម័យ ឯករាជ្យ​នៃ​សង្គ្រាម​អាមេរិកាំង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៣៣​។​
​ ​
-១៨០០៖ ហាយ​រ៉េ​ម វ៉​ល​ដេ​ន (Hiram Walden) ជា​សមាជិកសភា តំណាង​មកពី​ទីក្រុង​ញូវយ៉ក នៃ​សហរដ្ឋ អាមេរិក កាន់តំណែង​ពីថ្ងៃ​ទី​៤​មីនា ឆ្នាំ​១៨៤៩​ដល់​ថ្ងៃទី​៣​មីនាឆ្នាំ​១៨៥១ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨០ ។​
​ ​
-១៨១៣៖ ហ្ស​ង់ ស្តា​ស (Jean Stas) ជា​គីមី​វិទូ​ខាង​សិក្សា​វិភាគ​ជនជាតិ បែលហ្ស៊ិក គាត់​មាន​ស្នាដៃ​ក្នុងការ កំណត់​ធាតុពិត​នៃ​ម៉ាស់​អា​តូ​មិច​។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៩១​។​
​ ​
-១៨២៦៖ ខាល ជី​ហ្កេ​ន​បូរ (Karl Gegenbaur) ជា​សរីរាង្គ​វិទូ អាល្លឺម៉ង់ និង​ជា​សាស្ត្រាចារ្យ​ដែល បង្ហាញ​ពី​ការប្រៀបធៀប​នៃ​កាយ​វិភាគ វិទ្យា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០៣ ។​
​ ​
-១៨៦៩ ៖ វីល្លៀម​ហេន​រី អូ​ហ្គី​ល​វី (William Henry Ogilvie) ជា​កវី​នៃ​និទានកថា​ជនជាតិ​អូស្ត្រាលី កំណើត​ស្កុ​ត និង​ជា​អ្នកជំនាញ​ខាង ជិះសេះ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៣ ។​
​ ​
-១៩០៦៖ ហ្វ្រី​ហ្ស ហ្វ្រេ​លេង (Friz Freleng) ជា​អ្នក​ផលិតភាព​យន្ត គំនូរជីវចល​អាមេរិកាំង , អ្នក​គូររូប កំប្លែង និង​ជា​ចាងហ្វាង​ផលិតកម្ម ។ គាត់​មានកេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ការផលិត ភាពយន្ត​គំនូរជីវចល​ភាគ​មាន​ចំណង ជើង​ថា animated និង Merrie Melodies ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៥ ។​
​ ​
-១៩៦៣៖ ម៉ូ​ហាម​ម៉េ​ដ​ទី​៦ (Mohammed VI) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ម៉ា​រ៉ុ​ក សោយរាជ្យ ពីថ្ងៃ​ទី​២៣ កក្កដា​ឆ្នាំ​១៩៩៩​រហូតមកដល់​សព្វថ្ងៃ​នេះ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

អេ​លី​យែ​ល សា​អា​រី​ណង់ ស្ថាបត្យករ​ជនជាតិ​ហូ​ឡង់
​រូបសំណាក​របស់​ហ្ស​ង់ ស្តា​ស គីមី​វិទូ​ខាង​សិក្សា​វិភាគ ជនជាតិ​បែលហ្ស៊ិក