មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២២​សីហា​

2194
ចែករម្លែក
  • 21
    Shares

-១៦៤៧៖ ដេ​នី​ស ប៉ា​ពី​ន (Denis Papin) ជា​អ្នក​រូប​និយម​បារាំង​,​គណិត វិទូ និង​ជា​អ្នក​ច្នៃ​បង្កើត ។ គាត់ មាន​ស្នាដៃ​ក្នុង​ការច្នៃ​បង្កើត​គ្រឿងចក្រ ចំហាយ​ទឹក​លើកដំបូង ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧១២ ។​
​ ​
-១៧៦០៖ ឡេ​អូ​ទី​១២ (Leo XII) ជា​សង្ឃរាជ​វិហារ​កាតូលិក​នៅ ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី​នៅ​ឆ្នាំ ១៨២៣​រហូតដល់​អនិច្ចកម្ម​នៅ​ឆ្នាំ ១៨២៩ ។​
​ ​
-១៧៧៣៖ អាយ​មេ បុ​ន​ប្លង់​ដ៍ (Aimé Bonpland) ជា​អ្នករុករក​ជនជាតិ បារាំង , អ្នក​ភូតគ្រាម​សាស្ត្រ ព្រមទាំង​ជា អ្នកគ្រូ​ពេទ្យ​ទាហាន ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៥៨ ។​
​ ​
-១៨០០៖ វិ​ល្លៀម អេស ហា​នី (William S. Harney) ជា​មន្ត្រី​កងទ័ព​ទាហាន​សេះ​អាមេរិកាំង នៅ​អំឡុង ពេល​សង្គ្រាម​រវាង​អាមេរិកាំង​ជាមួយ ម៉ិ​ក​ស៊ិ​ក និង​សង្គ្រាម​ឥណ្ឌា​។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨៩ ។​
​ ​
-១៨៣៤៖ សា​មុ​អេ​ល ភៀរ ផន់ត៍ លែង​ឃ្លី (Samuel Pierpont Langley) ជា​តារាវិទូ អាមេរិកាំង , អ្នក​រូប​និយម , អ្នក​ច្នៃ​បង្កើត​កាំរស្មី​មាត្រ និង​ជា អ្នកបើកបរ​យន្តហោះ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩០៦ ។​
​ ​
-១៨៥៤៖ មី​ឡង់​ទី​១ (Milan I)​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ ស៊ែ​ប៊ី សោយរាជ្យ​ពីថ្ងៃ​ទី​១០ មិថុនា ឆ្នាំ ១៨៦៨​ដល់​ថ្ងៃទី​៦​មីនាឆ្នាំ​១៨៨៩ ។ សោយ​ទិវង្គត​១៩០១ ។
​ ​
-១៨៦៧៖ ម៉ាក់​ស៊ី​មី​លី​យាន បៀ​ចេរ បេន​ណេ (Maximilian Bircher-Benner) ជា​គ្រូពេទ្យ​ជនជាតិ ស្វ៊ី​ស និង​ជា អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ចំណីអាហារ ។ គាត់​មាន​ស្នាដៃ ក្នុងការ​បង្កើត​ធញ្ញជាតិ ដែលមាន​ឈ្មោះថា muesli ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៣៩ ។​
​ ​
-១៨៧៤៖ ម៉ាក ស្គេ​ឡឺ​រ (Max Scheler) ជា​ទស្សនវិទូ​អាល្លឺម៉ង់​គាត់​បាន​អភិវឌ្ឍន៍​បន្ថែម ទៅលើ​វិធីសាស្ត្រ​នៃ​ទស្សនវិជ្ជា​ក្នុងការ​បង្កើត បាតុភូត​វិទ្យា ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២៨ ។​
​ ​
-១៩០០៖ សេរ​ហ្កី​យ៍ អូ​ជេ ហ្គោ​វ (Sergey Ozhegov) ជា​អ្នក​តែង វចនានុក្រម​ជនជាតិ​រុស្ស៊ី គាត់​ទទួល បានការ​អប់រំ​នៅ​សកលវិទ្យា​ល័យ Leningrad University នៃ​ប្រទេស​រុស្ស៊ី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៤ ។​
​ ​
-១៩០៤៖ តេង ស៊ា​វ​ពីង (Deng Xiaoping) ជា​អ្នកនយោបាយ ជនជាតិ​ចិន , រដ្ឋបុរស , អ្នកការទូត និង​ជា​អ្នកដឹកនាំ​គណបក្ស​កុម្មុយនីស្ត​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៩៧ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ដេ​នី​ស ប៉ា​ពី​ន អ្នក​រូប​និយម​បារាំង​